តើយើងគួរបត់ភួយពេលចេញពីផ្ទះសំណាក់ជប៉ុននៅថ្ងៃ check-out ដែរអត់?
ដើម្បីបង្ហាញពីភាពគួរសមបន្ទាប់ពីភ្ញាក់យើងគួរតែបត់ភួយ។ សូម្បីតែពេលប្រើសេវាកម្មសណ្ឋាគារ ផ្ទះសំណាក់ សកម្មភាពនេះត្រូវបានអោយតម្លៃខ្ពស់។
ស្នាក់នៅផ្ទះសំណាក់ជប៉ុនជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍ដែលអ្នកអាចរីករាយនឹងវប្បធម៌ប្រទេសនេះ។ បន្ទប់ត្រូវបានរចនាតាមបែបជប៉ុន ក្រាលកន្ទេល Tatami ពូក Futon ដាក់ផ្ទាល់នៅលើឥដ្ឋ ទ្វាររុញ Shoji ជាដើម។ បង្កើតបរិយាកាសបែបជប៉ុនដែលនាំមកនូវភាពរីករាយ បើធៀបទៅនឹងសេវាកម្មសណ្ឋាគារបែបអឺរ៉ុប។ តើអ្នកគួរតែបត់ភួយបន្ទាប់ពីភ្ញាក់នៅព្រឹកថ្ងៃសងបន្ទប់ដែរអត់?
ជាដំបូង រូបភាពខាងក្រោមបង្ហាញពីបន្ទប់ដែលអ្នកទើបតែមកដល់នៅថ្ងៃដំបូង។
ដូចដែលអ្នកមើលឃើញនៅទីនេះ ពូក Futon មិនទាន់ក្រាលនោះទេ ដូច្នេះភ្ញៀវដែលមកដល់មិនដឹងថាខ្លួនត្រូវគេងនៅកន្លែងណាឡើយ។ តាមពិតទៅ ដើម្បីពង្រីកបរិយាកាសសម្រាប់ភ្ញៀវសម្រាកបន្ធូរអារម្មណ៍ ជាទូទៅពូកទុកក្នុងថតទូ។ បន្ទាប់ពីភ្ញៀវចេញទៅទទួលទានអាហារពេលល្ងាច បុគ្គលិកផ្ទះសំណាក់នឹងចូលបន្ទប់នីមួយៗក្រាលពូកសម្រាប់ភ្ញៀវ ឬអ្នកអាចក្រាលដោយខ្លួនឯងមុនពេលចាកចេញ។
សំណួរសួរថា នៅព្រឹកថ្ងៃចេញពីផ្ទះសំណាក់ តើអ្នកគួរបត់ភួយខ្នើយមុនពេលចាកចេញដែរទេ? បើអ្នកជាមនុស្សមានសណ្តាប់ធ្នាប់ មិនបាច់ចាំដល់ថ្ងៃចេញទេ មនុស្សមួយចំនួនទម្លាប់បត់ភួយរាល់ពេលក្រោកពីគេង។ នេះជាទម្លាប់ល្អណាស់ ហើយគួរតែបន្ត។ ប៉ុន្តែប្រសិនបើអ្នកគ្រាន់តែធ្វើដើម្បីបង្ហាញការគួរសម និងសម្រួលការងារបុគ្គលិករៀបចំបន្ទប់ តាមពិតទៅផ្ទុយស្រឡះទាំងស្រុង។
ការអនុវត្តស្តង់ដារនៅផ្ទះសំណាក់ជប៉ុន បុគ្គលិកនៅទីនេះតែងតែត្រួតពិនិត្យ Futon និងកន្លែងផ្សេងទៀត ដើម្បីមើលថាតើភ្ញៀវភ្លេចអ្វីឬអត់? ដូច្នេះ ទោះបីជាអ្នកបត់ Futon មុនពេលចាកចេញក៏ដោយ ចំណុចទីមួយពេលចូលរៀបចំបន្ទប់ បុគ្គលិកនឹងបើក Futon ដើម្បីពិនិត្យមើលខាងក្នុង និងខាងក្រោមពូក។
លើសពីនេះទៀត ពួកគេត្រូវដោះស្រទាប់ Futon ដែលហៅថា Shikibuton និងកម្រាលពូកយកទៅបោក។ ដូច្នេះប្រសិនបើអ្នកមិនមែនជាប្រភេទមនុស្សទម្លាប់បត់ភួយពេលភ្ញាក់ពីគេង អ្នកក៏មិនចាំបាច់ធ្វើដោយសារភាពគួរសមដែរ ព្រោះអ្នកកំពុងជួយបុគ្គលិកសម្អាតកាន់តែលឿន។
Sacchan