សាសនារបស់ជប៉ុនដែលសូម្បីតែប្រជាជនជប៉ុនខ្លួនឯងក៏មិនដឹង
តើសាសនាជាអ្វី? យើងទាំងអស់គ្នាស្គាល់ “សាសនា” ប៉ុន្តែប្រសិនបើត្រូវកំណត់និយមន័យ តើយើងអាចឆ្លើយសំណួរនេះបានទេ?
ចំពោះសំណួរបន្ទាប់ តើអ្នកកាន់សាសនាអ្វី? អ្នកកាន់ព្រះពុទ្ធសាសនា គ្រិស្តសាសនា ឥស្លាម។ល។ ប្រសិនបើសួរប្រជាជនជប៉ុនសំណួរនេះ តើពួកគេឆ្លើយដូចម្តេច?
ភាគច្រើនជនជាតិជប៉ុនឆ្លើយថា “ខ្ញុំមិនកាន់សាសនា” ទេ។
តើជនជាតិជប៉ុនជឿលើទេវតាមែនទេ? នៅពេលមានអ្វីដែលត្រូវអធិស្ឋាន ពួកគេទៅព្រះវិហារ ចំណែកពិធីបុណ្យសពធ្វើនៅវត្ត។
ថ្វីត្បិតតែ ប្រជាជនគិតថាខ្លួនមិនកាន់សាសនា ប៉ុន្តែតាមពិត ប្រជាជនជប៉ុនក៏មានសាសនារួមមួយដែរ។ បន្ទាប់មក ខ្ញុំនឹងពន្យល់បន្តិចអំពីស៊ីនតូ ជាជាងចាត់ទុកសុីនតូជាសាសនា ជនជាតិជប៉ុនភាគច្រើនគិតថាស៊ីនតូជាសីលធម៌ ក្បួនច្បាប់ ដែលត្រូវបានបណ្តុះក្នុងចិត្តប្រជាជនជប៉ុនគ្រប់រូប។ ពួកគេកើត ធំដឹងក្តី និងទទួលបានការចិញ្ចឹមបីបាច់ក្រោមជំនឿស៊ីនតូ។ សាសនាស៊ីនតូក្នុងផ្នត់គំនិតមនុស្សគ្រប់រូប សូម្បីតែពួកគេក៏មិនដឹងខ្លួនដែរ។
ប្រសិនបើវត្តជាតំណាងពុទ្ធសាសនា ព្រះវិហារជាតំណាងគ្រិស្តសាសនា ចំណែកប្រាសាទជាតំណាងរបស់ស៊ីនតូ។ ប៉ុន្តែគ្មាននរណានៅក្នុងប្រទេសជប៉ុនចាត់ទុកសុីនតូជាសាសនានោះទេ។
ព្រះគម្ពីរកត់ត្រាបញ្ញត្តិនៃគ្រិស្តសាសនា ពុទ្ធសាសនាមានគម្ពីរពុទ្ធសាសនា ចំណែកឥស្លាមមានគម្ពីរកូរ៉ាន។ ប្រភេទគម្ពីរទាំងនេះកត់ត្រាផ្នត់គំនិតជីវិត បង្រៀនពីរបៀបរស់នៅ ។ល។ ប៉ុន្តែចំណុចនេះមិនមានក្នុងសុីនតូឡើយ។
ម្យ៉ាងវិញទៀត ពុទ្ធសាសនាថ្វាយបង្គំព្រះពុទ្ធ គ្រិស្តសាសនាថ្វាយបង្គំព្រះ ទោះបីជាមិនមានរូបភាពជាក់លាក់តែអ្នកកាន់សាសនាឥស្លាមគោរពព្រះអល់ឡោះ ។
ចុះចំណែកសុីនតូ? សុីនតូមិនគោរពបូជាបុគ្គលណាមួយឡើយ។ ទោះបីជានៅទីសក្ការៈ Shintai មិនមែនជាមនុស្សជាក់លាក់ ប៉ុន្តែជាកញ្ចក់ ឬដាវ។ ក្រៅពីនេះ Shintai ត្រូវបានរក្សាទុកនៅកន្លែងដែលមិនមែនគ្រប់គ្នាអាចមើលឃើញបានឡើយ។
លក្ខណៈពិសេសមួយទៀតរបស់សុីនតូគឺថាគ្មានស្ថាបនិកទេ។ គ្មាននរណាម្នាក់ដឹងថានរណាជាអ្នកបង្កើតសុីនតូ គ្មានបទគម្ពីរកត់ត្រាបង្រៀនទេ ហើយក៏មិនមានអ្វីបង្ខិតបង្ខំដែរ។
ដោយសារចំណុចនេះ ប្រជាជនជប៉ុនមិនចាត់ទុកសុីនតូជាសាសនាឡើយ។
សុីនតូជឿថាមានវត្តមានទេវតា ទោះជាយ៉ាងណា ទេវតាមិនមែនមានតែមួយអង្គនោះទេ ប៉ុន្តែមាននៅគ្រប់ទីកន្លែង។ ភ្នំមានទេវតាភ្នំ សមុទ្រមានទេវតាសមុទ្រ សូម្បីតែអាហារបរិភោគប្រចាំថ្ងៃក៏មានទេវតាផងដែរ។ ប្រជាជនជប៉ុនមានប្រយោគមួយឃ្លាសរសេរថា 八百万の神 (Yaoyorozu no kami) ន័យចំមានន័យថា ៨ លានទេវតា ប៉ុន្តែចំនួន ៨ លាននេះគ្រាន់តែជានិមិត្តសញ្ញាប៉ុណ្ណោះ អត្ថន័យពិតគឺ “រាប់មិនអស់” ។
ទេវតាក្នុងសុីនតូមិនប្រាកដថាដូចសាសនាផ្សេងទៀតទេ គ្រាន់តែដឹងថាមានវត្តមានទេវតា។ សរុបទៅ យើងត្រូវវិនិច្ឆ័យសកម្មភាពរបស់ខ្លួន ដោយមិនផ្អែកលើទេវតា។ ប៉ុន្តែប្រជាជនជប៉ុននៅតែគោរពទេវតា មិនថានៅទីណាក៏ដោយ។
ប្រជាជនជប៉ុនឲ្យតម្លៃធម្មជាតិ សត្វ អាហារជាដើម តែងតែបង្ហាញការគោរពចំពោះមនុស្សដែលពួកគេជជែកជាមួយ។ ហើយក៏ដោយសារការគោរពទាំងនេះ ក្នុងភាសាជប៉ុនមានលក្ខណៈស្មុគស្មាញជាច្រើន ធ្វើឲ្យជនបរទេសពិបាកប្រើភាសាប្រទេសនេះ។
ដោយសារទេវតានៅគ្រប់ទីកន្លែង ដូច្នេះជនជាតិជប៉ុនក៏ងាយស្រួលទទួលយក “ទេវតា” ពីសាសនាផ្សេងទៀតដូចជាព្រះយេហូវ៉ា ឬព្រះពុទ្ធ។ មិនមានភាពផ្ទុយគ្នាដូចជា គ្រិស្តសាសនា ឥស្លាម ឬហិណ្ឌូទេ។
មិនថានៅទីណាមានមនុស្សល្អ មនុស្សអាក្រក់ ប៉ុន្តែមិនមែនជារឿងចៃដន្យទេដែលប្រជាជនជប៉ុនត្រូវបានទទួលស្គាល់ជាប្រជាជាតិមានអាកប្បកិរិយាល្អ សណ្តាប់ធ្នាប់ល្អ។ មិនមែនដោយសារពួកគេមាន DNA ពិសេសនោះទេ ប៉ុន្តែដោយសារពួកគេតែងតែប្រកាន់ខ្ជាប់គោលការណ៍សុីនតូ សូម្បីតែពួកគេក៏មិនដឹងខ្លួនដែរ។ គោលការណ៍ទាំងនោះគឺមិនរំខាន ចេះជួយ និងទទួលយកអ្នកដទៃ។
ក្នុងពិភពលោកសព្វថ្ងៃ បន្ទាប់ពីចលាចលដោយសារជំងឺរាតត្បាត សង្រ្គាមនៅតែបន្តកើតឡើង។ មនុស្សអាត្មានិយមមួយចំនួនគិតតែប្រយោជន៍ខ្លួន ហើយមិនអើពើនឹងទុក្ខលំបាករបស់អ្នកដទៃ។
ខ្ញុំសង្ឃឹមថា មនុស្សកាន់តែច្រើនយល់ និងអនុវត្តផ្នត់គំនិតក្នុងសុីនតូ ដើម្បីធ្វើឱ្យពិភពលោកដ៏វឹកវរនេះកាន់តែមានសន្តិភាព។
យុវជនជប៉ុនសព្វថ្ងៃនេះហាក់ដូចជាកំពុងបំភ្លេចប្រពៃណី ហើយប្រហែលជាចិត្តសប្បុរសរបស់ជនជាតិជប៉ុនដែលពិភពលោកកោតសរសើរកំពុងថយចុះ ប៉ុន្តែសុីនតូនៅតែមាន ហើយនៅតែឆ្ពោះទៅកាន់ពិភពលោកដែលមានសន្តិភាព។
មនុស្សគ្រប់រូបមានសិទ្ធិដើរតាមជំនឿរបស់ពួកគេ។ អ្នកអាចស្រលាញ់ ជឿលើសុីនតូ ប៉ុន្តែនៅតែប្រកាន់ខ្ជាប់ជំនឿ និងសាសនារបស់ខ្លួន។
ដើម្បីធ្វើឲ្យពិភពលោកដ៏គួរឲ្យភ័យខ្លាចនេះក្លាយជាកន្លែងល្អជាងនេះ ហេតុអ្វីបានជាបុគ្គលម្នាក់ៗមិនខិតជិតគ្នា?
Kengo Abe