មេដឹកនាំក្រុមភេរវករដ៏ល្បីឈ្មោះនៃកងទ័ពក្រហមជប៉ុន Shigenobu Fusako ត្រូវបានដោះលែង
មនុស្សជាច្រើនចាត់ទុកជប៉ុនជាប្រទេសដែលមានសុវត្ថិភាព គ្មានឧក្រិដ្ឋកម្មច្រើន។ ប្រសិនបើអ្នកជាមនុស្សម្នាក់ក្នុងចំណោមអ្នកគិតបែបនោះ មើលទៅដូចជាអត្តបទនេះនឹងផ្លាស់ប្តូរគំនិតរបស់អ្នក។
តួអង្គក្នុងរូបភាពខាងក្រោមនេះគឺ Shigenobu Fusako ជាមនុស្សម្នាក់ដែលបានប្រព្រឹត្តអំពើឃោរឃៅជាច្រើន។
https://www.asahi.com/articles/ASQ5X36M9Q5WUTIL01R.html
Shigenobu Fusako អាយុ ៧៦ ឆ្នាំ ទើបតែត្រូវបានដោះលែងបន្ទាប់ពីជាប់ពន្ធនាគាររយៈពេល ២០ ឆ្នាំ។
តើស្ត្រីម្នាក់នេះបានប្រព្រឹត្តបទឧក្រិដ្ឋអ្វី? លោកស្រីជាតួអង្គសំខាន់នៃកងទ័ពក្រហមជប៉ុន (Nihon sekigun) ជាអង្គភាពភេរវករដែលឈានដល់កម្រិតទូទាំងពិភពលោក។
ជប៉ុនជាប្រទេសសេរីទាំងគំនិត និងការបញ្ចេញមតិ។ ក្នុងនាមជាអ្នកឆ្វេងនិយម កងទ័ពក្រហមជប៉ុនស្មោះត្រង់នឹងកុម្មុយនិស្ត ហើយសង្ស័យលើមាគ៌ាបច្ចុប្បន្នរបស់ប្រទេស។ ជាការពិតណាស់ ជំនឿ និងភាពស្មោះត្រង់ចំពោះលទ្ធិម៉ាក្សលេនីនជាសេរីភាព ប៉ុន្តែដោយសារអំពើភេរវកម្មរបស់ក្រុមខាងលើ ទើបជនជាតិជប៉ុនស្អប់ខ្ពើម និងរក្សាគម្លាតចំពោះប្រទេសដែលកាន់លទ្ធិកុម្មុយនិស្ត បង្កបញ្ហា និងការយល់ច្រលំជាច្រើនក្នុងទំនាក់ទំនងអន្តរជាតិនាពេលក្រោយ ព្រោះសកម្មភាពរបស់អង្គភាពភេរវករត្រូវចាត់ទុកដូចជាកុម្មុយនិស្ត ស្រដៀងទៅនឹងបណ្តាប្រទេសសង្គមនិយម។
សរុបទៅអង្គភាពរបស់ Shigenobu Fusako បានធ្វើអ្វី និងបង្កផលវិបាកអ្វីខ្លះ?
ការសម្លាប់រង្គាលនៅព្រលានយន្តហោះ Lod
កងទ័ពក្រហមជប៉ុនមានមូលដ្ឋានប្រតិបត្តិការនៅមជ្ឈិមបូព៌ា បាញ់កាំភ្លើងស្វ័យប្រវត្តិនៅអាកាសយានដ្ឋានប្រទេសអុីស្រាអែល។ នេះជាករណីសម្លាប់រង្គាលដែលបណ្តាលអោយមនុស្ស ២៤ នាក់ស្លាប់ និង ៧៦ នាក់រងរបួសធ្ងន់។
បន្ទាប់មកព្រឹត្តិការណ៍ចាប់ស្ថានទូតអាមេរិកនៅទីក្រុងគូឡាឡាំពួ (រដ្ឋធានីម៉ាឡេស៊ី) ក្នុងគោលបំណងទាមទារអោយដោះលែងសមាជិកអង្គភាពត្រូវជាប់ឃុំ។ មនុស្សមួយក្រុមនេះក៏ឈរនៅពីក្រោយការវាយប្រហារភេរវកម្មប្លន់យន្តហោះ JAL ពីប៉ារីសទៅតូក្យូ។ បន្ទាប់មកមានការវាយប្រហារជាបន្តបន្ទាប់នៅ Jakarta (រដ្ឋធានីឥណ្ឌូណេស៊ី) រ៉ូម និងណាបែល ជាទីក្រុងអុីតាលី។
គោលបំណងអង្គភាពខាងលើដើម្បីអនុវត្តបដិវត្តន៍នៅប្រទេសជប៉ុន ពង្រីកលើលទ្ធិម៉ាក្សលេនីនទូទាំងពិភពលោក។ ជឿលើមនោគមវិជ្ជាសេរីភាព ប៉ុន្តែផ្អែកលើការសម្លាប់ ធ្វើឱ្យមនុស្សដែលមិនជាប់ពាក់ព័ន្ធរងរបួសជាបទឧក្រិដ្ឋ។
ក្រោយមក កងទ័ពក្រហមជប៉ុនចុះខ្សោយបន្តិចម្តងៗ ដោយសារ Fusako Shigenobu ត្រូវចាប់ខ្លួន។ ប៉ូលីសជប៉ុនបន្តតាមចាប់អ្នកដែលនៅសេសសល់ បើទោះបីជាកងទ័ពក្រហមបានប្រកាសរំសាយក៏ដោយ។
តើពិតទេដែលកងទ័ពក្រហមត្រូវបានរំសាយ? ជាពិសេសបន្ទាប់ពី Fusako Shigenobu ទើបតែត្រូវបានដោះលែង តើអង្គភាពគួរអោយខ្លាចខាងលើអាចដំណើរការឡើងវិញទេ? សម្រាប់អ្នកដែលចាប់អារម្មណ៍នឹងព័ត៌មាននេះ ប្រាកដជាជៀសមិនផុតពីភាពភ័យខ្លាចនោះទេ។
ឥឡូវនេះគាត់មានអាយុ ៧៦ ឆ្នាំនៅតែអាចធ្វើសកម្មភាពបាន។ ប្រាកដណាស់សមាជិកដែលលាក់ខ្លួនកំពុងរង់ចាំថ្ងៃដែលមេដឹកនាំត្រឡប់មកវិញ។ ខ្ញុំគ្រាន់តែសង្ឃឹមថា ក្រុមមនុស្សដែលគួរអោយខ្លាចនេះមិនប្រមូលផ្តុំគ្នា។
Kengo Abe