ការស្ទង់មតិស្ថានភាពសិស្សដែលមានអារម្មណ៍ត្រូវបៀតបៀនផ្លូវភេទក្នុងចំណោម ៩៧ ករណីនៅជប៉ុន
ការស្ទង់មតិដោយក្រុមប្រឹក្សាអប់រំខេត្ត Shizuoka បានប្រកាសនាពេលថ្មីៗនេះបង្ហាញថាករណីសិស្សចំនួន ៩៧ នាក់ មានអារម្មណ៍ថាពួកគេត្រូវបៀតបៀនផ្លូវភេទតាមបណ្តាសាលារៀននៅខេត្ត Shizuoka ក្នុងឆ្នាំ ២០២១ ។
ការស្ទង់មតិនេះត្រូវបានធ្វើឡើងចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២១ ដល់ខែមីនា ឆ្នាំ ២០២២ បានសួរសិស្សចំនួន ១៥៦,៣០៦ នាក់ ចាប់ពីថ្នាក់ទី ៥ បឋមសិក្សា ដល់វិទ្យាល័យឆ្នាំទី ៣ រួមទាំងសិស្សដែលចូលរៀនសាលាអប់រំពិសេស។
សាលារៀនតំបន់ទីក្រុងថ្នាក់ជាតិមិនរាប់បញ្ចូលក្នុងការស្ទង់មតិឡើយ។
សិស្សត្រូវបានផ្គត់ផ្គង់ព័ត៌មានចំពោះអាកប្បកិរិយាប្រភេទណាចាត់ទុកថាបៀតបៀនផ្លូវភេទ មុនពេលឆ្លើយសំណួរនៅផ្ទះ និងកន្លែងផ្សេងទៀត។ មតិកែលម្អដោយអ្នកគ្រប់គ្រងថ្នាក់ខ្ពស់ដូចជានាយកសាលាប្រមូលបាន ដោយមិនរាប់បញ្ចូលគ្រូបន្ទុកថ្នាក់របស់សិស្ស។
លទ្ធផលដែលទទួលបានបង្ហាញថាសិស្សប្រហែល ៩៧ ករណីយល់ថាខ្លួនត្រូវគ្រូបៀតបៀនផ្លូវភេទ ក្នុងនោះ ៤៦ ករណីកើតឡើងនៅអនុវិទ្យាល័យ ចំនួន ២៧ ករណីនៅសាលាបឋមសិក្សា ចំនួន ២១ នៅវិទ្យាល័យ និងចំនួន ៣ ករណីនៅស្ថាប័នអប់រំពិសេស។
បែងចែកតាមប្រភេទទង្វើបៀតបៀននៃ ៩៧ ករណីខាងលើ មាន ៥៥ ករណីប៉ះពាល់រាងកាយដោយមិនចាំបាច់ និង ១២ ករណីមានភាពស្និទ្ធស្នាលដោយមិនចាំបាច់ ប្រហែល ៧០% ករណីត្រូវបៀតបៀនផ្លូវភេទដោយការសម្លឹងមើលសិស្សដោយគ្មានហេតុផលពិសេស។
ជាក់ស្តែង សិស្សជាច្រើនបានឆ្លើយតបថា “គ្រូបង្រៀនម្នាក់អង្អែលក្បាលពេលសរសើរខ្ញុំ” “គ្រូបង្រៀនម្នាក់បានប៉ះដៃពេលណែនាំនៅក្លឹប” “គ្រូបង្រៀនម្នាក់ដាក់ដៃលើស្មាខ្ញុំប្រហែល ៤០ វិនាទីពេលប្អូនៗឈរតម្រង់ជួរក្នុងបន្ទប់ហាត់ប្រាណ” និង “ខ្ញុំមានអារម្មណ៍ត្រូវគ្រូម្នាក់សម្លឹងមើលដើមទ្រូងពេលប្អូនជំរាបសួរគាត់” ។
ក្រៅពីនេះ ចំពោះអាកប្បកិរិយាខុសឆ្គងរបស់គ្រូទាក់ទងនឹងលក្ខណៈរាងកាយ ផ្លូវភេទ ឬផិតក្បត់ ប្អូនខ្លះឆ្លើយថា “គ្រូម្នាក់បាននិយាយខ្លាំងៗទម្ងន់របស់ខ្ញុំ ដើម្បីអោយសិស្សជាច្រើនទៀតស្តាប់ឮនៅពេលយើងពិនិត្យសុខភាព” “ខ្ញុំឃើញគ្រូម្នាក់ប្រាប់មិត្តម្នាក់ទៀតថា មិត្តម្នាក់នោះធាត់ រឿងនឹងធ្វើអោយមិត្តម្នាក់នោះពិបាកចិត្ត” “គ្រូម្នាក់បន្ថែមពាក្យ chan ដើម្បីបង្ហាញការស្រលាញ់ចំពោះឈ្មោះសិស្សមួយចំនួន” ឬ “ខ្ញុំមានអារម្មណ៍មិនល្អនៅពេលដែលគ្រូម្នាក់ប្រាប់ខ្ញុំថាកុំយំព្រោះប្អូនជាបុរស” ។
មន្ត្រីម្នាក់មកពីក្រុមប្រឹក្សាអប់រំខេត្ត Shizuoka បាននិយាយថា “ក្នុងចំណោមការឆ្លើយតបរបស់ប្អូនៗ មិនមានករណីណាដែលគ្រូបង្រៀនត្រូវពិន័យចំពោះការបៀតបៀនផ្លូវភេទនោះទេ។ ទោះជាយ៉ាងណា តម្លៃវិជ្ជាជីវៈដែលគ្រូបង្រៀនម្នាក់គួរតែមានបាត់បង់ទៅហើយ” ។
ក្រុមប្រឹក្សាភិបាលមានបំណងបង្កើនសកម្មភាពឆ្ពោះទៅសាលារៀនដែលមានសិស្សឆ្លើយតបត្រូវបៀតបៀន ដើម្បីផ្តល់ការណែនាំជាបន្តបន្ទាប់ ហើយពិនិត្យមើលជាប្រចាំដើម្បីការពារកុំឱ្យមានអំពើអាក្រក់ទាំងនេះកើតឡើងទៀត។
ពួកគេក៏មានគម្រោងបង្កើតបញ្ជីត្រួតពិនិត្យដោយផ្អែកលើចម្លើយរបស់សិស្ស ដើម្បីសុំឱ្យគ្រូពិនិត្យមើលអាកប្បកិរិយាប្រចាំថ្ងៃរបស់ពួកគេ។
Hana