តើពិតទេរោងចក្រផលិតស្រាបៀរសិប្បកម្មស្ថិតក្នុងបរិវេណវត្តប្រាសាទជប៉ុន?
នេះជាស្រាបៀរដ៏ពិសិដ្ឋបំផុតនៅក្នុងប្រទេសជប៉ុន។
រោងចក្រស្រាបៀរនៅទីក្រុង Oma ខេត្ត Aomori ភាគខាងជើងប្រទេសជប៉ុន។ ចំណុចដែលធ្វើឱ្យរោងចក្រនេះលេចធ្លោដោយសារនៅក្នុងបរិវេណវត្តប្រាសាទ ហើយអ្នកដែលសាងសង់រោងចក្រនេះក៏ជាព្រះសង្ឃមួយអង្គផងដែរ។
ប្រាសាទមានឈ្មោះថា Baikouzan Soutokuji ជាការរួមបញ្ចូលផ្នត់គំនិតពីរដែលមើលទៅផ្ទុយស្រឡះគ្នាគឺ “ស្រាបៀរ” និង “ព្រះសង្ឃ” ។
ប្រាសាទនេះមានប្រវត្តិយូរលង់ណាស់មកហើយ តាំងពីឆ្នាំ ១៦២៥ មកម្ល៉េះ ទោះជាយ៉ាងណា មើលពីខាងក្រៅមិនខុសពីប្រាសាទធម្មតាក្នុងប្រទេសជប៉ុននោះទេ មានទីធ្លាធំទូលាយ បរិវេណផ្នូរ អាគារធំត្រូវបានតុបតែងយ៉ាងល្អប្រណិត។
យ៉ាងណាមិញ ប្រាសាទនេះមានចំណុចមួយដែលវត្តដទៃមិនមាន ត្រង់ច្រកចូលមានផ្លាកសញ្ញាលក់ស្រាបៀរសិប្បកម្មដែលមានអក្សរ “Swastika – 卍” ខាងលើ ដែលគេនិយមប្រើជានិមិត្តសញ្ញាដ៏ពិសិដ្ឋដើម្បីសម្គាល់ទីកន្លែងព្រះពុទ្ធសាសនានៅក្នុងប្រទេសជប៉ុនច្រើនសតវត្សមកហើយ (ប៉ុន្តែកុំច្រឡំនឹងនិមិត្តសញ្ញាណាស៊ីអាល្លឺម៉ង់)
បើចង់ដឹងថារោងចក្រផលិត និងលក់ស្រាបៀរសិប្បកម្មប្រភេទណា អ្នកគ្រាន់តែចូលទៅកាន់អគារខាងឆ្វេងទីសក្ការៈបូជាធំ។
ភ្ញៀវទេសចរណ៍អាចទិញស្រា និងស្រាបៀរនៅទីនេះដោយសេរី ថ្វីត្បិតតែពេលចូលទៅដល់មានអារម្មណ៍ស្រឡាំងកាំងដូចការិយាល័យជាជាងហាង។
ទោះបីជាតំបន់នេះគ្មានអ្នកលក់ក្នុងពេលអ្នកធ្វើដំណើរកំសាន្ត អ្នកនៅតែអាចទិញស្រាបៀរក្នុងម៉ាសុីនលក់ដោយស្វ័យប្រវត្តិ។ ផលិតផលត្រូវបានផ្លាស់ប្តូរទៅតាមពេលវេលា ស្រានៅជួរខាងលើ ចំណែកស្រាបៀរនៅជួរពីរខាងក្រោម ទឹកផ្លែប៉ោម pilsner, lager ស្រាបៀរខ្មៅ និងប្រភេទស្រាបៀរល្វីង។
ព្រះសង្ឃ Sasaki ជាស្ថាបនិករោងចក្រស្រាបៀរ បានចែករំលែកមូលហេតុដែលគាត់សម្រេចចិត្តធ្វើភេសជ្ជៈមានជាតិអាល់កុលនៅប្រាសាទនេះ។
“លើកដំបូងខ្ញុំផលិតស្រាបៀរកាលពី ២០ ឆ្នាំមុន មូលហេតុដោយសារប្រភពទឹកនៅតំបន់មកពីភ្នំ Osorezan (ភ្នំពិសិដ្ឋ) ជាសារធាតុផ្សំសំខាន់ដែលកំណត់រសជាតិស្រាបៀរផងដែរ។ ហើយខ្ញុំបានបង្កើតគំនិតបង្កើតរោងចក្រផលិតស្រាបៀរ” ។
នៅខាងក្រោយរោងចក្រមានរោងចក្រផលិតស្រាបៀរដោយស្វ័យប្រវត្តិ នេះជាកន្លែងដែលអ្នកអាចទិញស្រាបៀរក្នុងវត្តបានគ្រប់ពេលទាំងថ្ងៃ និងយប់ ប៉ុន្តែអ្នកត្រូវតែមានប័ណ្ណបើកបរ ដើម្បីបញ្ជាក់ថាអ្នកគ្រប់អាយុទទួលទានគ្រឿងស្រវឹង។
មនុស្សមិនច្រើនទេដែលស្គាល់រោងចក្រស្រាបៀរពិសេសនេះ ដោយសារយីហោនេះមិនលក់នៅលើគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិច ដែលជួយពង្រីកការចែកចាយ។ ដូច្នេះប្រសិនបើអ្នកចង់ភ្លក់ស្រាបៀរដ៏ពិសេសដែលសូម្បីតែប្រជាជនជប៉ុនក៏មិនស្គាល់ អ្នកត្រូវធ្វើដំណើរទៅកាន់ Soutokuji ។ ហើយបន្ទាប់មកអ្នកអាចស្វែងយល់អំពីត្បូងលាក់កំបាំងចំនួន ៧ ផ្សេងទៀតនៅក្នុងតំបន់នេះ។
ព័ត៌មានប្រាសាទ
ប្រាសាទ Baikouzan Soutokuji
អាស័យដ្ឋាន៖ Aomori-ken, Shimokita-gun, Omacho, Okoppe 93
គេហទំព័រ៖ bikou.yukimizake
Hana