ការស្ទង់មតិបង្ហាញថា ១/៣ និស្សិតជប៉ុនទើបបញ្ចប់ការសិក្សាលាឈប់ពីការងារដំបូងក្នុងរយៈពេលបីឆ្នាំ
ខណៈពេលដែលមនុស្សជំនាន់មុនចាត់ទុកការងារពេញមួយជីវិតនៅកន្លែងណាមួយជាស្តង់ដារ ក្នុងនោះ ៣០% និស្សិតជប៉ុនទើបបញ្ចប់ការសិក្សាលាឈប់ការងារបន្ទាប់ពីចាប់ផ្តើមការងារដំបូងរយៈពេល ៣ ឆ្នាំ។
សហភាពពាណិជ្ជកម្មជប៉ុន (Rengō) បានធ្វើការស្ទង់មតិពីចុងខែកុម្ភៈដល់ដើមខែមីនាឆ្នាំ ២០២២ សំដៅលើនិស្សិតបញ្ចប់ការសិក្សានៅសកលវិទ្យាល័យកំពុងរៀនឆ្នាំទី ២ ដល់ឆ្នាំទី ៥ បន្ទាប់ពីចាប់ផ្តើមការងារពេញម៉ោង។ ការស្ទង់មតិទទួលបានការឆ្លើយតបចំនួន ១០០០ ។
ជាមួយនឹងអត្រាខ្ពស់ ៣៣,៩% មូលហេតុចម្បងដែលអ្នកឆ្លើយតបជ្រើសរើសក្រុមហ៊ុនដំបូងបន្ទាប់ពីបញ្ចប់ការសិក្សាព្រោះតែវាផ្គត់ផ្គង់ “ការងារមិនកំណត់ (មុខតំណែងអចិន្ត្រៃយ៍)” ។ បន្ទាប់មក ២០,៧% “ចាប់អារម្មណ៍លើប្រភេទការងារ” និង ២០,១% យល់ថា “ការងារមានប្រយោជន៍” ។ សមតុល្យរវាងការងារ និងជីវិតត្រូវបានចាត់ទុកជាកត្តាសំខាន់ ជាមួយនឹងអត្រាចម្លើយនិយាយពីកញ្ចប់អត្ថប្រយោជន៍ ការឈប់សម្រាកប្រចាំឆ្នាំ និងមិនចាំបាច់ប្តូរការងារ សរុបជាង ១០% ។
ការស្ទង់មតិបង្ហាញថា ៦៦,៨% អ្នកឆ្លើយតប (រួមទាំងអ្នកដែលបានចាប់ផ្តើមការងារផ្សេង) នៅតែធ្វើការនៅក្រុមហ៊ុនដំបូង។ បើក្រឡេកមើលអ្នកដែលលែងធ្វើការនៅក្រុមហ៊ុនដំបូង ៧,៧% បានចាកចេញក្នុងរយៈពេល ៦ ខែដំបូង ៦,២% បន្ទាប់ពី ៦ ខែទៅមួយឆ្នាំ ១០,៤% បន្ទាប់ពីមួយទៅពីរឆ្នាំ និង ៥,២% បន្ទាប់ពីពីរទៅបីឆ្នាំ។ ស្ទើរតែ ៣០% នៃចំនួនសរុបបានចាកចេញពីការងារក្នុងរយៈពេល ៣ ឆ្នាំដំបូង។
ក្នុងកម្រិត ៤០,១% មូលហេតុទូទៅបំផុតដែលនិស្សិតទើបបញ្ចប់ការសិក្សាលើកឡើង “ការងារមិនសាកសម” បន្ទាប់មក ៣១,០% គិតថាមកពី “ល័ក្ខខ័ណ្ឌម៉ោងធ្វើការ និងថ្ងៃឈប់សម្រាក” និង ២៧,៤% ដោយសារតែ “លក្ខខណ្ឌប្រាក់ខែ” ។
ការស្ទង់មតិបានបង្ហាញថា ទំនោរយុវជនសព្វថ្ងៃនេះបោះបង់ការងាររបស់ខ្លួន ប្រសិនបើវាមិនឆ្លើយតបនឹងតម្រូវការរបស់ពួកគេ ដូចជាប្រាក់ខែ អត្ថប្រយោជន៍ ឬគ្រាន់តែយល់ថាមិនសាកសម។
Sacchan