អ្នករចនាមូ៉ដ Tomoe Shinohara ឌីហ្សាញឈុត Kimono ដោយប្រើស្បែកក្តាន់មើលទៅស្រដៀងជួរភ្នំ

ជាទូទៅ Kimono ធ្វើពីអំបោះ Hemp ក្រណាត់ទេសឯក និងសូត្រ។ អ្នករចនា Tomoe Shinohara បានបង្កើតគំនិត​ពិសេស ដោយ​ផលិត Kimono ពីស្បែកសំណល់ដែលនឹងបោះចោល នាំមកនូវសម្លៀកបំពាក់ត្រជាក់ស្រួល ស្អាត ដែល​ត្រូវ​បាន​បំផុសគំនិតដោយជួរភ្នំអ័ព្ទ។

Shinohara ប្រើស្បែកក្តាន់ផ្តាច់មុខផលិតឈុត Kimono ត្រូវបានបំផុតដោយភ្នំជាកន្លែងដែលសត្វប្រភេទនេះរស់​នៅ។

នាងបានសហការជាមួយសិប្បករស្បែកដើម្បីបង្កើនសំណល់ស្បែកដោយជ្រលក់ពណ៌មើលទៅដូច​ច្រើនស្រទាប់។

Kimono ស្បែកត្រូវបានផលិតដោយសហការណ៍ជាមួយសមាគមស្បែកជប៉ុន ដើម្បីផ្សព្វផ្សាយឧស្សាហកម្ម និងវប្បធម៌​ស្បែក​របស់​ជប៉ុន​​ឱ្យ​បាន​ទូលំ​ទូលាយ។

អ្នកដែលធ្លាប់នៅជប៉ុនក្នុងទសវត្សរ៍ ៩០ នឹកឃើញ Shinohara ដូចជាតារាចម្រៀងប៉ុបទាន់សម័យ។ ប៉ុន្តែ​ប្រវត្តិ​សិក្សា​​របស់​​នាង​ចំពោះការ​រចនាម៉ូដ ហើយ​ថ្មីៗ​នេះ​នាង​បាន​សម្រេច​ចិត្តងាក​មក​ចាប់​ផ្តើម​ក្រុមហ៊ុន​ឌីហ្សាញ​ផ្ទាល់​ខ្លួន។

អ្នកអាចតាមដានស្នាដៃរបស់នាងបន្ថែមទៀតនៅទីនេះ

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: