ផ្លាកសញ្ញសរសេរជាភាសាជប៉ុន និងអង់គ្លេស ប៉ុន្តែភ្លេចដាក់ភាសាក្អែក

អាស្រ័យលើកន្លែងដែលអ្នកកំពុងរស់នៅជប៉ុន វត្តមានសត្វក្អែកនៅក្នុងទីក្រុងរបស់អ្នកប្រហែលដូចជាសត្វព្រាប។ ពួក​វា​ហោះ​ហើរ​ដោយ​សេរី ហើយ​កកាយ​ធុង​សំរាម​គ្រប់​ទី​កន្លែង។

ក្អែកនៅជប៉ុនធំណាស់ ចំពុះកោងវែង ហើយជាពិសេសមិនខ្លាចមនុស្ស ជាក់ស្តែង មនុស្សទេដែរត្រូវប្រយ័ត្ន។ អ្នកប្រើ​គណនី Twitter ជប៉ុន @OjohmbonX ថ្មីៗនេះបានចែករំលែករូបភាពផ្លាកសញ្ញាព្រមានដែលបញ្ជាក់ពីចំណុចខាង​លើ។

ខ្លឹមសារ “សូមប្រយ័ត្ន ក្អែកអាចនឹងវាយប្រហារអ្នក” ។

ទោះបីជាផ្លាកសញ្ជាសរសេរជាភាសាជប៉ុន និងភាសាអង់គ្លេស ប៉ុន្តែបែរជាមិនមានភាសាក្អែក។ ដូច្នេះហើយ ក្អែកមួយ​ក្បាល​នេះ​ទំលើផ្លាកសញ្ញាតាមអំពើចិត្ត។

មើលទៅជឿហើយឬនៅ?

មនុស្សមួយចំនួនបន្ទាប់ពីបានឃើញ Tweet ខាងលើបានបញ្ចេញមតិខាងក្រោម៖

  • ក្អែកឆ្លាតណាស់ វាអាចអានយល់ពីអ្វីដែលសរសេរលើផ្លាកសញ្ញា។
  • ក្អែកនិយាយថា ត្រូវហើយចូរប្រយ័ត្នប្រយែង។
  • ចូរក្រឡេកមើលជើងឯក តើវាយកឈ្នះគូប្រកួតប៉ុន្មានទៅហើយ?
  • ឧក្រិដ្ឋជនរឹងរូសនៅទីនោះ។
  • ធ្វើអោយខ្ញុំនឹកឃើញ cover របស់ Resident Evil: Deadly Silence ។

ថ្វីត្បិតតែក្អែកមិនដល់ថ្នាក់វាយប្រហារអ្នកដំណើរ ទោះជាយ៉ាងណា យើងមើលមិនដឹងពួកវាចង់ធ្វើអ្វីទេ ពេលខ្លះ​ដេញ​តាម​ចំណី។ អ្នកប្រើគណនី Twitter @OjohmbonX បាននិយាយថា គាត់ធ្លាប់មើលឃើញក្អែកដណ្តើម Snack ពីក្មេងម្នាក់។ ដូច្នេះ អ្នកត្រូវចាប់អារម្មណ៍ចំពោះសត្វក្អែក ទាំងនៅក្នុងទីក្រុងក្តី។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: