ទីក្រុង Miyazaki ផ្ញើច្រឡំសាច់ដែលមានតម្លៃជាង ២ លានយ៉េនទៅអោយមនុស្ស ១៤០ នាក់
ថ្មីៗនេះករណីចាប់កំហុសអាជ្ញាធរមូលដ្ឋានកំពុងតែពេញនិយមខ្លាំងនៅជប៉ុន។ បន្ទាប់ពីករណីផ្ញើប្រាក់ច្រឡំ ៤៦ លានយ៉េនទៅអោយបុរសម្នាក់នៅ Yamaguchi តំបន់នៅក្បែរនោះ Miyazaki ក៏ជាប់ពាក់ព័ន្ធនឹងករណីផ្ញើច្រឡំផ្សេងទៀតដែរ។
ហេតុការណ៍នេះបានកើតឡើងនៅទីប្រជុំជនក្រុង Miyazaki កន្លែងទទួលការបញ្ជាទិញសាច់ដែលជាផ្នែកមួយក្នុងយុទ្ធនាការ “ពន្ធក្នុងស្រុក” (Furusato Nozei: នេះជាប្រព័ន្ធដែលមនុស្សម្នាក់រស់នៅតំបន់មួយផ្សេងទៀតអាចបង់ពន្ធសាងសង់តំបន់ណាមួយ ជាថ្នូរមកវិញនឹងទទួលបានអំណោយពីតំបន់ដែលពួកគេបង់ពន្ធ ជាទូទៅទទួលបានអាហារក្នុងតំបន់នោះ) ។
អំណោយពីទីក្រុង Miyazaki មានប្រភេទសាច់ដូចជា សាច់គោ សាច់មាន់ សាច់ជ្រូក ។ល។ សម្រាប់អ្នកដែលមានចិត្តសប្បុរសចូលរួមចំណែកក្នុងមូលដ្ឋាន។ ទោះជាយ៉ាងណា ក្នុងអំឡុងពេលចែកចាយសាច់ ពួកគេបានផ្ញើសាច់ចំនួន ១៤០ ការបញ្ជាទិញដោយចៃដន្យ ដែលមានតម្លៃប្រហែល ២,១ លានយ៉េន ដល់ទៅពីរដង។
យោងទៅតាមព័ត៌មានពីអាជ្ញាធរមូលដ្ឋាន អំណោយដែលបានផ្ញើលើកដំបូងកាលពីខែកុម្ភៈឆ្នាំនេះ ប៉ុន្តែក្នុងកំណត់ត្រាមិនបានកត់សម្គាល់ថាផ្ញើនោះទេ។ ដូច្នេះចំពោះការដឹកជញ្ជូនបន្ទាប់នៅថ្ងៃទី ១៥ ខែឧសភា ពួកគេបន្តផ្ញើបន្ថែមទៀត។
ក្រុមគាំទ្រការបង់ពន្ធក្នុងស្រុកនៅ Miyazaki ជាភាគីទទួលខុសត្រូវត្រួតពិនិត្យ ហើយសន្យានឹងទូទាត់ថ្លៃទំនិញ និងការដឹកជញ្ជូន។ ពួកគេក៏បានផ្ញើអុីម៉ែលទៅកាន់អ្នកទទួលទាំងអស់ ដោយប្រាប់ពួកគេកុំប្រគល់សាច់មកវិញ ព្រោះជាការខ្ជះខ្ជាយ គួរតែទទួលទានជំនួសវិញ។
https://twitter.com/sennmusann/status/1341944157112156160?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1341944157112156160%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fvn.japo.news%2Fcontents%2Fdoi-song%2Fbon-mua%2F149283.html
នេះជាទង្វើល្អ ប៉ុន្តែបើពិចារណាលើរឿងអាស្រូវមុននោះនៅ Yamaguchi ប្រជាជនប្រុងប្រយ័ត្នចំពោះការទទួលទំនិញដែលផ្ញើច្រឡំពីរដ្ឋាភិបាល។ ទោះជាយ៉ាងណា ករណីនេះមិនអាចប្រៀបធៀបនឹងករណីមុនបានទេ។
ដោយសាររឿងនេះអាចចាត់ទុកជាប្រភេទផ្សាយពាណិជ្ជកម្មសាច់ក្នុងស្រុកដោយប្រយោល គ្រាន់តែសង្ឃឹមថាអ្នកទទួលខុសត្រូវមិនប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុណាមួយ បន្ទាប់ពីលុបកំហុសរបស់ខ្លួន។
Sacchan