ដំណឹងល្អសម្រាប់អ្នកគាំទ្រ Hunter x Hunter នឹងត្រលប់មកវិញជាមួយជំពូកថ្មី
ដំណឹងល្អមួយទៀតគឺថាអ្នកនិពន្ធ Yoshihiro Togashi បានចូលរួម Twitter ហើយចែករំលែកព័ត៌មានគួរឱ្យចាប់អារម្មណ៍នេះ។
បន្ទាប់ពីបានពន្យាពេលយ៉ាងយូរ ប្រហែលជាអ្នកគាំទ្រអាចអានជំពូកបន្ទាប់របស់ Hunter x Hunter ក្នុងរយៈពេលខាងមុខនេះ។ នេះជាដំណឹងដ៏ល្អសម្រាប់ការផ្អាកអស់រយៈពេលច្រើនឆ្នាំ។
គណនី Twitter ដែលគេចាត់ទុកជារបស់អ្នកនិពន្ធ Hunter x Hunter, Yoshihiro Togashi បានបង្ហោះដំណឹងមួយនាពេលថ្មីៗនេះ រូបភាពជ្រុងម្ខាងទំព័រ Manga ជាមួយនឹង Caption និយាយថា “ជាដំបូងនៅសល់ ៤ ភាគ” ។ នេះជាគណនីថ្មី ដូច្នេះមិនទាន់ផ្ទៀងផ្ទាត់នោះទេ ថ្វីត្បិតតែ Profile និយាយថានេះជាគណនីផ្លូវការរបស់អ្នកនិពន្ធក៏ដោយ។ Togashi នឹងប្រើគណនីនេះដើម្បីធ្វើបច្ចុប្បន្នភាពការវិវត្តរបស់ខ្លួន។ អ្នកនិពន្ធ Yusuke Murata របស់ One Punch Man បានបញ្ជាក់ថាគណនីនេះជាកម្មសិទ្ធិរបស់ Togashi ផ្ទាល់។
とりあえずあと4話。 pic.twitter.com/OwoB4ljp1x
— 冨樫義博 (@Un4v5s8bgsVk9Xp) May 24, 2022
Togashi ចាប់ផ្តើម Hunter x Hunter នៅឆ្នាំ ១៩៩៨ ។ រឿង Manga និង Anime ទាំងពីរទៀតកើតឡើងក្នុងពិភពមួយដែល Hunter ចូលរួមដំណើរផ្សងព្រេងវេទមន្ត ដូចជាការស្វែងរកសត្វចម្លែកគ្រោះថ្នាក់ តាមប្រមាញ់ឧក្រិដ្ឋជន ឬស្វែងរកកំណប់។ រឿងនិយាយពីក្មេងប្រុសម្នាក់ឈ្មោះ Gon ចូលរួមការប្រឡង Hunter ដើម្បីស្វែងរកឪពុក។ ឪពុករបស់ក្មេងប្រុសជា Hunter ដ៏អស្ចារ្យម្នាក់។ នៅតាមផ្លូវ Gon ជួប Killua អ្នកស្នងមរតកដែលកំពុងរត់គេចខ្លួនពីគ្រួសារឃាតករ Kurapika សមាជិកចុងក្រោយនៃត្រកូលដែលត្រូវសម្លាប់ និង Leorio ជានិស្សិតពេទ្យ។
ខណៈពេលដែលដំណើរផ្សងព្រេងរបស់ Gon ជិតឈានដល់ទីបញ្ចប់ រីឯសៀវភៅរឿងថ្មីនេះនិយាយពី Kurapika ។ ជាមួយនឹងបេសកកម្មសងសឹកអោយត្រកូលដែលដួលរលំរបស់ខ្លួន និងយកភ្នែកដែលត្រូវលួចរបស់ត្រកូលមកវិញ Kurapika ចូលរួមដំណើរគ្រោះថ្នាក់ទៅកាន់ទឹកដីដែលមិនមានឈ្មោះ ធ្វើជាអង្គរក្សក្មេងស្រីម្នាក់។
រហូតដល់ថ្ងៃ Manga ចាប់ផ្តើមឡើងវិញ តើអ្នកចង់អានរឿងមុននោះដែរទេ?
Sacchan