ជប៉ុនចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ដូសទី ៤

កាលពីថ្ងៃពុធ ជប៉ុនបានចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ លើកទី៤ សម្រាប់អ្នកដែលមានអាយុចាប់ពី ៦០ ឆ្នាំ​ឡើង​ទៅ និង​អ្នកដែល​មាន​ហានិ​ភ័យ​ខ្ពស់​ផ្សេង​ទៀត។

ការចាក់វ៉ាក់សាំងដូសទី ៤ របស់ Pfizer-BioNTech ឬ Moderna ដើម្បីកាត់បន្ថយហានិភ័យជំងឺធ្ងន់ធ្ងរដោយសារវីរុស​កូវីដ ១៩ ។

អ្នក​ដែល​មាន​សិទ្ធិ​ទទួលវ៉ាក់សាំងដូសទី ៤ ជាមនុស្សដែលមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅ ក៏ដូចជាអ្នកដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងមានជំងឺប្រចាំកាយ ឬត្រូវបានធ្វើរោគវិនិច្ឆ័យដោយគ្រូពេទ្យថាមានហានិភ័យខ្ពស់ជំងឺវិវត្ត​ទៅ​ជា​ធ្ងន់ធ្ងរ។

ការទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ធ្វើឡើងនៅមណ្ឌលសុខភាព និងកន្លែងចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ។ បន្ទាប់​ពី​ចាក់​ដូស​លើក​ទី ៣ យ៉ាងហោចណាស់ ៥ ខែ ទើបអាចចាក់ដូសទី ៤ ។

កាលពីថ្ងៃពុធ យុទ្ធនាការចាក់វ៉ាក់សាំងលើកទី ៤ ចាប់ផ្តើមនៅសង្កាត់ Minato និងសង្កាត់ Koto នៃទីក្រុងតូក្យូ ជា​មួយ​នឹង​តំបន់​ផ្សេងទៀត។ ការចាក់ថ្នាំបង្ការនឹងពង្រីកនៅទូទាំងប្រទេស ប័ណ្ណចាក់វ៉ាក់សាំងកំពុងផ្ញើទៅកាន់អ្នក​ដែល​​មាន​​អាយុ​ចាប់​ពី ៦០ ឆ្នាំ​ឡើង។

ទោះជាយ៉ាងណា មូលដ្ឋានមួយចំនួនកំណត់អ្នកដែលមានជំងឺប្រចាំកាយត្រូវចុះឈ្មោះដើម្បីទទួលវ៉ាក់សាំង ខណៈដែល​កន្លែង​ខ្លះទៀងចែកប័ណ្ណចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។

ប្រភព៖ NHK

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: