កន្លែងហាត់ប្រាណដែលបំផុសគំនិតតាម “One Piece” នឹងបើកដំណើរនៅទីក្រុងតូក្យូ
ដោយផ្អែកលើភាពល្បីល្បាញរបស់ One Piece កន្លែងហាត់ប្រាណយកគំនិតតាមរឿង Manga/Anime នឹងបើកដំណើរការនៅទីក្រុង Tokyo ។ ក្នុងនាមជា “One Piece Fitness BragMen” បរិយាកាសដ៏ពិសេសនេះត្រូវបានបំផុសគំនិតដោយដំណើរផ្សងព្រេងដែលមានក្នុងភាគទី ១៣ របស់ Manga ។
កន្លែងហាត់ប្រាណត្រូវបានតុបតែងតាមប្រធានបទចោរសមុទ្រ ជាមួយនឹងបរិបទរបស់ One Piece ។
គ្រូបង្ហាត់ស្លៀកសំលៀកបំពាក់ចោរសមុទ្រកំពុងរង់ចាំជួយអ្នកសម្រេចគោលដៅរបស់ខ្លួន។
កន្លែងហាត់ប្រាណ “One Piece Fitness BragMen” អនុវត្តប្រព័ន្ធដាក់ពិន្ទុ ដើម្បីលើកទឹកចិត្តដល់ការបណ្តុះបណ្តាល និងបង្កើតកម្មវិធី “សាលារៀនចោរសមុទ្រ” សម្រាប់កុមារវ័យបឋមសិក្សា។
កន្លែងហាត់ប្រាណ “One Piece Fitness BragMen” គ្រោងនឹងបើកនៅផ្លូវ Shibuya ទីក្រុងតូក្យូ នាដើមឆ្នាំ ២០២៣ ។ ប្រសិនបើអ្នកចង់ដឹងព័ត៌មានកន្លែងហាត់ប្រាណ អ្នកអាចមើលនៅទីនេះ។
yuki