ការស្រាវជ្រាវរបស់សាកលវិទ្យាល័យជប៉ុនបង្ហាញថាឆ្មាស្គាល់ឈ្មោះឆ្មាដទៃទៀត

ទោះបីជាមនុស្សមានភាពស្និទ្ធស្នាលនឹងឆ្មា ក៏នៅតែមានចំណុចអាថ៌កំបាំងជាច្រើនដែលយើងមិនយល់។

ប្រជាជនជប៉ុនចូលចិត្តឆ្មា ហើយធ្វើការស្រាវជ្រាវច្រើនចំពោះសត្វឆ្មា។ ថ្មីៗនេះក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យ Kyoto និង Azabu (Kanagawa) បានបង្ហាញពីការវិវត្តថ្មី។ ការស្រាវជ្រាវរបស់ពួកគេបង្ហាញថា ប្រសិនបើក្នុងផ្ទះមាន​ឆ្មា​ជាង​បី​ក្បាល​រស់នៅជាមួយគ្នា ឆ្មាទាំងនោះអាចនឹងស្គាល់ឈ្មោះគ្នា។

ចំណុចនេះត្រូវបានកំណត់តាមរបៀបស្រដៀងគ្នា ក្នុងការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Kyoto ឆ្នាំ ២០១៦ ។ សរុបឆ្មា ១៩ ក្បាលធ្វើតេស្តអោយមើលរូបភាពឆ្មាផ្សេងទៀតនៅលើកុំព្យូទ័រ រួមទាំងឆ្មាដែលរស់នៅជាមួយគ្នា ទន្ទឹមនឹង​នេះ​ហៅ​ឈ្មោះ​ឆ្មាខាងលើ។ ក្នុងករណីរូបថតឆ្មាដែលពួកវាស្គាល់ត្រូវបានលើកឡើង ប៉ុន្តែហៅឈ្មោះផ្សេង ពួកវានឹង​សម្លឹង​មើលរូបថតយូរជាងធម្មតា ដែលបង្ហាញថាឆ្មាយល់ឃើញមានអ្វីម្យ៉ាងមិនប្រក្រតី។


ឯងស្មានតែវាឈ្មោះ “ម៉ៀវ” 

ទោះជាយ៉ាងណា ប្រសិនបើអ្នកជំនួសរូបភាពឆ្មាដោយរូបភាពមនុស្សលទ្ធផលបង្ហាញថាឆ្មាមិនសូវមានប្រតិកម្មទេ។ ពួកវាហាក់ដូចជាមិនស្គាល់មនុស្សដោយផ្អែកលើឈ្មោះដូចជាឆ្មាដទៃទៀតឡើយ ប៉ុន្តែការស្រាវជ្រាវបង្ហាញថា ទំនាក់​ទំនង​រវាងមនុស្ស និងឆ្មាកាន់តែយូរ លទ្ធភាពឆ្មាស្គាល់ឈ្មោះមនុស្សកាន់តែខ្ពស់។

សហការស្រាវជ្រាវ Saho Takagi នៃសាកលវិទ្យាល័យ Azabu បានពន្យល់ប្រាប់ NHK ថាខ្លួននាងជាមនុស្សចូលចិត្តឆ្មា ហើយចង់ស្វែងយល់បន្ថែមអំពីរបៀបដែលពួកវាយល់ភាសាមនុស្ស។ អ្នកដែលចូលចិត្តឆ្មាតាមបណ្តាញសង្គមក៏ចង្អុល​បង្ហាញ​ថា​លទ្ធផល​ស្រាវជ្រាវស្របនឹងបទពិសោធន៍របស់ពួកគេ។

  • ខ្ញុំគិតថាឆ្មាផ្ទះខ្ញុំស្គាល់ឈ្មោះឆ្កែផ្ទះខ្ញុំ
  • ខ្ញុំបានសាកល្បងជាមួយឆ្មារបស់ខ្ញុំ ហើយវាភ្ញាក់ផ្អើលពេលខ្ញុំប្តូររបៀបហៅឈ្មោះរបស់វា
  • ម្តាយរបស់ខ្ញុំសាកប្តូរឈ្មោះឆ្មា ប៉ុន្តែឆ្មាមានប្រតិកម្មនឹងឈ្មោះចាស់ប៉ុណ្ណោះ
  • នៅពេលខ្ញុំហៅឈ្មោះឆ្មាមួយក្នុងចំណោមឆ្មាក្នុងផ្ទះ ឆ្មាផ្សេងទៀតនឹងសម្លឹងមើលមួយក្បាលនោះ

ចំណុចនេះមិនត្រឹមតែអ្នកចូលចិត្តឆ្មាទទួលយកប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់វិទ្យាសាស្ត្រឱ្យយល់កាន់តែច្បាស់​ចំពោះ​ឆ្មា​ផង​ដែរ។ រឿងនេះមួយផ្នែកបញ្ជាក់ថាអ្នកអាចស្វែងរកឆ្មាបាត់ដោយសួរឆ្មារបស់អ្នកជិតខាង។

ដូច្នេះអ្នកត្រូវយកចិត្តទុកដាក់ឈ្មោះសត្វចិញ្ចឹម​របស់ខ្លួន ព្រោះពួកវាចងចាំ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: