ទទួលទានបាយពូត បង្កើនចំណេះដឹងតាមរយៈសារ៉ាយសមុទ្រ​ពិសេស​ពី​ហាង​ជប៉ុន

ហាងដែលមានអាយុកាលរាប់សតវត្សមកហើយ បានបង្កើតគំនិតគួរឱ្យចាប់អារម្មណ៍មួយ គោលបំណងដោះស្រាយស្ថាន​ភាព​បរិមាណ​ផលិតកម្ម និងតម្រូវ​ការ​សារ៉ាយសមុទ្រ (Nori) ធ្លាក់ចុះ។

ផលិតផលនេះមានឈ្មោះថា O-sakana Zukan Nori (សៀវភៅរូបភាពសារ៉ាយសមុទ្រនិយាយពីប្រភេទត្រី) របស់​ហាង Yokotaya Honten ដែល​បាន​បោះពុម្ព​រូបភាព និងព័ត៌មានប្រភេទត្រីនៅលើសន្លឹក Nori នីមួយៗ។

ហាង Yokotaya Honten មានទីស្នាក់ការនៅទីក្រុង Kesennuma ខេត្ត Miyagi ចាប់ផ្តើមលក់ផលិតផល O-sakana Zukan Nori តាំង​ពី​ខែ​មេសា​ឆ្នាំនេះ។

ហាងទទួលបានជំនួយពីមជ្ឈមណ្ឌលជំនួយអាជីវកម្ម Kesennuma ជាកន្លែងផ្តល់សេវាកម្មប្រឹក្សាដោយឥតគិតថ្លៃសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម។

ហាងត្រូវបានបង្កើតឡើងជាង ៣០០ ឆ្នាំមុន ហើយឥឡូវនេះដឹកនាំដោយ Giichi Igari ។ សន្លឹក Nori នីមួយៗមានរូបភាពត្រីមួយប្រភេទដូចជា ត្រីឆ្លាមខៀវ ត្រីធូណា Swordfish, Sunfishes ជាដើម ខ្យង មឹក និងប្រភេទផ្សេងៗទៀត​នៃ​ប្រព័ន្ធ​អេកូឡូស៊ី​ក្នុង​ទឹក។

អតិថិជនជាច្រើននិយាយថា នេះជាអំណោយល្អសម្រាប់ជូនដល់គ្រួសារដែលមានកូនតូច។

ចំពោះការលក់លើកដំបូង ផលិតផល Osakana Zukan Nori ចំនួន ២០០ ឈុតលក់អស់ក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ។

ការបញ្ជាទិញរបស់ក្រុមហ៊ុនតែងតែលើសកម្រិត ពួកគេ​ត្រូវ​បង្កើន​ផលិតកម្ម​ដើម្បី​ផ្គត់ផ្គង់​ផលិតផលចំនួន ១០០០ ដល់​រមណីយដ្ឋាន​តាម​ដងផ្លូវ​ខេត្ត Miyagi និង Iwate តូបលក់ទំនិញនៅអាកាសយានដ្ឋាន Sendai ក៏ដូចជាកន្លែង​ជា​ច្រើន​ទៀត។

ផលិតផលនីមួយៗមាន Nori ១៤ សន្លឹកបោះពុម្ពអាហារសមុទ្រ ៧ ប្រភេទខុសៗគ្នា ដែលមានតម្លៃ ៣៨៩ យ៉េនរួមទាំងពន្ធ។

ដើម្បីបញ្ជាទិញផលិតផល សូមចូលទៅកាន់គេហទំព័រ ( https://www.yokotayahonten.com/ ) ។

ប្រសិនបើអ្នកចាប់អារម្មណ៍នឹងផលិតផលសូមចូលទៅកាន់គេហទំព័រផ្លូវការ (ជាភាសាជប៉ុន)។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: