នារីជនជាតិជប៉ុនម្នាក់ប្រើទងត្រចៀកកាន់ឆ័ត្រ ដង Selfie បង្កការភ្ញាក់ផ្អើលលើបណ្តាញសង្គម
នារីជនជាតិជប៉ុនម្នាក់បានធ្វើអោយអ្នករាល់គ្នាភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពទាញត្រចៀករបស់ខ្លួន ត្រចៀកទាញវែងរហូតដល់ថ្នាក់អាចកាន់របស់របរដូចជាឆ័ត្រ ដង Selfie និងជក់សម្រាប់សរសេរអក្សរ។
Ayumi Takada អាយុ ៣៧ ឆ្នាំមកពីទីក្រុងតូក្យូ ជាមួយនឹងទងត្រចៀកអាចទាញវែងដល់ទៅ ៤,៥ សង់ទីម៉ែត្រ ម្យ៉ាងវិញទៀត Ayumi អាចទំនេរដៃដោយគ្រាន់តែប្រើទងត្រចៀកកាន់ឆ័ត្ររាល់ពេលភ្លៀង ឬចង់ថតរូបគ្រាន់តែរុំដង Selfie នឹងទងត្រចៀក។
ក្នុងឃ្លីបខាងលើ អ្នកអាចមើលឃើញថា Ayumi Takada ដៃទាំងពីរកាន់ថង់ឥវ៉ាន់ ចំណែកឆ័ត្រត្រូវបានរុំនឹងទងត្រចៀករបស់នាង។ ហើយក្នុងវីដេអូនេះ នាងប្រើត្រចៀកកាន់ជក់សរសេរអក្សរផ្ចង់យ៉ាងប៉ិនប្រសប់ ថែមទាំងប្រើត្រចៀករុំដងជូតកម្រាលឥដ្ឋទៀតផង។
Ayumi បាននិយាយថា “តាមដែលខ្ញុំអាចចាំបាន ទងត្រចៀករបស់ខ្ញុំយឺតបែបនេះ។ លើកដំបូងខ្ញុំដឹងពីសមត្ថភាពរបស់ខ្លួនកាលនៅសាលាបឋមសិក្សា” ។
“នៅថ្ងៃនោះមានភ្លៀងធ្លាក់ ដៃជើងរបស់ខ្ញុំអស់កម្លាំង ដូច្នេះខ្ញុំព្យាយាមកាន់ឆ័ត្រដោយប្រើទងត្រចៀក ហើយខ្ញុំពិតជាធ្វើបាន។ ឥឡូវនេះ ខ្ញុំអាចកាន់ដង Selfie សរសេរអក្សរផ្ចង់ កាន់ឆ័ត្រ និងឧបករណ៍សម្អាតដោយប្រើទងត្រចៀក” ។
Ayumi បានចែករំលែក “អ្នករាល់គ្នាតែងតែសួរខ្ញុំថាឈឺឬអត់ ប៉ុន្តែខ្ញុំមិនមានអារម្មណ៍ឈឺចាប់ទាល់តែសោះ ទងត្រចៀករបស់ខ្ញុំធម្មតាបន្ទាប់យករបស់របរចេញ” ។
វីដេអូបង្ហាញពីទេពកោសល្យពិសេសរបស់ Ayumi មានអ្នកចូលមើលអនឡាញជាង ៥ លាននាក់។ អ្នករាល់គ្នាប្រៀបធៀបនាងទៅនឹងតួអង្គ Elastigirl ក្នុងរឿងគំនូរជីវចល Incredibles ។
Ayumi ធ្លាប់ជាសមាជិកក្រុមចម្រៀងស្រី Canary Club ។ នាងជឿថា ទងត្រចៀករបស់ខ្លួនជាលក្ខណៈពិសេសមួយដែលបន្តច្រើនជំនាន់។
ដោយដឹងថាទងត្រចៀកម្តាយរបស់នាងក៏យឺតផងដែរ។
“ខ្ញុំតែងតែប៉ះ និងទាញទងត្រចៀករបស់ខ្លួនកាលនៅក្មេង ជាពិសេសពេលខ្ញុំងងុយគេង។ ចំណុចនេះជាមូលហេតុធ្វើអោយត្រចៀករបស់ខ្ញុំយឺត” ។
AD