Urusei Yatsura ប្រកាស Trailer ដំបូងជាមួយកាលបរិច្ឆេទ​ចាក់​ផ្សាយ និងអ្នកបញ្ចូលសម្លេងតួអង្គ

ថ្មីៗនេះគេហទំព័រផ្លូវការបានបង្ហោះវីដេអូដំបូងនៃខ្សែភាពយន្តនេះ ដែលមាន Animation Footage និង Key Visual ។ វីដេអូនេះក៏បានបង្ហាញបន្ថែម​អំពី​តារា​សម្ដែង​ទាំង​ពីរ​រូបទៀត Staff និងកាលបរិច្ឆេទចាក់ផ្សាយភាព​យន្ត​ក្នុង​​ខែ​​តុលា។

ស៊េរីរឿង Anime ផ្អែកលើច្បាប់ដើមរបស់ Mangaka ដ៏ល្បីឈ្មោះ Rumiko Takahashi តួអង្គ Ataru Moroboshi ជាសិស្សវិទ្យាល័យខិលខូចម្នាក់ដែលត្រូវបានជ្រើសរើសដើម្បីការពារផែនដីប្រឆាំងនឹងការឈ្លានពានរបស់មនុស្សក្រៅភព ដោយលេងជាមួយ Lum ជាព្រះនាងមនុស្សក្រៅភពស្លៀកឈុតប៊ីគីនីឆ្នូតខ្លាពណ៌ខៀវ។ បន្ទាប់ពីឈ្នះ Ataru ធ្លាក់ចូលក្នុងរឿងស្នេហាត្រីកោណរវាងមិត្តស្រី Shinobu និងព្រះនាង Lum ដោយសារតែនាងយល់ច្រឡំទឹកភ្នែករបស់បុរសម្នាក់នេះក្នុងបំណងសុំរៀបការ។

រឿង Anime កែសម្រួលពីរឿងដែលត្រូវបានជ្រើសរើសពីច្បាប់ដើម រួមមាន ៤ cour ចាក់ផ្សាយពេញមួយឆ្នាំ ទោះ​បីជា​រដូវ​កាល​មិន​បន្តបន្ទាប់។

តួសម្តែង Seiyuu ក៏ត្រូវបានប្រកាសផងដែរ៖

Hiroshi Kamiya នឹងបញ្ចូលសម្លេងតួឯកប្រុស Ataru Moroboshi ។

Sumire Uesaka ទទួលខុសត្រូវបញ្ចូលសម្លេង Lum ។

Wataru Takagi ចូលតួ Cherry ។

Miyuki Sawashiro ចូលតួ Sakura ។

Maaya Uchida បញ្ចូលសម្លេងតួ Shinobu Miyake ។

Mamoru Miyano ចូលតួ Shūtarō Mendō

បើ​តាម​ព័ត៌មាន​ដែល​បាន​បង្ហាញ Urusei Yatsura ឆ្នាំ ២០២២ នឹងផលិតដោយ David Production រួមមានបុគ្គលិកដូចខាងក្រោម៖

  • អ្នកដឹកនាំរឿង៖ Takahiro Kamei, Yasuhiro Kimura, Takahashi Hideya ។
  • អ្នករចនាតួអង្គ៖ Naoyuki Asano ។
  • អ្នកនិពន្ធរឿង៖ Yuki Kakihara ។
  • តន្ត្រី៖ Masaru Yokoyama
  • អ្នកដឹកនាំសិល្បៈ៖ Masanobu Nomura ។
  • អ្នកដឹកនាំរូបភាព៖ Yuichiro Osada ។
  • អ្នកកែសម្រួល៖ Kiyoshi Hirose ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: