ជប៉ុនឧបត្ថម្ភប្រាក់ឱ្យគូស្វាមីភរិយាដែលរស់នៅកន្លែងមានមនុស្សចាស់ច្រើន ដើម្បីដោះស្រាយស្ថានភាពប្រជាជនមានវ័យចំណាស់ក្នុងតំបន់
ចាប់ពីខែមិថុនាខាងមុខ ទីក្រុង Chiba ក្នុងតំបន់តូក្យូប្រទេសជប៉ុន នឹងផ្តល់ប្រាក់ឧបត្ថម្ភរហូតដល់ ៣០ ម៉ឺនយ៉េនសម្រាប់គូស្វាមីភរិយាទើបរៀបការ នៅពេលពួកគេផ្លាស់ទៅកន្លែងដែលមានមនុស្សចាស់រស់នៅច្រើន។
អ្នកដែលត្រូវបានទទួលស្គាល់ថាជាដៃគូមួយជីវិតយោងទៅតាមបទប្បញ្ញត្តិរបស់ទីក្រុង រួមទាំងសហគមន៍ LGBTQ ក៏មានសិទ្ធិទទួលបានប្រាក់ផងដែរ។ បើតាម VICE World អ្នកដែលមានអាយុក្រោម ៣៩ ឆ្នាំទើបអាចដាក់ពាក្យចូលរួមកម្មវិធីនេះ។
នេះជាការខឹតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីបង្វែរស្ថានភាពប្រជាជនមានវ័យចំណាស់ក្នុងតំបន់។
Takeshi Tanikawa ជំនួយការនាយកផ្នែកគ្រប់គ្រងអគារនៃទីក្រុងនិយាយជាមួយ VICE World ថា “យើងសង្ឃឹមថាគូស្វាមីភរិយាវ័យក្មេងនឹងតាំងទីលំនៅនៅទីនេះ ដើម្បីជួយអាជីវកម្ម ឬបំពេញចន្លោះការងារដែលខ្វះខាតក្នុងវិស័យនេះ” ។
ក្នុងនាមជាប្រទេសដែលមានប្រជាជនចំណាស់ច្រើនជាងគេលើពិភពលោក ជប៉ុនកំពុងតស៊ូនឹងសង្គមមួយដែលមានចំនួនប្រជាជនថយចុះ ហើយអត្រាកំណើតធ្លាក់ចុះចាប់ពីឆ្នាំ ១៩៧០ ។
មន្ត្រីមានការព្រួយបារម្ភថា ប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយ កម្លាំងពលកម្មអាចធ្វើអោយស្ថានភាពកាន់តែធ្ងន់ធ្ងរ និងបណ្តាលឱ្យអត្រាកំណើនសេដ្ឋកិច្ចយឺត។
តំបន់ដូចជាទីក្រុង Chiba ដែលពីមុនគេហៅថា “ទីក្រុងខ្មោច” នៃប្រទេសជប៉ុន ជាមូលហេតុបណ្តាលឱ្យកើតមានស្ថានភាពនេះ។
នៅប្រទេសជប៉ុន ក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ជារឿយៗយុវជនតែងតែផ្លាស់ទៅរាជធានី ដើម្បីស្វែងរកការងារកាន់តែច្រើន។ ចំណុចនេះធ្វើឱ្យមានការប្រមូលផ្តុំមនុស្សនៅទីក្រុងធំៗ ចំណែកតំបន់ជាយក្រុងកាន់តែតិច។
ដើម្បីការពារតំបន់ទាំងនេះ ត្រូវតែមានដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត សម្រាប់ស្វាគមន៍យុវជន។
នៅឆ្នាំ ២០១៧ ភូមិ Kosuge ខេត្ត Yamanashi ដែលល្បីជាមួយនឹងទេសភាពដ៏ស្រស់បំព្រងនៃភ្នំហ្វូជី ចាប់ផ្តើមសាងសង់ផ្ទះតូចៗដែលមានតម្លៃសមរម្យ ដើម្បីទាក់ទាញយុវជនមករស់នៅ។
នៅទីក្រុង Minamisoma ខេត្ត Fukushima បរិយាកាសកន្លែងធ្វើការស្អាត មានឥទ្ធិពលទ្វេដងនៃកន្លែងស្នាក់នៅបើកនៅឆ្នាំ ២០១៩ ក្នុងគោលបំណងផ្តល់ឱ្យសហគ្រិនវ័យក្មេងនូវទីតាំងដែលអាចបត់បែនបាន ដើម្បីចាប់ផ្តើមអាជីវកម្មរបស់ពួកគេ។
ចំពោះ Chiba ការឧបត្ថម្ភធនជាកម្លាំងជំរុញគូស្វាមីភរិយាវ័យក្មេងផ្លាស់ទៅរស់នៅអគារលំនៅដ្ឋានដែលមានមនុស្សចាស់ច្រើន ទន្ទឹមនឹងទេសភាពស្អាត និងទីតាំងងាយស្រួល។
ក្រៅពីនេះ danchi (តំបន់លំនៅដ្ឋាន) ក៏នៅជិតសាលារៀន កន្លែងបណ្តុះដើមឈើ ពោពេញទៅដោយលក្ខខណ្ឌរស់នៅងាយស្រួលសម្រាប់អ្នកដែលចង់បង្កើតគ្រួសារ។
បើតាមទីក្រុង Chiba បានអោយដឹង ប្រជាជនជាង ៣៦% រស់នៅតំបន់លំនៅដ្ឋានមានអាយុជាង ៦៥ ឆ្នាំ ខ្ពស់ជាង ១០% បើធៀបនឹងចំនួនប្រជាជនទីក្រុងទាំងមូល។ ក្នុងចំណោមអគារមួយចំនួន ជាងពាក់កណ្តាលអ្នករស់នៅជាមនុស្សចាស់។
នៅពេលដែលចំនួនប្រជាជនធ្លាក់ចុះ ០,៥១% ក្នុងឆ្នាំ ២០២១ មកត្រឹម ១២៥,៥ លាននាក់ តំបន់ជាយក្រុងនៃប្រទេសជប៉ុនទទួលរងចំនួនប្រជានធ្លាក់ចុះច្រើនបំផុត។
សូម្បីតែរាជធានីតូក្យូ ដែលជាគោលដៅដំបូងសម្រាប់អ្នកក្នុងស្រុក និងជនបរទេស ក៏មានការថមថយដែរ។
នៅឆ្នាំ ២០២១ ជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៩៥ ចំនួនប្រជាជនរាជធានីធ្លាក់ចុះ ០,២៧% មួយផ្នែកដោយសារវិធានការត្រួតពិនិត្យព្រំដែនតឹងតែងបានកំណត់ចំនួនពលករបរទេសមករស់នៅទីនេះ។
AD