គ្រោងឆ្អឹងក្មេងស្រីអាយុ ៧ ឆ្នាំដែលបានបាត់ខ្លួនត្រូវគេរកឃើញក្រោយរយៈពេល ៤ ឆ្នាំ
ប៉ូលីសបានបញ្ជាក់ពីការស្លាប់របស់ក្មេងស្រីម្នាក់ដែលបានបាត់ខ្លួននៅកន្លែងបោះជំរុំក្នុងខេត្ត Yamanashi ភាគកណ្តាលប្រទេសជប៉ុនកាលពីខែកញ្ញា ឆ្នាំ ២០១៩ ដោយរកមិនឃើញដានរហូតដល់បួនឆ្នាំក្រោយមក។
ក្មេងស្រីឈ្មោះ Misaki Ogura អាយុ ៧ ឆ្នាំ បានបាត់ខ្លួនភ្លាមៗបន្ទាប់ពីទៅដល់ទីតាំង Doshi ដែលជាភូមិមួយស្ថិតនៅក្នុងខេត្ត Yamanashi ប្រទេសជប៉ុន ដើម្បីបោះជំរុំជាមួយគ្រួសារ និងមិត្តភក្តិ។
នៅថ្ងៃទី ២៣ ខែមេសា អ្នកស្ម័គ្រចិត្តម្នាក់អំឡុងពេលកំពុងស្វែងរក Misaki Ogura បានរកឃើញបំណែកប្រអប់មួយនៅចម្ងាយ ៦០០ គីឡូម៉ែត្រនៅភាគខាងកើតកន្លែងបោះជំរុំ។
នៅថ្ងៃទី ៤ ឧសភា ក្រុមអ្នកស៊ើបអង្កេត និងក្រុមស្រាវជ្រាវបន្តរកឃើញវត្ថុដូចជាឆ្អឹង។ រហូតដល់ថ្ងៃទី ១០ ខែឧសភា ប៉ូលីសបាននិយាយថា វត្ថុនោះត្រូវបានគេកំណត់ថាជាឆ្អឹងស្មារបស់មនុស្ស និងធ្វើការស៊ើបអង្កេតដើម្បីបញ្ជាក់អាយុ និងព័ត៌មានផ្សេងទៀត។
ប៉ូលីសកំពុងធ្វើការកំណត់អត្តសញ្ញាណបុគ្គលនេះតាមរយៈការធ្វើតេស្ត DNA ។
នេះជាតំបន់កើតមានករណីបាត់ខ្លួនរបស់ Misaki Ogura ហេតុនេះអ្នករាល់គ្នាសង្ស័យអត្តសញ្ញាណបំណែកឆ្អឹងជារបស់ប្អូន។ ប៉ូលីសបាននិយាយថា អាវ ស្បែកជើង និងរបស់របរផ្សេងទៀត ស្រដៀងនឹងអ្វីដែល Misaki Ogura ពាក់ពេលបាត់ខ្លួន ក៏ត្រូវបានរកឃើញផងដែរ។
នៅទីបំផុតបំណែកឆ្អឹងនេះត្រូវបានកំណត់ថាដូចនឹង DNA ម្តាយរបស់ Misaki Ogura ។
ក្រោយរយៈពេល ៤ ឆ្នាំ គ្រួសាររបស់ Misaki Ogura នៅតែមិនបោះបង់សង្ឃឹមស្វែងរកកូនស្រីរបស់ខ្លួន ប៉ុន្តែការជួបជុំនេះមិននឹកស្មានដល់នោះទេ។
ម្តាយរបស់ Misaki អ្នកស្រី Tomoko Ogura រស់នៅ Narita ខេត្ត Chiba បានទៅមើលតំបន់នោះកាលពីថ្ងៃទី ២៨ ខែមេសា ជាកន្លែងដែលបំណែកឆ្អឹងត្រូវបានរកឃើញ។
អ្នកស្រីសម្លឹងមើលទេសភាពព្រៃភ្នំប្រហែលបីនាទី ហើយនិយាយថា “ខ្ញុំមានអារម្មណ៍ក្រៀមក្រំពេលគិតដល់ស្នាមញញឹមរបស់ Misaki” ។
អ្នកស្រី Ogura បាននិយាយថា ប៉ូលីសជូនដំណឹងដល់អ្នកស្រីពីការរកឃើញគ្រោងឆ្អឹងនៅល្ងាចថ្ងៃទី ២៥ ខែមេសា។
អ្នកស្រីនិយាយប្រាប់អ្នកយកព័ត៌មានខណៈពេលកាន់តុក្កតាពណ៌សថា “ឆ្អឹងម្នាក់នេះមិនមែនជារបស់ Misaki ទេ” ។
តុក្កតាជារបស់លេងសំណព្វចិត្តរបស់កូនស្រីអ្នកស្រី រហូតដល់ថ្នាក់ក្មេងស្រីយកទៅកន្លែងបោះជំរុំ។
អ្នកស្រី Ogura និយាយថា “ខ្ញុំមកដល់ទីនេះ ព្រោះខ្ញុំគ្រាន់តែចង់ធ្វើឱ្យប្រាកដថាអ្វីដែលខ្ញុំគិតគឺត្រឹមត្រូវ” ។
អ្នកស្រីបាននិយាយថា អ្នកស្រីបានបន្តស្វែងរកតំបន់នេះជាច្រើនដងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។
អ្នកស្រីនិយាយខណៈពេលសម្លឹងមើលជម្រាលភ្នំចោត “ខ្ញុំមិនដឹងថា តើកូនស្រីដែលមានជើងតូចរបស់ខ្ញុំអាចដើរឆ្ងាយដល់ថ្នាក់នឹង ខណៈដែលមានអារម្មណ៍ភ័យខ្លាចឬអត់ទេ” ។
“ប៉ុន្តែពិតជាមានឆ្អឹងមនុស្សនៅទីនេះ” អ្នកស្រីនិយាយដោយបង្ហាញពីអារម្មណ៍ដំណើរស្វែងរករយៈពេលយូរឈានដល់ទីបញ្ចប់។
yuk