ជប៉ុន​ចាប់​ផ្ដើម​ទទួល​យកភ្ញៀវ​ទេសចរណ៍​បរទេស ប៉ុន្តែកុំអាលអរ

រដ្ឋាភិបាលនឹងអនុវត្តគម្រោងមួយក្នុងខែនេះ ដើម្បីទទួលភ្ញៀវទេសចរបរទេស។ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន​ទេស​ចរណ៍​ជប៉ុន ពួកគេទទួលយកតែក្រុមមកពី ៤ ប្រទេសដូចជាសហរដ្ឋអាមេរិក និងអូស្ត្រាលី ជាមួយនឹងចំនួន​មនុស្សមានកំណត់ និងក្នុងរយៈពេលខ្លី។ គោលបំណងដើម្បីផ្ទៀងផ្ទាត់វិធីសាស្ត្រគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងវិធានការគ្រប់គ្រងការចម្លងវីរុស។

គម្រោងនេះទទួលយកអ្នកដំណើរមកពីប្រទេសដែលមានស្ថានភាពឆ្លងស្ថិរភាព ហើយប្រទេសថៃ និងសិង្ហបុរីក៏ត្រូវគេរំពឹងថានឹងក្លាយជាប្រទេស​គោល​ដៅ​ផង​ដែរ។ ជប៉ុនប្រហែលជានឹងទទួលយកមនុស្សប្រហែល ១០ នាក់ក្នុងប្រទេស​នីមួយៗ។ បុគ្គលទាំងនេះត្រូវតែចាក់វ៉ាក់សាំងបីដង និងមានធានារ៉ាប់រងសុខភាពឯកជន។ គោលដៅទេស​ចរណ៍​ជាតំបន់ដែលត្រូវបានអនុម័តដោយខេត្ត ហើយប្រតិបត្តិករទេសចរណ៍នឹងទៅជាមួយក្រុមហ៊ុនទេស​ចរណ៍។

បន្ទាប់ពីគម្រោងត្រូវបានអនុវត្ត រដ្ឋាភិបាលនឹងបង្កើតគោលការណ៍ណែនាំសម្រាប់ក្រុមហ៊ុនទេសចរណ៍ និងសេវាកម្មស្នាក់នៅ សង្ខេបវិធានការដែលត្រូវអនុវត្តក្នុងករណីមានអ្នកឆ្លង។

ប៉ុន្តែមុនពេលអ្នកគិតរៀបចំឥវ៉ាន់ចេញដំណើរ សូមពិចារណាលើបញ្ហាខាងក្រោម៖

១. សេចក្តីប្រកាសជប៉ុនចាប់ផ្តើម “ដកការហាមឃាត់មួយផ្នែក” ចំពោះអ្នកដំណើរបរទេសក្នុងខែមិថុនាដែលដាក់ចេញនៅថ្ងៃទី ៧ ខែឧសភា។ ការផ្លាស់ប្តូរភ្លាមៗនេះនៅតែមិនទាន់ច្បាស់លាស់។ ប្រភេទទេសចរណ៍ដំបូងដែលបើកដំណើរការឡើងវិញគឺ “ដំណើរទេសចរណ៍” ដែលមានន័យថា ភ្ញៀវ​ទេស​ចរណ៍​ត្រូវ​ផ្គត់ផ្គង់ដំណើរទេសចរណ៍ដែលបានបញ្ជាក់ជាមួយអង្គការដែលបានចុះឈ្មោះ។ ការបន្ធូរបន្ថយគោលនយោបាយគ្រប់គ្រងព្រំដែនដែលកំពុងដំណើរ​ការ​នឹងអនុវត្តតាមក្រោយ។

២. ការរឹតបន្តឹងបន្ថែម

ការបើកដំណើរការឡើងវិញក៏នឹងធ្វើឡើងតាមករណីនីមួយៗ ដូចជាបន្ធូរបន្ថយការចូលថ្មីសម្រាប់អ្នកកាន់ទិដ្ឋាការ​មក​ពី ១០៦ ប្រទេស។ ការយល់ឃើញរបស់រដ្ឋាភិបាលជប៉ុនចំពោះស្ថានភាពកូវីដនៅក្នុងប្រទេសនីមួយៗនឹង​កំណត់លទ្ធភាពចូល។ យើងអាចរំពឹងថា ក្រសួងការបរទេស (MOFA) ប្រកាសបញ្ជីប្រទេសត្រូវបានទទួលយក ខណៈ​​ខែ​​មិថុនា​​ជិត​មក​ដល់។

ហើយក៏មាន​បញ្ហាការ​កំណត់​ការ​ចូល​ប្រទេស​ជប៉ុន​ក្នុង​មួយថ្ងៃ​ផងដែរ។ បច្ចុប្បន្នមានមនុស្ស ១ ម៉ឺននាក់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ប្រទេស​ជា​រៀងរាល់ថ្ងៃ​ ឥឡូវនេះចំនួនត្រូវ​បាន​កំណត់​ថា​នឹង​កើន​ឡើង​ទ្វេ​ដង ២ ម៉ឺននាក់នៅខែមិថុនា។ ថ្វីត្បិតតែចំនួននេះច្រើន ប៉ុន្តែទាបជាងចំនួនមនុស្សដែលចូល​ប្រទេស​ជប៉ុន​ជា​រៀង​រាល់ថ្ងៃមុនពេលផ្ទុះជំងឺ​រាត​ត្បាត។ ក្រៅ​ពី​នេះ​ ចំនួន​នេះ​ក៏​រាប់​បញ្ចូល​អ្នក​ដែល​វិល​ត្រឡប់​ទៅ​ប្រទេស​ជប៉ុន​វិញដោយមិនមែនជាភ្ញៀវទេស​​ចរណ៍ ពលរដ្ឋជប៉ុន ក៏ដូចជាកម្មករដែលមិនមែនជាពលរដ្ឋ សមាជិកគ្រួសារ សិស្ស ជាដើម។

៣. បញ្ហាធ្វើតេស្ត និងដាក់អោយនៅដាច់ដោយឡែក

រហូតមកដល់ពេលថ្មីៗនេះ អ្នកទាំងអស់គ្នាដែលចូលប្រទេសជប៉ុនត្រូវឆ្លងកាត់រយៈពេលដាក់ខ្លួនឱ្យនៅដាច់ដោយ​ឡែក​យ៉ាង​តឹង​រ៉ឹង។ ចំពោះករណីមកពីប្រទេសដែលត្រូវបានកំណត់ថាស្ថានភាពជំងឺរាតត្បាតគ្មានស្ថិរភាព ពួកគេត្រូវចំណាយពេលបីថ្ងៃនៅកន្លែងរដ្ឋាភិបាល បន្ទាប់មកបន្ត​នៅ​ដាច់​ដោយ​ឡែក​រយៈ​ពេល ១១ ថ្ងៃនៅសណ្ឋាគារ ឬផ្ទះ​អ្នកស្គាល់គ្នា។ ចាប់ពីខែមីនា រដ្ឋាភិបាលជប៉ុនបានធ្វើការផ្លាស់ប្តូរដ៏ធំមួយចំពោះគោលនយោបាយនេះ៖ ការត្រួត​ពិនិត្យ​ត្រូវបានលើកលែងសម្រាប់អ្នកដែលអាចបញ្ជាក់ថាពួកគេបានទទួលវ៉ាក់សាំងកូវីដ ១៩ ចំនួន​បី​ដង (ជា​មួយ​នឹង​លក្ខខណ្ឌបុគ្គលទាំងនេះមកពីប្រទេសដែលបានកំណត់ថាមានសុវត្ថិភាព) ។

ការធ្វើតេស្ត PCR ក៏សំខាន់ណាស់ដែរ។ អ្នកចូលប្រទេសតម្រូវឱ្យដាក់ឯកសារទម្រង់ស្តង់ដារដែលបង្ហាញលទ្ធផលអវិជ្ជមានក្នុងរយៈពេល ៧២ ម៉ោង បន្ទាប់មក ពួកគេត្រូវធ្វើតេស្ត PCR លើកទីពីរនៅអាកាសយានដ្ឋានប្រទេស​ជប៉ុន។

ឥឡូវនេះ រដ្ឋាភិបាលជប៉ុនកំពុងពិចារណាដកការរឹតបន្តឹងទាំងពីរនេះចេញ។ កាលពីថ្ងៃទី ១១ ខែឧសភា ប្រធានខុទ្ទកាល័យលោក Matsuno Hirokazu បាននិយាយថា ការបន្តប្រើប្រាស់វិធានការដាក់ឱ្យនៅដាច់ដោយឡែក និង​ការធ្វើតេស្តត្រូវបានយកមកពិចារណាក្នុងអំឡុងពេលពិនិត្យ​គោល​នយោ​បាយ​ត្រួត​ពិនិត្យព្រំដែនបច្ចុប្បន្ន។ ដូច្នេះ ដូច​ជា​រឿង​ជាច្រើន​ដែលត្រូវ​​គេ​ដាក់​ចេញ ការ​ផ្លាស់​ប្តូរទម្រង់ដែលអាចធ្វើទៅបានកំពុងស្ថិតក្នុងសេចក្តីប្រកាស។ លុបបំបាត់ការដាក់អោយនៅដាច់ដោយឡែក យ៉ាងហោចណាស់អាចលុបបំបាត់ឧបសគ្គសម្រាប់អ្នកធ្វើដំណើរ​រយៈ​ពេល​ខ្លីទៅកាន់ប្រទេសជប៉ុន។

សរុបសេចក្តី

ជប៉ុន​ពិតជា​មានបំណង​បើកវិស័យទេសចរណ៍​ឡើងវិញ​។ ទោះជាយ៉ាងណា នេះមិនមែនជារឿងមួយថ្ងៃនោះទេ។ ហាក់ដូចជាខែមិថុនានឹងមើលឃើញការធ្វើតេស្តដំបូងចំពោះអ្នកដំណើរតាមក្រុម។ ដូច្នេះហើយ គ្រាប់យ៉ាងអាចនឹងដំណើរការយ៉ាងលឿន ហើយនឹងថយចុះបន្ទាប់ពីអត្រាឆ្លងកូវដី ១៩ កើនឡើង​វិញ។ រហូតមកដល់ពេលនេះ រដ្ឋាភិបាល​ជប៉ុន​បាន​បង្ហាញពីការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្លាស់ប្តូរស្ថានភាពកូវីដ។ នេះមិនមែនជាលើកទីមួយទេ ដែល​ប្រទេសជប៉ុនព្រួយបារម្ភចំពោះការរីករាលដាលជំងឺកូវីដ ១៩ ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: