តើកម្លាំងជម្រុញអ្វីធ្វើឲ្យ Cameraman ទាំងនេះប្រថុយនឹងជីវិតគ្រាន់តែដើម្បីថតរូបបែបនេះ?

ដោយផ្ទាល់ខ្ញុំជាមនុស្សចូលចិត្តថតរូប និងប្រភេទម៉ាសុីនថត។ ជាពិសេស ខ្ញុំចូលចិត្តថតរូបអគារប្រវត្តិសាស្ត្រ និងធម្មជាតិ។ ពេលចេញទៅណា ខ្ញុំ​​តែង​តែ​​យក​ម៉ាសុីន​ថតតាម។

ក្នុងចំណោមអ្នកចូលចិត្តថតរូប មានប្រភេទមនុស្សខុសៗគ្នា។ មនុស្សមួយចំនួនដូចខ្ញុំចូលចិត្តតែថតរូបទេស​ភាព អ្នក​ខ្លះ​ចូលចិត្តថតរូបមនុស្ស យានជំនិះជាដើម ប៉ុន្តែអ្នកថតរូបមួយប្រភេទដែលមនុស្សជាច្រើនយល់ថារំខាន​នោះ​គឺ Toritetsu អ្នកចូលចិត្តថតរូបរថភ្លើង។

នៅប្រទេសជប៉ុនមានមនុស្សជាច្រើនចូលចិត្តរភ្លើង ហើយពួកគេមានវិធីខុសគ្នាដើម្បីរីករាយនឹងរថភ្លើងរបស់ខ្លួន ឧទាហរណ៍៖ 

អ្នកដែលចូលចិត្តឡើងរថភ្លើងគេហៅថា Noritetsu អ្នកដែលចូលចិត្តស្តាប់សម្លេងរថភ្លើងគេហៅថា Ototetsu ចំណែកអ្នកដែលចូលចិត្តថតរូបរថភ្លើង​គេ​ហៅ​ថា Toritetsu ។

មិនត្រូវកំណត់នរណាម្នាក់ថាជាមនុស្សប្រភេទណានោះទេ ប៉ុន្តែសមាជិក Toritetsu មួយក្រុមតូចពិតជាប្រថុយណាស់។ សូមមើលរូបភាពខាងក្រោម។

http://blog.livedoor.jp/dqnplus/archives/2016277.html

សកម្មភាពខាងលើពិតជាគ្រោះថ្នាក់ខ្លាំងណាស់ មិនត្រឹម​តែប៉ុណ្ណឹងថែមទាំងប៉ះពាល់​ដល់​អ្នក​ដទៃ។ បើសំណាងអាក្រក់​ធ្លាក់​លើផ្លូវដែក អ្នកមិនត្រឹមតែស្លាប់ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យរថភ្លើងមិនអាចដំណើរការបានតាមកាលវិភាគ​ផង​ដែរ។

ម្យ៉ាងវិញទៀត Toritetsu ច្រើនតែមិនទៅថតជាលក្ខណៈបុគ្គលទេ ប៉ុន្តែទៅជាក្រុម។ សម្រាប់អ្នកដំណើរធម្មតាដែលទទួលបានសេចក្តីជូនដំណឹងចំពោះរឿងនេះ ពួកគេចាត់ទុកមនុស្សទាំងនេះជាប្រភេទ “គ្មានថ្នាំព្យាបាល” ។

https://dot.asahi.com/aera/2021051200052.html

គ្រាន់​តែ​មើលក៏ឃើញថាគ្រោះ​ថ្នាក់​ពេក​ហើយ។

https://dot.asahi.com/aera/2021120700017.html?page=1

អ្នកខ្លះថែមទាំងឈរជិតផ្លូវរថភ្លើងទៀតផង។

ខ្ញុំយល់ពីអារម្មណ៍របស់អ្នកចំពោះរថភ្លើង ប៉ុន្តែដោយ​សារ​រថភ្លើង​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​សាធារណៈ ដូច្នេះ​ដើម្បី​ថត​បានរូបភាពមិនមែនជាការងាយនោះទេ។ ទោះជាយ៉ាងណា កុំធ្វើឲ្យអារម្មណ៍របស់អ្នក​ប៉ះ​ពាល់​​ដល់​​អ្នក​ដទៃ។ ចូល​ចិត្តអ្វីម្យ៉ាងជាទង្វើសុចរិត ប៉ុន្តែការបង្កបញ្ហាដល់អ្នកដទៃដោយសារតែចំណូលចិត្តរបស់ខ្លួន​គ្រាន់​តែ​បង្ហាញពីភាពអាត្មានិយម ហើយធ្វើឲ្យ​អ្នកដទៃវាយតម្លៃចំណូលចិត្តរបស់អ្នកតែប៉ុណ្ណោះ។

និយាយអញ្ចឹង ខ្ញុំក៏ចង់ចែករំលែកថា អ្វីដែលខ្ញុំចូលចិត្តលើរថភ្លើងគឺផ្នែក Bento ។ សាកស្រមៃមើលទទួលទាន Bento ផងមើលទេសភាពបណ្តើរតាមបង្អួច។ ប្រសិនបើមានស្រាបៀររឹតតែល្អ។ ខ្ញុំ​គិត​ថា អ្នក​គួរ​សាកល្បង​ជិះ​រថភ្លើង​​តាម​​តំបន់​​ជន​បទ​​ជា​មួយ​​នឹង​ទេសភាព​ស្ងប់ស្ងាត់ក្នុងប្រទេសជប៉ុន។

មនុស្សគ្រប់រូបមានរបៀបរីករាយនឹងជីវិតរៀងៗខ្លួន យើងមិនគួរវាយតម្លៃចំណូលចិត្តរបស់អ្នកដទៃឡើយ ប៉ុន្តែសូមប្រកាន់​ខ្ជាប់​គោល​ការណ៍​មិន​បង្ក​បញ្ហា​ដល់អ្នកដទៃ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: