ប្រៀបធៀបប្រាក់ចំណូលប្រចាំឆ្នាំរបស់អ្នកស្រុកក្នុងប្រទេសជប៉ុន ដើម្បីដឹងថា តើរស់នៅកន្លែងណាងាយនឹងក្លាយជាអ្នកមាន?
ប្រសិនបើអ្នកគិតចង់ទៅជប៉ុនដើម្បីរកប្រាក់ តើអ្នកចង់ធ្វើការនៅកន្លែងណា?
ជាទូទៅ អ្នករាល់គ្នានឹងធ្វើដំណើរទៅកាន់ទីក្រុងធំៗ ដូចជាតូក្យូ ឬអូសាកា។ តំបន់ទាំងនេះមានតម្រូវការការងារខ្ពស់ ហើយជាក់ស្តែងបង្ហាញថាមានអ្នករកចំណូលបានច្រើន។
ទោះជាយ៉ាងណា ជាទូទៅការគិតនេះមិនប្រាកដជាត្រូវនោះទេ។
ជាដំបូង សូមសង្កេតមើលស្ថិតិខាងក្រោម៖
នេះជាតារាងប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យមតាមតំបន់។
គ្មាននរណាម្នាក់បដិសេធថាទីក្រុងតូក្យូជាប់ចំណាត់ថ្នាក់លេខ ១ នោះទេ។ ទោះជាយ៉ាងណា ប្រសិនបើអ្នកពិចារណារវាងចំនួនទឹកប្រាក់ដែលរកបាន និងចំនួនទឹកប្រាក់ត្រូវចំណាយ នៅទីក្រុងតូក្យូពិបាកនឹងក្លាយជាអ្នកមានណាស់។ Kanagawa និង Chiba ជាតំបន់ស្ថិតក្នុងបរិវេណទីក្រុងតូក្យូ។ តម្លៃជួលមិនខ្ពស់ដូចនៅទីក្រុងតូក្យូឡើយ ដូច្នេះអ្នកអាចកាត់បន្ថយសម្ពាធក្នុងការចំណាយ។
ក្រៅពីនេះ ទោះបីជាប្រាក់ចំណូលនៅ Okinawa ទាបជាងទីក្រុងតូក្យូដល់ទៅ ១ លានយ៉េន ប៉ុន្តែតម្លៃនៅទីនោះទាប ដូច្នេះអាចរស់នៅយ៉ាងល្អ។
សរុបទៅ គ្មានអ្វីចម្លែកនឹងណាត់ថ្នាក់តំបន់ខ្ពស់ និងតំបន់ទាបបំផុតនោះទេ។ ប៉ុន្តែបញ្ហាស្ថិតលើ Osaka ជាប់ត្រឹមចំណាត់ថ្នាក់ ២១ ។ Osaka គឺជាតំបន់ទីប្រជុំជនដែលមានភាពអ៊ូអរ អាចប្រៀបនឹងទីក្រុងតូក្យូ ប៉ុន្តែហេតុអ្វីបានជាជាប់ចំណាត់ថ្នាក់ទាបម្ល៉េះ?
ម្យ៉ាងវិញទៀតចំណាត់លេខ ៨ របស់ Yamaguchi លេខ ១០ របស់ Shiga និងលេខ ១១ របស់ Mie ក៏គួរឱ្យកត់សម្គាល់ផងដែរ។ ទោះបីជាមិនមានមុខមាត់ដូចតំបន់ទីក្រុង តំបន់ទាំងនេះជាប់ចំណាត់ខ្ពស់ល្អ ខ្ញុំមិនធ្លាប់រស់នៅកន្លែងខាងលើនោះទេ ប៉ុន្តែប្រាកដណាស់ថាតម្លៃជួលនៅទីនោះថោកជាងតូក្យូ ឬអូសាកា ។
ប្រហែលជាយើងគួរតែបោះបង់ចោលគំនិតរស់នៅក្នុងទីក្រុងធំទើបអាចធ្វើឱ្យយើងក្លាយទៅជាអ្នកមាន។ ឥឡូវនេះផលិតផលត្រូវបានចែកចាយទូទាំងប្រទេស ការទិញទំនិញតាមអនឡាញកាន់តែមានភាពងាយស្រួលជាងមុនទៅទៀត។ តម្រូវការផលិតផលក្នុងស្រុកលែងជាបញ្ហាទៀតហើយ។
លើសពីនេះទៅទៀត មានចំណុចមួយដែលមិនទាន់លាតត្រដាងតាមរយៈតារាងស្ថិតិខាងលើ។ សូមក្រឡេកមើលផ្នែកពណ៌បៃតង ជួរឈរនេះបង្ហាញពីប្រាក់ចំណូលជាមធ្យមឆ្នាំមុន។ នៅពេលប្រៀបធៀប អ្នកអាចមើលឃើញថាតំបន់ភាគច្រើនមានតួលេខប្រាក់ចំណូលទាបជាងបើធៀបនឹងឆ្នាំមុន។
ពិតណាស់មូលហេតុមួយផ្នែកបណ្តាលមកពីជំងឺរាតត្បាត ទោះជាយ៉ាងណានេះមិនមែនជាទិសដៅវិជ្ជមាននោះទេ។
សូមព្យាយាមឡើង ប្រទេសជប៉ុនទាំងមូល។
Kengo Abe