ទទួលបានប្រាក់ជិត ៥០ លានយ៉េនដោយសារយល់ច្រឡំ បុរសម្នាក់ចំណាយទាំងអស់លើល្បែង

បន្ទាប់ពីរឿងរ៉ាវរបស់បុរសអាយុ ២៤ ឆ្នាំម្នាក់ទទួលបានប្រាក់ផ្ទេរច្រឡំពីអាជ្ញាធរមូលដ្ឋានចំនួន ៤៦,៣ លានយ៉េន ជាប្រាក់ឧបត្ថម្ភកូវីដ ១៩ នៅកន្លែងគាត់រស់នៅ។ នៅពេលដែលអាជ្ញាធរមូលដ្ឋានស្នើសុំអោយសងប្រាក់វិញ គាត់​និយាយ​ថា​បាន​ចំណាយទាំងអស់លើកាស៊ីណូអនឡាញ។

ឃើញថាគាត់មិនអាចបង្វិលសងវិញចំនួនទឹកប្រាក់ដែលបានផ្ទេរខុសនោះទេ។ បើ​តាម​មេធាវី​របស់បុគ្គលនេះ ដំណោះ​ស្រាយ​តាម​រយៈ​ការ​ប្តឹងផ្តល់កំពុងត្រូវបានពិចារណា។

ក្នុងសន្និសីទសារព័ត៌មាននាពេលថ្មីៗនេះ មេធាវីបាននិយាយថា បុរសនោះនិយាយថាគាត់បានផ្ទេរប្រាក់ចេញពីគណនី​ដោយ​ប្រើ​ស្មាត​ហ្វូន។ គាត់​រស់​នៅ​តែ​ម្នាក់​ឯង ហើយ​មិន​មាន​អ្នក​ណា​ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​នេះ​ទេ។

អាជ្ញាធរមូលដ្ឋានបានប្តឹងបុរសនោះ ដោយទាមទារសំណងចំនួន ៥១ លានយ៉េន រួមទាំងចំនួនទឹកប្រាក់ដែលគាត់បានទទួលជាមួយនឹងថ្លៃសេវាផ្លូវច្បាប់។ នេះបើតាមសមត្ថកិច្ច​បាន​និយាយ​ថា បុរស​រូប​នោះ​មិន​ព្រម​សង​ប្រាក់​វិញ​ទេ ហើយនិយាយថា “ប្រាក់ត្រូវបានផ្ទេរចេញពីគណនី និងមិនអាចសងវិញទេ” នៅ​ពេល​នោះ​គាត់​មិន​បាន​ប្រាប់​ថា​ប្រើ​ប្រាក់​ក្នុងគោលបំណងអ្វីឡើយ។ ប៉ុន្តែក្រោយមក ក្នុងបទសម្ភាសន៍ជាមួយ JNN បុគ្គលនេះបានសារភាពថា ចំណាយ​​ប្រាក់​​ទាំង​​អស់​​លើកាស៊ីណូអនឡាញមួយចំនួន។

ចំពោះការបកស្រាយខាងលើ អភិបាលក្រុង Norihiko Hanada បាននិយាយថា “ពិតជាពិបាកនឹងជឿថា ចំនួនទឹក​ប្រាក់​ច្រើនបែបនេះអាចចំណាយអស់ក្នុងពេលតែម្តង ខ្ញុំសួរខ្លួនឯងថា តើនោះជាការពិតឬ?” អភិបាល​ក្រុង Hanada ចង់​​បញ្ជាក់​ពី​​​លំហូរ​​​ប្រាក់​តាម​រយៈ​មធ្យោបាយ​មួយ​ចំនួន​ផ្សេង​ទៀត។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: