កិច្ចសន្យតម្រូវឱ្យបង់ប្រាក់ចំនួន ៣ លានយ៉េនប្រសិន​បើ​សិស្ស​បរទេស​ឈប់​រៀន

កាលពីថ្ងៃទី ២៧ ខែកុម្ភៈ កាសែតអេឡិចត្រូនិកខេត្ត Miyagi បានចុះផ្សាយអត្ថបទដែលមានចំណងជើងថា “ប្រសន​បើ​ឈប់​រៀន​សាលាភាសាជប៉ុននឹងត្រូវពិន័យជាប្រាក់ ៣ លានយ៉េន” ។

ដោយសារឥទ្ធិពលជំងឺរាតត្បាតកូវីដ ១៩ សិស្សស្រីជនជាតិវៀតណាមម្នាក់ដែលកំពុងសិក្សានៅសាលាភាសាជប៉ុនទីក្រុង Sendai មិន​អាច​បង់​ថ្លៃ​សិក្សា​ ដូច្នេះហើយស្នើសុំឈប់រៀន។

ក្រោយមក សាលាបានប្រាប់នាងថា ប្រសិនបើនាងមិនត្រឡប់ទៅប្រទេសវៀតណាមវិញ ហើយស្នាក់នៅប្រទេស​ជប៉ុន​ដើម្បី​សុំ​ការ​ងារ​ធ្វើ សាលានឹងយកប្រាក់សំណងចំនួន ៣ លានយ៉េន។

អត្ថបទដកស្រង់យោបល់របស់នាយកសាលា និងមេធាវីមកពីសាលាភាសាជប៉ុនផ្សេងទៀត ជាមួយគ្នានេះចោទប្រកាន់​សាលាថា “ធ្វើហួសហេតុ” និង “រំលោភសិទ្ធិមនុស្ស” ។

ប្រាកដណាស់ សិស្សអន្តរជាតិមានសេរីភាពក្នុងការឈប់រៀន ឬស្វែងរកការងារធ្វើ។ ការទាមទារសំណង ៣ លានយ៉េន​មិន​សម​ហេតុ​ផល​ទេ។

ភាគីសាលាដាក់សំណើទូទាត់ប្រាក់ចំនួន ៣ លានយ៉េនដោយផ្អែកលើ “កិច្ចសន្យា” ដែលសិស្សអន្តរជាតិបានចុះហត្ថលេខា​ពេល​ចូល​រៀន។

ក្នុងកិច្ចសន្យាចែង ៧ ចំណុចដូចជា “មិនស្នាក់នៅខុសច្បាប់” “មិនទៅធ្វើការងារក្រៅម៉ោងដែលខុសច្បាប់” “មិនត្រូវយឺតពេល ឬអវត្តមានដោយគ្មានហេតុ​ផល” “មិនអាចប្តូរពីទិដ្ឋាការសិស្សទៅទិដ្ឋាការផ្សេងទៀត ដូចជាទិដ្ឋាការ​ការ​ងារតាមអំពើចិត្តទេ” ។ល។

លើស​ពី​នេះ​ទៀត កិច្ចសន្យាមាន​លក្ខខណ្ឌ “ប្រសិនបើបំពានលក្ខខណ្ឌណាមួយក្នុងចំណោមនោះ បុគ្គល​នោះ​​ត្រូវ​សង​​ការ​ខូចខាត​សាលា​ចំនួន ៣ លានយ៉េន” ។

សាលា​បាន​ពន្យល់​ប្រាប់​កាសែត​ក្នុង​ស្រុក​ថា ដំណើរការអនុវត្តកិច្ចសន្យា “ដើម្បីការពារសិស្សអន្តរជាតិយកទិដ្ឋាការសិស្សទៅធ្វើការ ឬបោះបង់ការសិក្សា ដើម្បីទៅធ្វើការ” ។ ទោះជាយ៉ាងណា ប្រសិនបើសិស្សអន្តរជាតិទូទាត់ប្រាក់ចំនួន ៣ លាន​យ៉េន​ចំពោះ​ករណី “យឺតពេល” ឬ “អវត្តមាន” ពួកគេអាចធ្វើអ្វីបានតាមចិត្ត។

ហេតុអ្វីបានជាសិស្សអន្តរជាតិចុះហត្ថលេខាលើកិច្ចសន្យបែបនេះ? តើពួកគេពិតជាយល់កិច្ចសន្យាដែល​ខ្លួន​បាន​ចុះ​​ហត្ថលេខា?

ជាក់ស្តែង សាលាភាសាជប៉ុនដែលបានលើកឡើងខាងលើ ជាសាលាមួយក្នុងចំណោមសាលាដែលមានអត្រាចូលរៀន​សកល​វិទ្យា​ល័យ​ជប៉ុន​ខ្ពស់ ល្បីក្នុងវិស័យអប់រំ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: