មន្ទីរពិសោធន៍កំដៅបរមាណូធំជាងគេលើពិភពលោក តើប្រទេសជប៉ុនអាចនឹងក្លាយជាមហាអំណាចថាមពលដែរទេ?
អគ្គិសនីបានក្លាយទៅជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវិតមនុស្ស។ សាកស្រមៃមើលបើដាច់ភ្លើង តើអ្នកនឹងរស់នៅបែបណា? សព្វថ្ងៃនេះសង្គមមនុស្សពឹងផ្អែកលើឧបករណ៍ប្រើប្រាស់អគ្គិសនីច្រើនជាងអ្វីដែលអ្នកគិត។
បច្ចុប្បន្ន សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែននៅតែបណ្តាលអោយមានបញ្ហាផ្គត់ផ្គង់ឧស្ម័នជុំវិញពិភពលោក។ ពិភពលោកកំពុងផ្លាស់ប្តូរទិសដៅដែលប្រទេសនានាត្រូវបង្កើតយុទ្ធសាស្ត្រថាមពលឯករាជ្យ ដោយមិនពឹងផ្អែកលើប្រទេសផ្សេង។
ប្រភពថាមពលដែលមានទាំងស្ថេរភាព ធានាបញ្ហាបរិស្ថាន។ នៅពេលនិយាយពីរឿងនេះ មនុស្សជាច្រើនគិតភ្លាមដល់ថាមពលនុយក្លេអ៊ែរ ដែលជាបច្ចេកវិទ្យារបស់មនុស្សជាតិ។ ទោះជាយ៉ាងណា បញ្ហានុយក្លេអ៊ែរមានភាពរសើបខ្លាំងនៅក្នុងប្រទេសជប៉ុន។
យើងទាំងអស់គ្នាដឹងអំពីព្រឹត្តិការណ៍ទម្លាក់គ្រាប់បែកបរមាណូនៅលើទីក្រុងចំនួន ២ របស់ជប៉ុនក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ មិនដូចការបំផ្ទុះគ្រាប់បែកធម្មតាទេ ការបំពុលវិទ្យុសកម្មនុយក្លេអ៊ែរមានផលវិបាកយូរអង្វែង ហើយបន្តរហូតមកដល់បច្ចុប្បន្ន។
មិនត្រឹមតែប៉ុណ្ណឹង ឧប្បត្តិហេតុរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima និងគ្រោះមហន្តរាយនៅជប៉ុន ឆ្នាំ ២០១១ ធ្វើឱ្យជនជាតិជប៉ុនមានការប្រកាន់យ៉ាងខ្លាំងចំពោះពាក្យ “នុយក្លេអ៊ែរ” ។ ទាំងនោះជាការឈឺចាប់ដែលមិនអាចបំភ្លេចបាន ហើយក៏មិនត្រូវបំភ្លេចដែរ។
ឧបទ្ទវហេតុនុយក្លេអ៊ែរមានទ្រង់ទ្រាយធំ តែក៏ពិបាកនឹងកើតឡើង ប៉ុន្តែប្រជាជនជប៉ុនជួបប្រទះដល់ទៅពីរដង។ ដូចជាប្រទេសជប៉ុនមានគំនុំនឹងនុយក្លេអ៊ែរអញ្ចឹង។ តាមទស្សនៈមនោសញ្ចេតនាជាតិនិយម អ្នកនយោបាយឆ្ពោះទៅរកការដកខ្លួនចេញពីនុយក្លេអ៊ែរ។
បច្ចុប្បន្ននេះមានការជជែកគ្នាជាច្រើនអំពីបញ្ហាផ្ទុកបរិមាណឧស្ម័ន Metan Hydrat បច្ចេកវិទ្យាថ្មីនឹងក្លាយជាការពិតទៅតាមពេលវេលា ទោះជាយ៉ាងណា នៅពេលនេះជប៉ុននៅតែត្រូវពឹងផ្អែកលើថាមពលនុយក្លេអ៊ែរ។
ត្រង់ចំណុចនេះ មនុស្សកំពុងជជែកគ្នាអំពីប្រតិកម្មនុយក្លេអ៊ែរ ចំពោះវិធីសាស្រ្តប្រើប្រាស់ថាមពលនុយក្លេអ៊ែរថ្មី។ ថាមពលនុយក្លេអ៊ែរធម្មតាប្រើដំណើរការកំដៅបរមាណូ ទទួលបានដោយការគ្រប់គ្រងល្បឿនកំដៅបរមាណូកើតឡើងក្នុងប្រតិកម្មហ្សែន។ ក្នុងករណីដំណើរការមិនបានគ្រប់គ្រងយ៉ាងតឹងរ៉ឹង ផលវិបាកមិនអាចស្មានដល់នោះទេ។
បញ្ហាត្រង់ចំណុចនេះស្ថិតនៅលើដំណាក់កាលគ្រប់គ្រង។ ឧបទ្ទវហេតុ Fukushima កើតឡើងដោយសារតែមិនអាចគ្រប់គ្រងដំណើរការ។
ម៉្យាងវិញទៀត ប្រតិកម្មនុយក្លេអ៊ែរមានលក្ខណៈពិបាកនឹងកើតឡើងដោយឯកឯង។ ក្នុងដំណើរការផលិត ត្រូវមានការគ្រប់គ្រងរបស់មនុស្សទើបខ្សែសង្វាក់ថ្មីអាចកើតឡើងជាបន្តបន្ទាប់ ក្នុងករណីមានឧបទ្ទវហេតុ គ្មានប្រតិកម្មខ្សែសង្វាក់កើតឡើង ប្រសិនបើមិនមានផលប៉ះពាល់ ដូច្នេះអាចចាត់ទុកថាជាចំណុចសុវត្ថិភាព។
ដោយសារប្រតិកម្មនុយក្លេអ៊ែរស្ទើរតែដូចប្រភពថាមពលពន្លឺព្រះអាទិត្យ ដូច្នេះមនុស្សមួយចំនួនគិតថា “តើព្រះអាទិត្យជាខ្សែសង្វាក់កំដៅបរមាណូមែនទេ?” បញ្ហានេះពិបាកពន្យល់ណាស់ ដូច្នេះអ្នកអាចសាកល្បងស្រាវជ្រាវដោយខ្លួនឯង។
ត្រលប់ទៅបញ្ហាបង្កើតថាមពលកំដៅបរមាណូ។ ការស្រាវជ្រាវជាច្រើនកំពុងត្រូវបានធ្វើឡើងនៅជុំវិញពិភពលោក ហើយក៏កំពុងពេញនិយមនៅក្នុងប្រទេសជប៉ុនផងដែរ។
ឧបករណ៍ពិសោធន៍កំដៅបរមាណូដែលជប៉ុន និងសហភាពអឺរ៉ុបសហការអនុវត្តត្រូវគេរំពឹងថានឹងចាប់ផ្តើមដំណើរការនៅ Ibaraki ឆ្នាំ ២០២២ ។ នេះជាឧបករណ៍ធំជាងគេលើពិភពលោក ហើយគ្រោងនឹងប្រមូលផ្តុំអ្នកស្រាវជ្រាវមកពីជុំវិញពិភពលោក។
មានការសន្និដ្ឋាន និងវិធីសាស្រ្តជាច្រើនស្តីអំពីប្រតិកម្មនុយក្លេអ៊ែរ ទោះជាយ៉ាងណា វិធីសាស្រ្តផលិតថាមពលដែលមន្ទីរពិសោធន៍នេះអនុវត្តមានអត្ថប្រយោជន៍ជាច្រើនដូចខាងក្រោម៖
១. ងាយស្រួលគ្រប់គ្រង សុវត្ថិភាពខ្ពស់
ចំពោះបញ្ហានេះ កថាខណ្ឌខាងលើបានពន្យល់រួចហើយ។
២. ប្រេងឥន្ធនៈមានប្រភពមកពីទឹកសមុទ្រ និងមិនចេះអស់
ជប៉ុនជាប្រទេសកោះដែលហ៊ុំព័ទ្ធដោយសមុទ្រ ដូច្នេះហើយ នេះជាប្រភពមិនចេះខ្វះសម្រាប់ប្រទេសជប៉ុន។
៣. បង្កើតថាមពលខ្លាំងជាមួយនឹងបរិមាណតិចតួច
ត្រឹមតែបរិមាណប្រេងឥន្ធនៈបន្តិចអាចផលិតថាមពលដែលស្មើនឹងប្រេង ៨ តោន។
៤. គ្មានការបំភាយ carbon dioxide
នេះជាកត្តាល្អក្នុងការទប់ស្កាត់ការឡើងកំដៅផែនដី។
៥. គ្មានកាកសំណល់វិទ្យុសកម្មកម្រិតខ្ពស់
នេះក៏ជាបញ្ហាទូទៅនៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធម្មតាផងដែរ។
បច្ចុប្បន្នព័ត៌មានមានភាពវិជ្ជមានច្រើន ប៉ុន្តែតើគ្រប់យ៉ាងអាចនឹងអំណោយផលដូចនេះ? មានតែពេលវេលាទើបអាចឆ្លើយតប។
តើអ្នកធ្លាប់គិតថាជប៉ុនដែលជាប្រទេសគ្មានធនធាននឹងក្លាយជាមហាអំណាចថាមពលដែរឬទេ?
Kengo Abe