កាសែត Braille Mainichi ជប៉ុនតែមួយគត់សម្រាប់ជនពិការភ្នែកគម្រប់ខួប ១០០ ឆ្នាំបង្កើត

Braille Mainichi ជាកាសែតប្រចាំសប្តាហ៍ដែលប្រើអក្សរ Braille បោះពុម្ពលើកដំបូងក្នុងឆ្នាំ ១៩២២ (អក្សរស្ទាបសម្រាប់ជនពិការភ្នែក) ដោយគម្រប់ខួបលើកទី ១០០ បង្កើតនៅថ្ងៃទី ១១ ខែឧសភា។ កាសែតនេះមានវត្តមានមុន​កម្មវិធី​វិទ្យុ ជាការបោះពុម្ពលើកដំបូងសម្រាប់មនុស្សពិការភ្នែកលើពិភពលោក។

ហើយ Braille Mainichi ក៏​ជា​កាសែត​អក្សរ​ស្ទាប​តែ​មួយ​គត់​របស់ជប៉ុន ដែល​ត្រូវ​បាន​បោះពុម្ព​ជា​រៀង​រាល់​ថ្ងៃ​អង្គារ ប្រមូល និងបញ្ជូនព័ត៌មានទៅ​កាន់​ជន​ពិការ​ភ្នែក។ សន្លឹក Braille Mainichi នីមួយៗមាន ៦០ ទំព័រ ទំហំ A4 ។

តាំងពីពេលបង្កើត កាសែតត្រូវបានបោះពុម្ពនៅទីស្នាក់ការកណ្តាលរបស់កាសែត Mainichi Osaka ហើយបោះពុម្ពនៅក្នុងបន្ទប់ក្រោមដីដំបូង។ បច្ចុប្បន្ននេះ ការិយាល័យនិពន្ធមានបុគ្គលិកចំនួន ៩ នាក់ រួម​ទាំង​អ្នក​យក​ព័ត៌មាន​ប្រចាំ​នៅទីក្រុងតូក្យូ។

នាយកនិពន្ធដំបូងនៃកាសែត Braille Mainichi លោក Kyotaro Nakamura ដែលជាអ្នកអប់រំមនុស្សពិការភ្នែក ពេលនោះអាយុ ៤២ ឆ្នាំ។ គាត់ត្រូវបានការិយាល័យនិពន្ធ Osaka Mainichi Shimbun ដែលជាអ្នកនាំមុខនៃកាសែត The Mainichi Newspaper អញ្ជើញឱ្យចូលធ្វើការ។

រូបភាព https://www.npr.org/sections

លោក Kyotaro Nakamura ជាគ្រូបង្រៀនម្នាក់ គាត់ប្រើកាសែត Braille Mainichi ជាសៀវភៅសិក្សាសម្រាប់សិស្សពិការភ្នែករបស់ខ្លួន។

កាសែតបង្កើតឡើងក្នុងគោលបំណងបង្កើនចំនួនជនពិការភ្នែកអានអក្សរស្ទាប ធ្វើការស្របតាមបាវចនា “រួមបញ្ចូលប្រាជ្ញាដើម្បីបង្កើនកម្លាំង” ។

ដូចជាការយល់ឃើញរបស់លោក កាសែតបានក្លាយជាវេទិកាសម្រាប់អ្នកអានដែលពិការភ្នែក ជួយពួកគេផ្លាស់ប្តូរព័ត៌មាន និងភ្ជាប់សកម្មភាពវប្បធម៌ផ្សេងទៀត។

អាចនិយាយបានថា Braille Mainichi ចូលរួមចំណែកក្នុងការកសាងមូលដ្ឋានគ្រឹះវប្បធម៌សម្រាប់ជនពិការភ្នែក ដែលលើសពីតួនាទី​របស់​អង្គភាពសារព័ត៌មានធម្មតា ដើម្បីបង្កើតការផ្លាស់ប្តូរវិជ្ជមានក្នុងសង្គម។ ឆ្លងកាត់រយៈពេល ១០០ ឆ្នាំ​មក​នេះ យើងអាចមើលឃើញថាវេទិកានេះមានឥទ្ធិពលយ៉ាងណា។

Braille Mainichi ស្វែងយល់ពីខ្លឹមសារខុសៗគ្នា ដូចជាប្រធានបទទាក់ទងនឹងជីវិតប្រចាំថ្ងៃ រហូតដល់ព័ត៌មានជាប្រព័ន្ធ ការលើកកម្ពស់សុខុមាលភាពសង្គម និងការតស៊ូដើម្បីសិទ្ធិរបស់ជនពិការ។

ក្នុងរយៈពេលមួយសតវត្សកន្លងមកនេះ នៅលើទំព័រអក្សរស្ទាបរបស់ Mainichi អ្នកអាន​ដែល​ពិការ​ភ្នែក​រកឃើញការ​យោគ​យល់ ត្រូវបានបំផុស​គំនិត​ឱ្យ​ធ្វើ​អំ​ពើ​ល្អ។

នេះគឺជាគម្របបោះពុម្ពដំបូងរបស់ Osaka Braille Mainichi ។

Braille Mainichi ផ្តល់ចំណេះដឹងដល់ជនពិការភ្នែក ភាពក្លាហាន អារម្មណ៍ស្រស់ស្រាយដើម្បីឱ្យពួកគេទទួលបានជីវិតឯករាជ្យក្នុងសហគមន៍ ម្យ៉ាង​វិញ​ទៀត ដើម្បីលើកកម្ពស់ការយល់ដឹងដល់សង្គម ដែលមិនទាន់យល់ច្បាស់ចំពោះ​ជន​ពិ​ការ​ភ្នែក។

សព្វ​ថ្ងៃ​នេះ អក្សរស្ទាប និង​កាសែត​បាន​ផ្លាស់​ប្តូរ​គួរ​ឱ្យ​កត់​សម្គាល់។ ទោះជាយ៉ាងណា Mainichi មានបំណងបន្តការ​ពារ​អនាគត​សារ​ព័ត៌មាន​អក្សរស្ទាប និងពិចារណាលើតួនាទីថ្មីរបស់កាសែតឱ្យសមស្របនឹងសម័យបច្ចុប្បន្ន ទន្ទឹម​នឹង​នេះ​បន្ត​​បណ្តុះ​​ប្រវត្តិសាស្រ្តវប្បធម៌របស់​ជន​ពិការ​ភ្នែក ហើយ​ឈាន​ទៅ​ដល់​គម្រប់ខួប​ ១០០​ ឆ្នាំ​ខាង​មុខ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: