ត្រឹមរូបភាពជណ្តើរមួយសន្លឹកបង្ហាញពីវប្បធម៌ជប៉ុនប្លែកៗជាច្រើន
ប្រហែលជាអ្នកធ្លាប់អានអត្តបទជាច្រើននិយាយពីវប្បធម៌ជប៉ុនមានភាពសម្បូរបែប ត្រឹមរូបភាពមួយសន្លឹកមានអត្តន័យយ៉ាងច្រើន។
នេះជារូបថតដែលអ្នកប្រើគណនី Twitter @TZH331029_Evae បានចែករំលែក រូបភាពនេះបង្ហាញយ៉ាងច្រើនអំពីវប្បធម៌ជប៉ុន។
រូបថតជណ្តើរនៅស្ថានីយ៍មានស្លាកសញ្ញាពីរសងខាង ស្លាកសញ្ញាខាងឆ្វេងសរសេរថា “ដើរចុះ” ចំណែកខាងស្តាំសរសេរថា “ដើរឡើង” ។ អ្នកមើលឃើញទេថាផ្នែកខាងឆ្វេងជណ្តើរសើម ចំណែកផ្នែកខាងស្តាំស្ងួត។
ដើម្បីយល់ពីអ្វីដែលកើតឡើងក្នុងរូបថតនេះ យើងត្រូវពិចារណាកត្តាខាងក្រៅ។ ជាដំបូង អ្នកប្រើគណនី Twitter ថតរូបភាពនៅស្ថានីយ៍ Yushima ទីក្រុងតូក្យូ ជាចំណតមួយនៃខ្សែរថភ្លើង Chiyoda ។ ថ្ងៃច័ន្ទ ដែលជាថ្ងៃថតរូបភ្លៀងធ្លាក់។
いかに日本人が律儀なのかがよくわかる写真
ヒント:外は雨 pic.twitter.com/GlrYhGgFEK
— もきち (@TZH331029_Evae) May 9, 2022
មូលហេតុផ្នែកជណ្តើរខាងឆ្វេងសើមដោយសារអ្នកដែលដើរចុះមកពីខាងក្រៅស្ថានីយ៍ ទើបស្បែកជើងរបស់ពួកគេសើម (ស្លាកសញ្ញាម្ខាងទៀតសម្រាប់អ្នកទាំងនេះអាន) ។ ម្យ៉ាងវិញទៀត អ្នកដែលឡើងរថភ្លើងមួយរយៈពេលស្បែកជើងរបស់ពួកគេស្ងួត ដូច្នេះស្បែកជើងរបស់ពួកគេមិនទទឹកទឹកភ្លៀង។
ហេតុអ្វីបានជាត្រូវរចនាស្លាកសញ្ញាណែនាំបែបនេះ? ដោយសារតែនៅម៉ោងមមាញឹក ស្ថានីយ៍ Yushima ក៏ដូចជាស្ថានីយ៍រថភ្លើងផ្សេងទៀតនៅក្នុងប្រទេសជប៉ុន មានមនុស្សច្រើនណាស់។ ការរចនាស្លាកសញ្ញាណែនាំទិសដៅអនុញ្ញាតឱ្យលំហូរអ្នកដំណើររលូន កាត់បន្ថយការកកស្ទះ និងការប៉ះទង្គិច។
ចំពោះទម្លាប់ដើរខាងឆ្វេង ឬខាងស្តាំជណ្តើរ បើតាមទំនៀមទម្លាប់ក្នុងស្រុកមួយចំនួនខុសគ្នា។ ទោះជាយ៉ាងណា ជាមួយនឹងស្លាកសញ្ញាបែបនេះ មិនថាប្រជាជននៅទីណា ជនជាតិជប៉ុនភាគច្រើនគោរពតាម ទោះបីជាផ្ទុយនឹងទម្លាប់របស់ពួកគេក៏ដោយ។ ចំណុចនេះបង្ហាញថា ជនជាតិជប៉ុនយកចិត្តទុកដាក់ចំពោះស្លាកសញ្ញា ហើយមានវិន័យខ្ពស់ក្នុងការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិ។
Sacchan