លែងបារម្ភថាភ្លេចទៀតហើយ “ប្រដាប់កៀបសៀវភៅមានពន្លឺភ្លើង Neon រំលឹកអ្នកអំពីសៀវភៅដែលទិញតែមិនទាន់អាន”

នៅតាមផ្លូវដ៏មមាញឹកក្នុងប្រទេសជប៉ុន អ្វីដែលលេចធ្លោពេលយប់គឺផ្លាកសញ្ញា Neon តំរៀបពីលើគ្នា ធ្វើឱ្យបរិយាកាស​ចម្រុះ​ពណ៌ ប្លែក រស់រវើក និងសភាពអ៊ូអរ។

ត្រូវបានបំផុសគំនិតដោយ Tsundoku (積読) ជាពាក្យប្រើសំដៅលើសៀវភៅទិញហើយទុកចោលមិនអាន Series ប្រភេទរបស់លេងទាំង ៧ ដែល​មាន​ឈ្មោះ​ថា “ពន្លឺភ្លើង Neon នៅទីក្រុង Tsundoku” ដោយផ្អែកលើផ្លាកសញ្ញា​ហាង​នៅ​ទីក្រុង​តូក្យូ រួមមាន ហាងកាហ្វេ សណ្ឋាគារ បារ មន្ទីរពេទ្យ ជាដើម។ អ្នកអាចភ្ជាប់ទៅនឹងសៀវភៅ ប្រភេទនីមួយៗមានពន្លឺភ្លើង រំលឹកដល់សៀវភៅដែលអ្នកភ្លេចនៅកន្លែងណាមួយក្នុងផ្ទះ។

ផលិតផលនេះត្រូវបានរចនាដោយ Ekoda Works ដែលល្បីជាមួយនឹងការរចនាពេលខ្លះចម្លែក កំប្លុកកំប្លែង និងគួរឱ្យអស់សំណើច។

ផលិតផលត្រូវបានចែកចាយដោយ Bushiroad Media ដែលដំណើរការម៉ាស៊ីនលក់ទូទាំងប្រទេសជប៉ុន។

ប្រដាប់កៀបសៀវភៅទើបតែដាក់លក់កាលពីខែមុន ដូច្នេះអ្នកអាចរកបានយ៉ាងងាយក្នុងម៉ាសុីន Gachapon ដែលនៅជិតអ្នក។

ផលិតផលក្នុង Gachapon ពិបាករកបាននៅលើអុីនធឺណេត ប៉ុន្តែប្រសិនបើសំណាង អ្នកអាចរកទិញលើទីផ្សារ​អនឡាញ​ជជុះ។ សាកល្បងស្វែងរកផលិតផលដោយប្រើពាក្យគន្លឹះ 積読街のビル看板 ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: