កន្លែងទេសចរណ៍ដែលទទួលបានរង្វាន់ពី Japan Travel Awards ឆ្នាំ ២០២២
រង្វាន់ទេសចរណ៍ជប៉ុនចេញផ្សាយនៅឆ្នាំនេះ ដែលផ្តល់កិត្តិយសដល់ទីកន្លែង អង្គការនានាចូលរួមចំណែកដោះស្រាយ និងលើកកម្ពស់ភាពសម្បូរបែប ការដាក់បញ្ចូល និរន្តរភាព និងបដិសណ្ឋារកិច្ចសម្រាប់វិស័យទេសចរណ៍ជប៉ុន។
ជាមួយនឹងរង្វាន់ក្នុងឆ្នាំដំបូងនេះ Japan Travel Awards បានប្រគល់ជូនចំនួន ៨ ទីតាំង និងអង្គការដែលឈ្នះ ៧ ចំណុចខុសៗគ្នា។ ក្រៅពីនេះ មានរង្វាន់ពិសេសចំនួន ៦ និងរង្វាន់ Grand Prix ផងដែរ។
គណៈវិនិច្ឆ័យរង្វាន់ Japan Travel Awards រួមមានអ្នកនិពន្ធផ្នែកទេសចរណ៍ អ្នកទីផ្សារ និងសហគ្រិន។
ថ្វីត្បិតតែជប៉ុនមិនទាន់មានគម្រោងបើកវិស័យទេសចរណ៍ភ្លាមៗ ទោះជាយ៉ាងណា អ្នកនៅតែអាចមើលបញ្ជីទីកន្លែងខាងក្រោម សម្រាប់អ្នកដែលចង់ធ្វើដំណើរកំសាន្ត និងស្វែងយល់អំពីប្រទេសជប៉ុន។
ប្រភេទចំណាត់ថ្នាក់
មជ្ឈមណ្ឌលទេសចរណ៍នៅ Fukushima មានឯកទេសផ្តល់សេវាកម្មពហុភាសាសម្រាប់អ្នកដំណើរដែលត្រូវការ បានក្លាយជាអ្នកឈ្នះចំណាត់ថ្នាក់ “ងាយស្រួលធ្វើដំណើរ” នៃ Japan Travel Awards ឆ្នាំ ២០២២ ។
មជ្ឈមណ្ឌលនេះក៏ផ្តល់សេវាកម្មប្រឹក្សាដល់អាជីវកម្មក្នុងស្រុក និងភ្នាក់ងារទេសចរណ៍ ដើម្បីជួយដល់ពួកគេស្វែងរកដំណោះស្រាយត្រឹមត្រូវ បង្កើនគុណភាពទេសចរណ៍។
ចំណាត់ថ្នាក់សេវាកម្មល្អបំផុត
នៅខេត្ត Yamanashi រមណីយដ្ឋាន Fufu Kawaguchiko ហ៊ុំព័ទ្ធដោយព្រៃឈើខៀវស្រងាត់ មានទេសភាពស្រស់ស្អាត។ នៅកន្លែងនេះផ្តល់សេវាកម្មប្រកបដោយគុណភាពសម្រាប់ភ្ញៀវទេសចរណ៍ ត្រូវបានគណៈវិនិច្ឆ័យជ្រើសរើសជាកន្លែងដែលមាន “សេវាកម្មល្អបំផុត” នៃ Japan Travel Awards ឆ្នាំ ២០២២ ។
ជាទូទៅ ភ្ញៀវមានអារម្មណ៍សុវត្ថិភាពជាមួយនឹងបរិយាកាសត្រជាក់ សម្រាកលំហែរកាយក្នុងអំឡុងពេលស្នាក់នៅ រួមជាមួយបុគ្គលិករួសរាយរាក់ទាក់នឹងសហគមន៍ LGBTQ+ ។
ចំណាត់ថ្នាក់និរន្តរភាព
ចំណាត់ថ្នាក់នេះមានតំណាងឈ្នះចំនួន ២ គឺសណ្ឋាគារ Hotel Why និងតំបន់ទេសចរណ៍រួមទាំងតំបន់ Nishi-Awa នៃភ្នំ Tsurugi តំបន់ទេសចរណ៍ទន្លេ Yoshino ។ ទាំងអស់ស្ថិតនៅខេត្ត Tokushima ។
សណ្ឋាគារ Hotel Why នៅ Kamikatsu ជាទីក្រុងគ្មានសំរាមល្បីលើពិភពលោករបស់ជប៉ុន។ សណ្ឋាគានិរន្តរភាពនេះត្រូវបានសាងសង់ឡើងដោយឈើតាត្រៅដែលប្រមូលបានពីព្រៃក្នុងស្រុក។
ជាពិសេស គ្រឿងសង្ហារិមខាងក្នុងសណ្ឋាគារ Hotel Why ត្រូវបានកែច្នៃឡើងវិញពីទ្វារធំ បង្អួច និងគ្រឿងសង្ហារឹមដែលលែងប្រើរបស់អ្នកស្រុកនៅទីនេះ។
ភ្ញៀវទេសចរណ៍អាចទៅមើលមជ្ឈមណ្ឌលកាកសំណល់នៅក្បែរនោះ ដើម្បីស្វែងយល់ពីរបៀបដែលទីក្រុងបញ្ចូលការកែច្នៃឡើងវិញទៅក្នុងជីវិតប្រចាំថ្ងៃ។
កន្លែងឈ្នះទីពីរគឺភ្នំ Tsurugi និងតំបន់ទេសចរណ៍ទន្លេ Yoshino នៅខេត្ត Tokushima ។ តំបន់ដ៏ពេញនិយមនេះត្រូវគេចាត់ទុកជាកន្លែងធម្មជាតិ ជាកន្លែងដែលប្រជាជនរស់នៅដោយសុខដុមជាមួយនឹងធម្មជាតិ។
ចំណុចពិសេសគឺ Earthship Mima ផ្ទះសំណាក់និរន្តរភាពដែលសាងសង់ដោយសម្ភារៈកែច្នៃ និងដំណើរការដោយអគ្គិសនី និងទឹកដែលផលិតដោយខ្លួនឯង។
ចំណាត់ថ្នាក់ស្និទ្ធស្នាលនឹងគ្រួសារ
Happy Raft នៅខេត្ត Kochi តែងតែនាំមកនូវដំណើរផ្សងព្រេងលំដាប់ពិភពលោកដូចជាបណ្តែតក្បូន ឡើងភ្នំ និងមគ្គុទ្ទេសក៍ជាភាសាអង់គ្លេស និងភាសាជប៉ុន ចាត់ក្នុងប្រភេទ “ចំណាត់ថ្នាក់ស្និទ្ធស្នាលនឹងគ្រួសារ” ។
មិនដូចជាក្រុមហ៊ុនផ្តល់បទពិសោធន៍កីឡាខាងក្រៅផ្សេងទៀតទេ Happy Raft ក៏បង្កើតសេវាកម្មសម្រាប់គ្រួសារដែលមានកូនអាយុក្រោម ៣ ឆ្នាំផងដែរ។
ក្រុមមគ្គុទ្ទេសក៍ដែលទទួលបានការបណ្តុះបណ្តាលយ៉ាងល្អតែងតែធានាសុវត្ថិភាពរបស់កុមារ និងភ្ញៀវក្នុងអំឡុងពេលធ្វើដំណើរ ក៏ដូចជារៀបចំការស្នាក់នៅពេលយប់ផងដែរ។
ចំណាត់ថ្នាក់ស្និទ្ធស្នាលនឹងសមាគមន៍ LGBTQ+
ទើបតែបើកថ្មីកាលពីឆ្នាំមុន សណ្ឋាគារ W Osaka ដែលជាកម្មសិទ្ធិរបស់ម៉ាកយីហោសណ្ឋាគារ Marriott International ល្បីឈ្មោះ លេចធ្លោជាមួយនឹងការរចនាគួរឱ្យទាក់ទាញ និងលើកកម្ពស់ភាពសម្បូរបែប ការរួមបញ្ចូលត្រូវបានចាត់ចំណាត់ថ្នាក់ “ស្និទ្ធស្នាលនឹងសហគមន៍ LGBTQ+” ។
តាំងពីពេលបើកដំណើរការ សណ្ឋាគារ W Osaka បានរៀបចំព្រឹត្តិការណ៍មានអត្ថន័យជាច្រើនដូចជា Queer Me Out ឬ What She Said ដោយលើកឡើងពីបញ្ហាសង្គមសំខាន់ៗដូចជា ប្រារព្ធពិធីសម្បូរបែប និងផ្តល់សិទ្ធិដល់ស្ត្រី។
ចំណាត់ថ្នាក់ស្នាក់នៅប្រណីតបំផុត
ក្នុងចំណាត់ថ្នាក់នេះ រមណីយដ្ឋានមាត់សមុទ្រ Hoshinoya Okinawa ស្ថិតនៅភូមិមាត់សមុទ្រ Yomitan បានជាប់ចំណាត់ថ្នាក់ និងបង្ហាញពីភាពប្រណីតរបស់ជប៉ុន។
មកដល់ Hoshinoya Okinawa ភ្ញៀវទេសចរណ៍អាចរីករាយនឹងសេវាកម្មទាំងអស់ដូចជាបន្ទប់ជាប់មាត់សមុទ្រ អាងហែលទឹកយ៉ាងស្រស់ស្អាត និងសកម្មភាពជាច្រើនទៀត រួមមានជិះសេះតាមឆ្នេរសមុទ្រ។
ចំណាត់ថ្នាក់បទពិសោធន៍ប្រណីតបំផុត
ការសម្តែងឯកជនរបស់ Iwami Kagura ដែលជារបាំប្រពៃណីសាសនា Shinto បួងសួងសុំអោយការប្រមូលផល និងសុខភាពល្អ។
សព្វថ្ងៃនេះការសម្តែង Iwami Kagura មានកំណត់ ហើយមិនពេញនិយមដូចពីមុននោះទេ។ ទោះជាយ៉ាងណា ភ្ញៀវទេសចរណ៍អាចមើលនៅខេត្ត Shimane ជាកន្លែងមាន Kagura ជាង ១៥០ ក្រុម នៅតែដំណើរដើម្បីរក្សាលក្ខណៈប្រពៃណីបុរាណ។
រង្វាន់ពិសេស និងរង្វាន់ Grand Prix
រង្វាន់ពិសេសរបស់ Japan Travel Award ២០២២ ត្រូវបានផ្តល់ជូន ៦ ចំណុចសំខាន់ៗផ្សេងទៀតនៅក្នុងប្រទេសជប៉ុន។
សូមមើលបញ្ជីឈ្មោះពេញទីកន្លែងឈ្នះនៅលើគេហទំព័រ Japan Travel Awards ។
រង្វាន់ Grand Prix នៅឆ្នាំនេះត្រូវបានប្រគល់ជូនមជ្ឈមណ្ឌលទេសចរណ៍ Fukushima ដោយសារតែសេវាកម្មពិសេស ក៏ដូចជាការផ្តល់ជូន រួមជាមួយនឹងគំនិតផ្តួចផ្តើមជួយភ្ញៀវទេសចរណ៍មានភាពងាយស្រួលជ្រើសរើសគោលដៅទេសចរណ៍ប្រណីត។
yukie