អាថ៌កំបាំងក្នុងការជ្រើសរើសទិញអង្ករជប៉ុនដោយគ្រាន់តែមើលលើឈ្មោះ
នៅជប៉ុនអង្ករត្រូវបានបង្កាត់ពូជយ៉ាងល្អ មិនត្រឹមតែរសជាតិ អង្ករជប៉ុនអាចដាំនៅតំបន់ត្រជាក់ និងត្រូវបានត្រួតពិនិត្យ មានភាពធន់នឹងជំងឺ។ បច្ចុប្បន្នអង្ករភាគច្រើនដែលចែកចាយទូទាំងប្រទេសសុទ្ធតែជាពូជល្អ។
ប្រភេទអង្ករនីមួយៗមានឈ្មោះរៀងខ្លួន និងត្រូវបានដាក់ឈ្មោះតាមចិត្ត គ្មានការកំណត់អ្វីឡើយ។ ឧទាហរណ៍នៅជប៉ុនមានប្រភេទអង្ករដូចជា Koshihikari និង Akitakomachi ។ ដោយគ្រាន់តែមើលឈ្មោះអង្ករ អ្នកអាចជ្រើសរើសប្រភេទអង្ករដែលអ្នកចង់បាន។
អត្ថបទនេះនិយាយអំពីរបៀបដាក់ឈ្មោះអង្ករនៅក្នុងប្រទេសជប៉ុន។ ក្រឡេកមើលឈ្មោះ អ្នកអាចដឹងថាអង្ករនេះផលិតនៅសម័យណា? ជាប្រភេទអង្ករប្រពៃណី ឬអង្ករថ្មីជាដើម។ ហើយជ្រើសរើសទៅតាមចំណូលចិត្តរបស់ខ្លួន។
ការកែលម្អពូជស្រូវត្រូវបានធ្វើឡើងតាមវិធីសាស្ត្រច្បាស់លាស់នៅសម័យ Meiji បន្ទាប់ពីបញ្ចប់សម័យកាលសាមូរ៉ៃ។ ដំណើរការនេះត្រូវបានគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ដើមឡើយ អង្ករត្រូវបានដាក់ឈ្មោះតាមលេខ (ឧទាហរណ៍ Nourin ១, Nourin ២) ។ ប៉ុន្តែក្រោយមក ពូជស្រូវកាន់តែច្រើនឡើងៗ ដូច្នេះប្រព័ន្ធដាក់ឈ្មោះតាមលេខកាន់តែស្មុគស្មាញ។ រហូតដល់ Nourin ៥២ ក្បួនដាក់ឈ្មោះថ្មីត្រូវបានបង្កើតឡើង ដាក់ឈ្មោះតាម Katakana ៦ តួអក្សរ (ពូជស្រូវក្រោយមកអាចហៅតាមលេខ ឬហៅឈ្មោះដាក់តាមក្បួនថ្មី) ។
និយាយអញ្ចឹងខ្ញុំសូមណែនាំពូជអង្ករឆ្ងាញ់មួយចំនួនដែលនៅតែផលិតរហូតមកដល់សព្វថ្ងៃ នោះគឺ Nourin ១០០ ឬ Koshihikari និង Nourin ១៥០ ឬ Sasanishiki ។
គន្លឹះក្នុងការជ្រើសរើសអង្ករសម្រាប់អ្នក ប្រសិនបើអ្នកមើលឃើញប្រភេទអង្ករមានឈ្មោះ Katakana មានន័យថាអង្ករមានតាំងពីយូរណាស់មកហើយ។
ក្រោយសង្គ្រាមលោកលើកទី ២ ខេត្តនីមួយៗកែលម្អពូជអង្ករដាច់ដោយឡែក។ អង្ករត្រូវបានគ្រប់គ្រងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ពោលគឺអង្កររបស់រដ្ឋាភិបាល) នៅតែដាក់ឈ្មោះតាម Katakana ចំណែកអង្ករដែលអភិវឌ្ឍដោយខេត្តនឹងដាក់ឈ្មោះតាម Hiragana ដើម្បីសម្គាល់។
ដូច្នេះហើយអង្កររបស់ Akita មានឈ្មោះថា あきたこまち (Akitakomachi – ដាក់តាម Hiragana) ។
មានន័យថាអង្ករដាក់ឈ្មោះតាម Hiragana ក្នុងសម័យក្រោយសង្គ្រាម។
តាំងពីឆ្នាំ ១៩៩១ ឈ្មោះអង្ករដាក់ដោយសេរី។ នៅពេលនោះអាចប្រើ Kanji សម្រាប់ដាក់ឈ្មោះ ឧទាហរណ៍ つや姫 (Tsuya Hime), 森のくまさん (Mori no kumasan), 青天の霹靂 (Seiten no hekireki) ជាដើម។ ប៉ុន្តែកន្លែងមួយចំនួននៅតែជ្រើសរើសដាក់ឈ្មោះតាម Hiragana ដូច្នេះប្រសិនបើអ្នកឃើញអង្ករមានឈ្មោះ Hiragana ប្រហែលជាអង្ករសម័យក្រោយសង្គ្រាម ឬជាប្រភេទអង្ករថ្មី។
ពេលទៅទិញអង្ករនៅផ្សារទំនើប អ្នកនឹងឃើញអង្ករគ្រប់ប្រភេទ ចំណុចនេះអាចនឹងធ្វើឲ្យអ្នកស្រឡាំងកាំង។ សង្ឃឹមថាអត្ថបទនេះអាចជួយអ្នកស្វែងរកអង្ករសមនឹងតម្រូវការ។
ក្រៅពីនេះ ដើម្បីឲ្យកាន់តែលេចធ្លោក្នុងចំណោមម៉ាកយីហោជាច្រើន ក្រុមហ៊ុនផលិតអង្ករនៅក្នុងប្រទេសជប៉ុនមានទំនោរដាក់ឈ្មោះប្លែកដើម្បីបង្កការចាប់អារម្មណ៍។ នៅថ្ងៃណាមួយប្រហែលអង្ករជប៉ុនត្រូវបានដាក់ឈ្មោះជាភាសាអង់គ្លេសក៏ថាបាន។
Kengo Abe