ពាក្យ​ស្លោកផ្សារទំនើបជប៉ុនបង្កការភ្ញាក់ផ្អើល “នៅទីនេះគ្មានអ្វីដែលយើងមិនមានទេ” តើអ្នកយល់​យ៉ាង​ណា?

ពិតជាគួរអោយភ្ញាក់ផ្អើលណាស់បើអ្នកដើរចូលផ្សារទំនើប ហើយមើលឃើញពាក្យស្លោកថា “នៅទីនេះគ្មានអ្វីដែលយើងមិនមានទេ” ប៉ុន្តែតើពិតជា​មាន​ន័យ​បែប​នេះ​មែនអត់? ព្រោះភាសាជប៉ុនជាភាសាងាយបង្កការយល់ច្រឡំ។

ជាក់ស្តែងឡូហ្គោផ្សារទំនើបគឺ “Nai mono wa nai” (ないものはない) ។

សូម្បីតែជនជាតិជប៉ុនក៏យល់ច្រលំនឹងអត្ថន័យពាក្យស្លោកនេះដែរ។ អ្នកនិយមលេងអុីនធឺណេតជប៉ុន​កំពុង​បកស្រាយ​​ប្រយោគ​នេះតាមន័យពីរ។ អ្នកខ្លះគិតថាហាងមានទំនុកចិត្តគ្មានអ្វីដែលហាងមិនមាននោះទេ ចំណែកអ្នកខ្លះ​ទៀតគិតថាប្រយោគនេះមានន័យដូចជា “ចំអកឡកឡឺយ” អតិថិជនមានការរំពឹងទុកខ្ពស់ពេកចំពោះទំនិញនៅ​ទី​នេះ ជាក់ស្តែងអត្ថន័យពាក្យស្លោកនេះគឺ “យើងមានអ្វីដែលយើងមាន” ។

ចំពោះការបកស្រាយទីមួយ យើងឃើញថាគំនិតនេះស័ក្តិសមនឹង​ទីតាំងគ្រឹះស្ថានអាជីវកម្ម។ ហាក់បីដូចជាផ្សារទំនើប Sun Fresh កំពុងបង្ហាញអំពីភាពសម្បូរបែបរបស់ផលិតផល ពេលបញ្ជាក់ថា “គ្មានអ្វីដែលយើងមិនមានទេ” ប្រសិន​បើ​នោះជាការបកស្រាយត្រឹមត្រូវនៃប្រយោគនេះ។

ចូរយើងវិភាគមើលឱ្យកាន់តែច្បាស់ចំពោះភាសា (ចំណុចនេះរៀងឈឺក្បាលបន្តិចសម្រាប់អ្នកដែលមិនចេះភាសា​ជប៉ុន)។

ជាមួយនឹងប្រយោគដូចគ្នា “Nai mono wa nai” យើងអាចយល់តាមន័យពីរ ប៉ុន្តែចំពោះការបកស្រាយទាំងពីរ អត្តន័យខុសគ្នាទាំងស្រុង។

១. “Nai mono wa nai” មានន័យដូចនឹង “Nan demo aru” មានន័យថា “អ្វីក៏មាន” ។

២. “Nai mono wa nai” មានន័យដូចនឹង “Nai mono wa nai kara, yameru” មានន័យថា “អ្វី​ដែល​មិន​មាន​គឺ​មិន​មាន ដូច្នេះហើយ” ។

អ្នកយកព័ត៌មាន J-town បាន​សម្រេច​ចិត្ត​សួរ​ម្ចាស់​ហាង​អំពី​អត្ថន័យពាក្យស្លោកនេះ ហើយ​បាន​ទទួល​ចម្លើយ​ថា៖ “ពាក់កណ្តាលគ្រាន់តែជាការលេងពាក្យ” ។

ចម្លើយ​នេះចង់មានន័យថា មិន​មាន​ការ​បកស្រាយ​ត្រឹមត្រូវ​ទេ នរណាចង់យល់បែបណាក៏បាន។ ក៏សមហេតុផលម្យ៉ាងដែរចំពោះការផ្តល់ចម្លើយមិន​ច្បាស់​លាស់​ដូចពាក្យស្លោក ព្រោះបើពិចារណាលើភាពទាក់ទាញដែលពាក្យស្លោកបង្កើតឡើងសម្រាប់ហាង មិនចាំបាច់ពន្យល់ច្បាស់ពេកទេ។

ត្រង់ចំណុចនេះ មិនថារបស់ដែលអ្នកត្រូវការមាន ឬមិនមាននៅក្នុងហាង វាមិនមែនជាកំហុសរបស់ហាងឡើយ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: