ប៉ូលីសខេត្ត Aichi តាម​ចាប់​ចោរ​លួច​ដងបង្ហូរទឹកបង្គន់​សាធារណៈ​ដែលមានតម្លៃ ២០,០០០ យ៉េន

ទីក្រុង Toyota ខេត្ត Aichi ល្បីជាមជ្ឈមណ្ឌលឧស្សាហកម្មទំនើប ដែលជាទីស្នាក់ការក្រុមហ៊ុនរថយន្ត Toyota ដ៏ល្បីល្បាញ​លើ​ពិភពលោក។

នេះជាកន្លែងដ៏កម្រនៅក្នុងប្រទេសជប៉ុនមានផ្កាសាគូរ៉ារីកនានិទាឃរដូវ និងរដូវស្លឹកឈើជ្រុះ ថែមទាំងអាចគយ​គន​ផ្កាសាគូរ៉ា Shikizakura រីកស្គុះស្គាយលាយឡំនឹងពណ៌ក្រហម លឿងនារដូវស្លឹកឈើជ្រុះផងដែរ។

នៅទីនេះថែមទាំងមានឈ្មោះថា Senmi Shikizakura no Sato ជាជម្រើសដ៏ល្អសម្រាប់មើលផ្កា។

កន្លែងធម្មជាតិនេះ​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​ទស្សនា​ជា​ច្រើន។ ទោះជាយ៉ាងណា កាលពីថ្ងៃទី ៦ ខែឧសភាហេតុ​ការណ៍​គួរអោយសោកស្តាយបានកើតឡើងចំពោះបុរសម្នាក់ដែលទៅមើល Senmi Shikizakura no Sato ។ កំពុងរីករាយនឹងសម្រស់ធម្មជាតិ ស្រាប់តែគាត់ចង់ទៅបន្ទប់ទឹក ហើយសម្រេចចិត្តចូលបន្ទប់ទឹកសាធារណៈនៅចំណតរថយន្ត។

បន្ទាប់ពីរួចរាល់គាត់ប្រទះឃើញថាមិនអាចបង្ហូរទឹកបានទេ ព្រោះតែមិនមានអេក្រង់ និងដងបង្ហូរទឹក។ គាត់គិតថាប្រព័ន្ធនេះមានបញ្ហា ឬបង្គន់ស្ទះដោយអ្នកប្រើមុននោះ ដូច្នេះគាត់បានទាក់ទងទៅកាន់សមាគមទេស​ចរណ៍​ក្នុង​ស្រុក​ដើម្បីរាយការណ៍។

ការស៊ើបអង្កេតត្រូវបានធ្វើឡើង ហើយអាជ្ញាធររកឃើញថាបង្គន់នៅតែដំណើរការជាធម្មតា ប៉ុន្តែដងបង្ហូរទឹកបាត់។ គេ​សង្ស័យ​ថា​ដងបង្ហូរទឹដែល​មាន​តម្លៃ ​២០,០០០ ​យ៉េនត្រូវគេលួច។

ហាក់ដូចជាចោរដឹងអំពីតម្លៃ​ពិតរបស់វត្ថុទាំងនេះ លួចហើយយកទៅលក់នៅលើទីផ្សារងងឹត។ ហេតុ​ការណ៍​នេះ​បន្ទាប់​​ពី​​ត្រូវ​​បាន​ប្រកាសធ្វើ​ឱ្យ​មាន​ការ​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​ក្នុង​សហគមន៍។

អ្នក​តំណាង​ឧទ្យាន​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថា៖ “ខ្ញុំមិនគិតថាវត្ថុទាំងនេះអាចលួចបានបើគ្មានឧបករណ៍នោះទេ។ ខ្ញុំ​​គិត​​ថា ការ​ល្បាត​នៅក្នុងតំបន់គួរតែលើកកម្ពស់ដើម្បី​បញ្ចៀស​ស្ថានភាព​នេះកើត​ឡើង​ម្តង​ទៀត” ។

ពួកគេបានបន្ថែមថា បន្ទប់សម្រាប់បុរសនឹងត្រូវបិទជាបណ្តោះអាសន្ន ប៉ុន្តែបន្ទប់ទឹកមុខងារច្រើននៅតែបើក។

ទន្ទឹម​នឹង​នេះ អ្នក​ដែល​បាន​អាន​ព័ត៌មានព្រួយបារម្ភចំពោះទង្វើ​នេះ។

“នេះជាទង្វើលួច បំផ្លិចបំផ្លាញ និងជាគ្រោះថ្នាក់នៅទីសាធារណៈ” ។

“មើលទៅនេះជាចោរជំនាញម្នាក់” ។

“គួរ​តែ​ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរចំពោះ​មនុស្ស​បែប​នេះ” ។

“ដងបង្ហូរទឹកមានតម្លៃ ២០,០០០ យ៉េនឬ?”

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: