ការផ្លាស់ប្តូររូបរាងខាងក្រៅរបស់បុរសម្នាក់ធ្លាប់ត្រូវគេធ្វើបាបបានបំផុសគំនិតដល់មនុស្សជាច្រើន
អ្នកប្រើគណនី Twitter ឈ្មោះ Hiro (@kinnikubanker) ថ្មីៗនេះបានចែករំលែករូបភាពរបស់ខ្លួន រូបរាងគួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងបានបំផុសគំនិតមនុស្សជាច្រើន។
តាមរយៈការហាត់កាយវប្បកម្ម ឥឡូវបុរសម្នាក់នេះអាចបង្ហាញរូបរាងរបស់ខ្លួនជាសាធារណៈ។ ធ្លាប់ជាក្មេងម្នាក់ដែលត្រូវគេធ្វើបាប គ្មាននារីចូលចិត្ត Hiro បានសម្រេចចិត្តទៅកន្លែងហាត់ប្រាណ ដើម្បីផ្លាស់ប្ដូរជីវិត។
រូបថតខាងឆ្វេងគឺ Hiro កាលគាត់រៀននៅវិទ្យាល័យតាំងពី ១០ ឆ្នាំមុន។ ចំពោះរូបភាពខាងស្តាំអ្នកអាចមើលឃើញការខំប្រឹងហ្វឹកហាត់ក្នុងរយៈពេល ៣ ឆ្នាំ។
https://twitter.com/kinnikubanker/status/1523243689350660096?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1523243689350660096%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fvn.japo.news%2Fcontents%2Fdoi-song%2Fbon-mua%2F148618.html
Hiro ចែករំលែកថា “ខ្ញុំរកមិនបានមិត្តស្រីរហូតដល់អាយុ ២០ ឆ្នាំ។ ខ្ញុំមានការព្រួយបារម្ភបើនៅតែបន្តបែបនេះ ប៉ុន្តែខ្ញុំហាក់ដូចជាបានរកឃើញចម្លើយតាមរយៈការហ្វឹកហាត់។ ខ្ញុំពិតជាអាម៉ាស ហើយសម្រេចចិត្តផ្លាស់ប្តូរ” ។
https://twitter.com/kinnikubanker/status/1491716619202342916?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1491716619202342916%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fvn.japo.news%2Fcontents%2Fdoi-song%2Fbon-mua%2F148618.html
រឿងរបស់ Hiro បានបំផុសគំនិតដល់អ្នកប្រើ Twitter ជាច្រើនផ្សេងទៀត។ Hiro បានចង្អុលបង្ហាញថា នៅពេលដែលទំនុកចិត្តត្រូវបានបង្កើតឡើង ទឹកមុខចាប់ផ្តើមផ្លាស់ប្តូរ ហើយអ្នកអាចទទួលបានអារម្មណ៍តាមរយៈរូបភាពរបស់បុរសម្នាក់នេះ។
https://twitter.com/kinnikubanker/status/1523533354464817153?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1523533354464817153%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fvn.japo.news%2Fcontents%2Fdoi-song%2Fbon-mua%2F148618.html
https://twitter.com/kinnikubanker/status/1523064176188346368?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1523064176188346368%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fvn.japo.news%2Fcontents%2Fdoi-song%2Fbon-mua%2F148618.html
មិនត្រឹមតែហ្វឹកហាត់ដើម្បីទទួលបានរូបរាងស្អាតប៉ុណ្ណោះទេ Hiro ទទួលបានចំណាត់ថ្នាក់លេខ ២ ក្នុងការប្រកួត Physique ដែលជាការប្រកួតកីឡាកាយវប្បកម្មនៅ Osaka ។
https://twitter.com/kinnikubanker/status/1522195389486886912?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1522195389486886912%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fvn.japo.news%2Fcontents%2Fdoi-song%2Fbon-mua%2F148618.html
ការផ្លាស់ប្តូររបស់ Hiro មិនត្រឹមតែផ្តោតលើរូបរាង ថែមទាំងមើលទៅលើជីវិតផងដែរ។ ឥឡូវនេះ គាត់តែងតែចែករំលែករូបថត និងវីដេអូដំណើរការហ្វឹកហាត់របស់ខ្លួននៅលើ Twitter មិនដែលភ្លេចរំលឹកកាលខ្លួនសម្រេចចិត្តផ្លាស់ប្តូរនោះទេ ដោយសង្ឃឹមថាអាចជួយអ្នកដែលមានស្ថានភាពស្រដៀងគ្នា។
https://twitter.com/kinnikubanker/status/1521975374527098880?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1521975374527098880%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fvn.japo.news%2Fcontents%2Fdoi-song%2Fbon-mua%2F148618.html
Sacchan