ជប៉ុនពិចារណាបង្កើតកម្មវិធីអភិវឌ្ឍទេពកោសល្យក្នុងវិស័យ IT

ជប៉ុនកំពុងពិចារណាបង្កើតកម្មវិធីអភិវឌ្ឍទេពកោសល្យទាក់ទងនឹងវិស័យឧស្សាហកម្ម វិទ្យាស្ថាន និងរដ្ឋាភិបាល​ទូទាំង​ប្រទេស ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ក្នុងស្រុកចំពោះ Semiconductor (អង្គធាតុពាក់កណ្តាលចម្លង) និង​ថ្ម។ នេះជាខ្លឹមសារដែលបានមកពីប្រភពព័ត៌មានរដ្ឋាភិបាល។

កម្មវិធីនឹងផ្អែកលើគម្រោងដែលបានបង្កើតឡើងនៅក្នុងតំបន់ Kyushu ដើម្បីធានាបាននូវធនធានមនុស្សសម្រាប់​ឧស្សាហកម្មដែលកាន់តែមានសារៈសំខាន់ក្នុងយុគសម័យឌីជីថល និងកម្ចាត់កាបូន។

ក្នុងបរិបទតម្រូវការអ្នកជំនាញនៅលើពិភពលោកកើនឡើង ការបណ្តាក់ទុនរួមគ្នាផលិតបន្ទះឈីបត្រូវបានបង្កើត​​ឡើងរវាងក្រុមហ៊ុនផលិត Semiconductor (អង្គធាតុពាក់កណ្តាលចម្លង) តៃវ៉ាន់ និងក្រុមហ៊ុន Sony Group ក៏ដូចជាសាកលវិទ្យាល័យ Kyushu និងមន្ត្រីរដ្ឋាភិបាលចំនួន ៩ មកពីខេត្តទាំង ៧ នៅ Kyushu ស្ថិត​ក្នុង​ចំណោម​​អ្នក​ដែល​ចូល​រួម​ក្នុង​កម្មវិធី​នៅ​លើ​កោះភាគនិរតី។

តំបន់ Kinki ភាគខាងលិចប្រទេសជប៉ុនកំពុងឆ្ពោះទៅរកគោលបំណងអភិវឌ្ឍទេពកោសល្យក្នុងវិស័យថ្មបម្រុង ដើម្បីបំពេញតម្រូវការរថយន្តអគ្គិសនីដែលកំពុងកើនឡើង Panasonic Holdings រំពឹងថានឹងចូលរួមក្នុងកម្មវិធីនេះ។

កម្មវិធីនៅក្នុងតំបន់ Tohoku និង Chugoku នៅភាគឦសាន និងភាគខាងលិចប្រទេសជប៉ុន ដែលត្រូវគេរំពឹង​ថា​នឹង​ផ្តោត​លើ​ឧបករណ៍ Semiconductor ។ ខណៈដែលតំបន់ Kanto នៅជុំវិញទីក្រុងតូក្យូ និង Chubu នៅភាគកណ្តាល​ប្រទេស​ជប៉ុន ផ្តោតលើបញ្ញាសិប្បនិម្មិត និងប្រភេទបច្ចេកវិទ្យាឌីជីថលផ្សេងទៀត។

ការិយាល័យក្រសួងឧស្សាហកម្មនៅតាមតំបន់នីមួយៗកំពុងត្រួតពិនិត្យកម្មវិធីអភិវឌ្ឍ។ កម្មវិធីនឹងត្រូវបាន​កែ​សម្រួល​ទៅតាមតម្រូវការរបស់ក្រុមហ៊ុន និងការបើកដំណើរការរំពឹងថានឹងចាប់ពីរដូវក្តៅដល់រដូវស្លឹកឈើជ្រុះ។

រដ្ឋាភិបាល​ជប៉ុន​ក៏​បាន​បង្កើត​កម្មវិធី​ឧបត្ថម្ភធន​មួយ​ដើម្បី​ជំនួយ​ដល់​ការ​សាងសង់​កន្លែង​ផលិត​ថ្មី។ រោងចក្រថ្មីរបស់ TSMC នៅខេត្ត Kumamoto រំពឹងថាជាអង្គភាពទីមួយទទួលបាន។

រោងចក្រ Kumamoto គ្រោងនឹងជួលមនុស្សជាង ១០០០ នាក់ ជាមួយនឹងការដឹកជញ្ជូនគ្រោងនឹងចាប់ផ្តើមនៅ​ខែ​ធ្នូ ឆ្នាំ ២០២៤ ។

ក្រសួង​ឧស្សាហកម្ម​គ្រោង​នឹងចងក្រង​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ថ្ម​បម្រុងនារដូវក្តៅ ដើម្បីពង្រឹងការគាំទ្រដល់ការអភិវឌ្ឍ។

Hana

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: