លោក Elon Musk លើកឡើងអំពីបញ្ហា តើជប៉ុននឹងវិនាស?
នៅទីបំផុតជប៉ុននឹងវិនាស នោះជាអ្វីដែលលោក Elon Musk បុគ្គលល្បីឈ្មោះលើពិភពលោកបាននិយាយ។
លោក Elon Musk ជាស្ថាបនិក នាយកប្រតិបត្តិ និងជាប្រធានវិស្វករ/អ្នករចនា SpaceX អ្នកវិនិយោគដំបូង នាយកប្រតិបត្តិ និងជាស្ថាបត្យករផលិតផលរបស់ Tesla ដែលជាម៉ាកនាំយករថយន្តអគ្គិសនីទៅកាន់ពិភពលោក។ គំនិតឈានទៅដល់អវកាសរបស់បុគ្គលរូបនេះក៏ប្រហាក់ប្រហែលនឹងគំនិតអនាគតលើលំហរបស់ជប៉ុនដែរ។
បច្ចុប្បន្នប្រជាជនជប៉ុនមានចំនួន ១២៥,៥០០,០០០ នាក់។ បើធៀបទៅនឹងឆ្នាំមុន ចំនួនប្រជាជនក្នុងប្រទេសនេះថយចុះចំនួន ៦៤០.០០០ នាក់។ នេះជាអ្វីដែលត្រូវបានសរសេរនៅលើ Twitter របស់លោក Elon Musk ។
ជាការពិតណាស់ លុះត្រាតែអត្រាកំណើតលើសអត្រាស្លាប់ក្នុងប្រទេស។ មានន័យថានៅថ្ងៃណាមួយ ចំនួនប្រជាជនក្នុងប្រទេសនេះនឹងថយចុះហើយវិនាស។
ផលវិបាកនេះអាចជាការខាតបង់ដ៏ធំសម្រាប់ពិភពលោក។
ខ្ញុំមិនគិតថាចំនួនប្រជាជនជប៉ុននឹងស្មើសូន្យទេ ប៉ុន្តែប្រសិនបើចំនួនប្រជាជនបន្តថយចុះ សក្តានុពលរបស់ប្រទេសនេះក៏នឹងថយចុះ ហើយប្រទេសនេះនឹងរលាយបាត់។
ក្រៅពីនេះមានមតិមួយចំនួននិយាយថា ចំនួនប្រជាជនជប៉ុនគួរតែមានប្រហែល ៣៥,០០០,០០០ នាក់។ ឧទាហរណ៍នៅសម័យអេដូ ដែលត្រូវបានចាត់ទុកថាមានស្ថិរភាព និងសន្តិភាពក្នុងសម័យរុងរឿងរបស់សាមូរ៉ៃ ចំនួនប្រជាជនសរុបនៅពេលនោះគឺ ៣៣,០០០,០០០ នាក់។ បន្ទាប់មកក្នុងសម័យ Meiji ឈានចូលដំណើរការទំនើបភាវូបនីយកម្ម ប្រជាជនមានចំនួនប្រហែល ៣៥,០០០,០០០ នាក់ អាចចាត់ទុកជាសម័យដែលចំនួនប្រជាជនមានស្ថេរភាពបំផុត។ បើធៀបនឹងពេលនេះ ចំនួនប្រជាជនពេលនោះមានត្រឹមតែ ១/៤ ប៉ុណ្ណោះ។
ចំនួនប្រជាជនតិចមានន័យថាគ្មានកម្លាំងពលកម្ម គ្មានអ្នកបង់ពន្ធ។ នៅពេលនិយាយដល់ចំណុចនេះ មនុស្សមួយចំនួនគិតថា មនុស្សយន្ត និង AI អាចធ្វើការងារជំនួសមនុស្សបាន។
ទោះជាយ៉ាងណាចំនួនប្រជាជនមិនត្រឹមតែជាបញ្ហារបស់ជប៉ុនប៉ុណ្ណោះទេ។ សាកលវិទ្យាល័យអាមេរិកព្យាករណ៍ថាចំនួនប្រជាជនពិភពលោកនឹងកើនឡើងដល់ ៩,៧ ពាន់លាននាក់នៅឆ្នាំ ២០៦៤ ហើយចាប់ផ្តើមថយចុះបន្ទាប់ពីនោះ។
ហេដ្ឋារចនាសម្ព័ន្ធសង្គមជាក់លាក់ពិតជាចាំបាច់ដើម្បីទ្រទ្រង់ការអភិវឌ្ឍន៍អរិយធម៌។ ក្នុងនោះចំនួនប្រជាជនដើរតួយ៉ាងសំខាន់ និងមិនអាចខ្វះបាន ប៉ុន្តែពិភពលោកដែលយើងរស់នៅកំពុងប្រឈមមុខនឹងការផ្លាស់ប្តូរជាច្រើន។
រហូតដល់ពេលដែលមនុស្សយន្ត និង AI ពិតជាអាចធ្វើអ្វីៗស្ទើរតែទាំងអស់ជំនួសមនុស្សដូចជា Anime ហានិភ័យមនុស្សផុតពូជអាចនឹងកើតឡើង។
តើធ្វើយ៉ាងណាអាចទប់ស្កាត់បញ្ហាជប៉ុននឹងវិនាស? ចម្លើយចំពោះសំណួរនេះមិនត្រឹមតែសំដៅលើជនជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែអាចពង្រីកដល់ពិភពលោកទាំងមូល។
ជប៉ុនធ្លាក់ក្នុងស្ថានភាពលំបាករយៈពេលយូរដោយសារកំណើនសេដ្ឋកិច្ចអវិជ្ជមាន។
តើយើងអាចឆ្លងផុតវិបត្តិវិនាសនេះដែរទេ?
Kengo Abe