មតិយោបល់របស់តារាល្បីជប៉ុនចំពោះសកម្មភាព “តើគួរតែនៅមើលរហូតដល់ចប់ Credit ?”

តើ​អ្នក​ធ្លាប់​ភ្ញាក់ផ្អើល​ទេ​ពេល​ទៅ​មើលកុននៅរោងភាពយន្តជប៉ុន? នៅពេលភាពយន្តបញ្ចប់តែគ្មាននរណាក្រោក​ចេញពីរោងកុនទេ។ លុះត្រាតែអក្សរ Credit រត់លើអេក្រង់ចប់ បើកភ្លើងឡើងវិញ ទើបពួកគេរៀបចំចាកចេញ។ ភាគច្រើនជនជាតិជប៉ុនធ្វើបែបនេះមិន​ថា​ភាពយន្ត​មាន After-credit ឬ​អត់ (After-credit គឺជាវីដេអូរឿងបន្ថែម​បន្ទាប់​ពី Credit បញ្ចប់) ។

ថ្មីៗនេះតារាចម្រៀង POP ឈ្មោះ Ami Suzuki បានបញ្ចេញមតិចំពោះបញ្ហានេះ ដោយឆ្លើយតបសំណួរ “តើគួរតែអង្គុយ​​ក្នុងរោងកុនពេលភាពយន្តបានបញ្ចប់ដែរទេ?” ដែលបានបង្កចម្រូងចម្រាសលើបណ្តាញសង្គម។

Suzuki ទាក់ទាញចំណាប់អារម្មណ៍ពេលបង្ហាញខ្លួនក្នុងកម្មវិធីទូរទស្សន៍ Girl’s Barking Night ។ ប្រធានបទក្នុងកម្មវិធីធម្មតាបង្កើតជារលកជជែកវែកញែកនឹងបញ្ហាដូចជា “អ្នកដែលមិនចូលរួមក្នុង Group Chat” ជា​ដើម។ ប្រធានបទត្រូវបានចាក់ផ្សាយកាលពីថ្ងៃទី ៤ ខែឧសភាកន្លងទៅគឺ “តើគួរតែនៅមើលដល់ចប់ Credit ពេលទៅ​រោង​កុនទេ?” Suzuki និយាយតាមត្រង់ចំពោះសំណួរនេះ នាងបានវាយតម្លៃថា “ចាំបាច់ដល់ថ្នាក់នឹងអត់ ពេល​ភាព​យន្តចប់ ខ្ញុំនឹងទៅផ្ទះ” ។

បន្ទាប់ពីកម្មវិធីត្រូវបានចាក់ផ្សាយ មតិយោបល់របស់ Suzuki បែងចែកអ្នកប្រើបណ្តាញសង្គមជាពីរ។ ម្ខាងនិយាយថា “នៅមើលរហូតដល់ចប់ Credit” និងម្ខាងទៀត “ក្រោកដើរចេញ” ។ ភាគច្រើនហាក់ដូចជាគាំទ្រក្រុមទី ១ នៅមើលដល់ចប់។

ទឡ្ហីករណ៍របស់ក្រុមទីមួយមានដូចខាងក្រោម៖

  • អ្នកដែលក្រោកដើរចេញទាំងមិនទាន់អស់ Credit មិនមែនជា Fan ពិតរបស់ភាពយន្តនោះទេ។
  • អ្នកគាំទ្រយក Credit មកគិតដល់ឈុតឆាកសំខាន់ៗក្នុងខ្សែភាពយន្តដែលពួកគេទើបតែបានមើល។ ដូច្នេះ​អ្នកដែលក្រោកដើរចេញ ហើយជជែកគ្នាមិនសមរម្យទេ។
  • ខ្ញុំចូលចិត្តមើល Credit ព្រោះចំណុចនេះបន្ថែមចំណេះដឹងសំខាន់ៗ ដូចជាកន្លែងថតជាដើម។
  • សព្វថ្ងៃភាពយន្តខ្លះធ្វើ After-credit ល្អមើលណាស់ បើអ្នកក្រោកដើរចេញពិតជាខ្ជះខ្ជាយ។
  • ពេលខ្ញុំមើលរឿង Hollywood ខ្ញុំតែងតែរកឈ្មោះរបស់ជនជាតិជប៉ុនក្នុង Credit ។ សប្បាយ​ខ្លាំងណាស់។
  • មនុស្សគ្រប់រូបមានសេរីភាពធ្វើអ្វីដែលពួកគេចង់ ហើយ​ខ្ញុំ​មិន​យល់​ស្រប​នឹង​ការ​ឆ្លើយ​តប​របស់ Suzuki ពេល​នាង​សួរ​ថា “តើចំបាច់ដែរទេ?” នាង​គ្រាន់​តែ​និយាយ​ថា “ខ្ញុំមិនមើល” បានហើយ។

មនុស្សមួយចំនួន​រិះគន់​ខ្លាំង​ជាង​នេះ យល់ថា Suzuki ក្នុងនាមជាអ្នកធ្វើការក្នុងវិស័យសិល្បៈ ដូចជាការប្រគុំតន្ត្រីផ្ទាល់ជាដើម។ មិនគួរណាបញ្ចេញមតិណែនាំអ្នកដទៃមិនចាំបាច់មើល Credit នោះទេ ព្រោះធ្វើបែបនេះមិនគោរពចំពោះ​អ្នក​ដែលធ្វើការខាងក្រោយឆាក។

“មិនមែនជាបញ្ហាទេបើមនុស្សធម្មតាម្នាក់បញ្ចេញមតិបែបនេះ ប៉ុន្តែក្នុងនាមជាអ្នកតំណាងសាធារណៈជន ហើយធ្វើការក្នុងវិស័យសិល្បៈ ខ្ញុំយល់ថាមិន​សម​រម្យ​ទេ។ តើនាងមិនគោរពបុគ្គលិកខាងក្រៅកាមេរ៉ា​ក្នុងក្រុមរបស់ខ្លួន​ទេឬ?”

ការជជែកដេញដោលនៅតែផ្ទុះឡើង ប្រសិនបើអ្នកទៅមើលកុននៅជប៉ុន ឬកន្លែងណាមួយ លុះត្រាតែអ្នកប្រញាប់ បើមិនអញ្ចឹងសូមព្យាយាមរង់ចាំមើលដល់ចប់ Credit ។ នេះមិនត្រឹមតែបង្ហាញពីការគោរពចំពោះមនុស្សក្នុងក្រុមផលិត​កម្ម​ប៉ុណ្ណោះ​ទេ ថែមទាំងជាសិទ្ធិសម្រាប់អ្នក ដើម្បីកុំឱ្យខកខាន After-credit ដ៏មានតម្លៃបំផុត។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: