កម្រងរូបភាព Tokyo Revengers តាមបែប Ukiyoe បង្ហាញពីភាពស្រស់ស្អាតបែបបុរាណ និងទាន់សម័យ
Ukiyoe គឺជាសាលាគំនូរដែលរីកចម្រើនខ្លាំងនៅសតវត្សទី ១៧ ដល់ ១៩ ក្នុងប្រទេសជប៉ុន។
វិចិត្រករគំនូរទាំងនេះបោះពុម្ពទ្រង់ទ្រាយធំ បង្ហាញពីប្រធានបទស្រីស្អាត តួសម្តែង Kabuki និងអ្នកចំបាប់ Sumo ឈុតឆាកដកស្រង់ចេញពីរឿងប្រវត្តិសាស្ត្រ ឬរឿងព្រេងនិទាន ទេសភាពស្រស់ស្អាត និងទេសភាពគ្រប់ទីកន្លែង មិនត្រឹមតែមនុស្ស មានទាំងរុក្ខជាតិ និងសត្វផងដែរ។
ពាក្យ Ukiyoe មានន័យថា “រូបភាពនៃពិភពមិនពិត” ។
មានស៊េរីរឿងជាច្រើនដែលវិចិត្រករគូរឡើងវិញតាមរចនាប័ទ្ម Ukiyoe ទទួលបានជោគជ័យបំផុតគឺ One Piece និង Dragon Ball ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ វិចិត្រករជនជាតិជប៉ុនវ័យក្មេងម្នាក់បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល ដោយបង្ហាញពីតួអង្គក្នុង Tokyo Revengers តាមបែប Ukiyoe ។
មិនដូចជា Manga ដទៃទៀតទេ Tokyo Revengers គឺជាស៊េរីរឿងសម្រាប់យុវវ័យ ចំណែកតួអង្គវ័យក្មេង និងទាន់សម័យ។
ដូច្នេះ តើអ្នកនិពន្ធជនជាតិជប៉ុនវ័យក្មេងទាំងនេះធ្វើយ៉ាងណាអាចបង្ហាញពីភាព “ស្រស់សង្ហា” ក្នុង Tokyo Revengers តាមរយៈរចនាប័ទ្មសិល្បៈប្រពៃណីរបស់ Ukiyoe ? តោះចូរទស្សនាកម្រងរូបភាពខាងក្រោម។
Mikey ជាមួយនឹងរចនាប័ទ្មបុរាណ។
តួអង្គឯក Takemichi ឡូយណាស់!
អ្នកឃើញមកហើយថា ទោះបីពួកគេជាតួអង្គសម័យទំនើប ប៉ុន្តែជាមួយនឹងរចនាប័ទ្ម Ukiyoe រូបភាពក្នុង Tokyo Revengers នាំមកនូវភាពស្រស់ស្អាត និងទាក់ទាញជាងអ្វីដែលយើងតែងតែមើលឃើញ។
តើអ្នកយល់យ៉ាងណាចំពោះរូបភាព Tokyo Revengers រចនាប័ទ្ម Ukiyoe បុរាណ ប៉ុន្តែស្រស់ស្អាតគួរអោយភ្ញាក់ផ្អើលមែនទេ? សូមកុំភ្លេច Comment មតិយោបល់របស់អ្នក។
Japo Cambodia