តើជីវិតរបស់ប្រជាជនជប៉ុនសម័យដើមមានលក្ខណៈបែបណា? ភូមិ Shikoku ជាសារមន្ទីរថែរក្សាប្រវត្តិជីវិតប្រចាំថ្ងៃរបស់កសិករជប៉ុន
តើប្រជាជនជប៉ុនកាលពីសម័យដើមរស់នៅបែបណា?
ជាពិសេសទិដ្ឋភាពតំបន់ជនបទមិនឃើញច្រើននៅលើខ្សែភាពយន្តឡើយ ដូច្នេះមនុស្សជាច្រើនប្រាកដជាយល់ថាព័ត៌មានមិនគ្រប់គ្រាន់។ ប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមអំពីប្រធានបទនេះ សារមន្ទីរនៅ Shikoku, Kagawa នឹងក្លាយជាកន្លែងដ៏ល្អមួយ បង្ហាញពីជីវិតកសិករជប៉ុននៅតំបន់ជនបទកាលសម័យដើម។
នៅក្នុងភូមិនេះគ្រឿងបរិក្ខារសុទ្ធតែជារបស់ប្រើប្រាស់តាំងយូរយារណាស់មកហើយ គ្រាន់តែត្រូវបានប្រមូលផ្តុំ។ ដោយហេតុនេះ អ្នកនឹងមើលឃើញទិដ្ឋភាពទូទៅនៃជីវិតនៅជនបទជប៉ុនតាំងពីបុរាណ។
មានស្ពានព្យួរមួយនាំអ្នកទៅកាន់ច្រកទ្វារភូមិ។
ស្ពាននេះធ្វើពីវល្លិ ប៉ុន្តែគេប្រើខ្សែដែកនៅចំកណ្តាលដើម្បីធ្វើឱ្យស្ពានរឹងមាំ និងមានសុវត្ថិភាព ។ ទោះជាយ៉ាងណាស្ពានយោលមាំជាងការគិតរបស់ខ្ញុំទៅទៀត។ នៅពេលដែលដើរឆ្លងកាត់ស្ពាន នៅចំពោះមុខអ្នកបង្ហាញពីទិដ្ឋភាពជប៉ុនបុរាណ។
ផ្ទះនៅតំបន់ជនបទជប៉ុនជាក់ស្តែងដំបូលប្រក់ស្បូវ និងជញ្ជាំងដី។ ជញ្ជាំងដីស្រូបយកសំណើម ដំបូលប្រក់ស្បូវប្រើសម្រាប់ការពារទឹកភ្លៀង និងស្រូបសំណើម។ ផ្សែងដែលបណ្តាលមកពីការចម្អិនអាហារក៏ភាយចេញក្រៅផងដែរ។
នេះជារចនាសម្ព័ន្ធក្នុងផ្ទះ។
កន្ទេលដែលអ្នកមើលឃើញក្នុងរូបភាពគឺកន្ទេល Tatami ពីដើម។ ចំណែកផ្នែកខាងមុខក្រាលដោយបន្ទះក្តារ។ ពិដានខ្ពស់គឺជាដំបូលប្រក់ស្បូវ ជាមួយនឹងលក្ខណៈពិសេសហួតចំហាយទឹក ប៉ុន្តែមិនបណ្តាលឱ្យទឹកខាងក្រៅហូរចូល។
ក្រៅពីនេះ ដំបូលមានមុខងារការពារកម្តៅ និងរក្សាកម្តៅខ្ពស់ ដូច្នេះនៅរដូវក្តៅត្រជាក់ ចំណែករដូវរងាកក់ក្តៅ។
ក្នុងយុគសម័យដែលម៉ាស៊ីនត្រជាក់មិនទាន់មាន នេះជាមធ្យោបាយល្អបំផុត។
លក្ខណៈពិសេសនៃស្ថាបត្យកម្មខាងក្រោមគឺជណ្តើរថ្ម ដែលធ្លាប់ជាឆាកល្ខោន Kabuki ។
“ឆាកល្ខោន Kabuki” ប្រើជាមជ្ឈមណ្ឌលសម្តែង និងកំសាន្តក្នុងភូមិ។ ខ្ញុំពិតជាចង់ដឹងថាល្ខោន Kabuki ល្បីមួយណាដែលធ្លាប់សម្តែងនៅទីនេះ។
ក្រៅពីនេះនៅមានតំបន់មួយទៀត។
ស្ថាបត្យកម្មខាងលើធ្វើពីថ្ម នាំមកនូវលក្ខណៈបែបអឺរ៉ុបជាជាងជប៉ុន។ នេះជាអគារសម័យ Meiji នៅពេលដែលសម័យសាមូរ៉ៃបញ្ចប់ ហើយប្រទេសជប៉ុនចាប់ផ្តើមនាំចូលស្ថាបត្យកម្មលោកខាងលិច ពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប។ ស្ថាបត្យកម្មដែលអ្នកកំពុងមើលឃើញគឺជាលំនៅដ្ឋានរបស់អ្នកការពារបង្គោលភ្លើងហ្វារ។
ម្យ៉ាងវិញទៀត ក្នុងភូមិនៅមានតំបន់ជាច្រើនសម្រាប់គយគន់ទេសភាព។ នេះជាប្រភពទឹកដែលទាញយកប្រយោជន៍ពីប្រភពទឹកធម្មជាតិ។
ប្រភពទឹកនេះស្ថិតនៅទល់មុខផ្ទះប្រជាជន ដើរតួនាទី “ព្យាបាលអារម្មណ៍” សម្រាប់អ្នករាល់គ្នាជាមួយនឹងសម្លេងទឹកហូរ។
ភូមិ Shikoku ជាកន្លែងដែលអ្នកអាចគយគន់ទេសភាពបែបប្រពៃណីជប៉ុន រួមជាមួយនឹងធម្មជាតិជនបទស្ងប់ស្ងាត់ អាឡោះអាល័យ។ ប្រសិនបើអ្នកមានឱកាសទៅលេង Kagawa កុំភ្លេចមកកាន់ទីនេះ។
Kengo Abe