នំបុ័ងសាច់គោ Kobe នៅជប៉ុនចំណាយពេលបញ្ជាទិញរហូតដល់ទៅ ៣០ ឆ្នាំ
ហាងលក់សាច់អាំងនៅ Takasago ប្រទេសជប៉ុនដែលត្រូវគេចាត់ទុកថាធ្វើនំ croquettes សាច់គោ Kobe ឆ្ងាញ់រហូតដល់ថ្នាក់មនុស្សសុខចិត្តរង់ចាំរាប់ឆ្នាំ រាប់ទសវត្សរ៍ដើម្បីភ្លក់។
Meat & Delicatessen Asahiya ដែលជាហាងសាច់អាំងល្បីឈ្មោះនៅ Takasago ខេត្ត Hyōgo ប្រទេសជប៉ុន ល្បីជាមួយនឹងនំស្រួយ croquettes សាច់គោចាប់តាំងពីពេលបើកដំណើរការក្នុងឆ្នាំ ១៩១៨ ។
ចំពោះអាហារចៀនធម្មតា អ្នកអាចកុម្ម៉ង់ ឬញ៉ាំផ្ទាល់នៅហាងបានដូចកន្លែងផ្សេងទៀតដែរ។ ប៉ុន្តែប្រសិនបើអ្នកកំពុងស្វែងរកនំ croquettes ឆ្ងាញ់បំផុតរបស់ Asahiya អ្នកត្រូវតម្រង់ជួររង់ចាំ។ ពេលវេលារង់ចាំយូរដល់ថ្នាក់រាប់ឆ្នាំ រាប់ទសវត្សរ៍។
នំបុ័ងសាច់គោ Kobe របស់ Asahiya គឺជាអាហារឆ្ងាញ់ក្នុងពិភពម្ហូបជប៉ុន ប៉ុន្តែលក្ខណៈផ្តាច់មុខរបស់វា ត្រូវបានគេចាប់អារម្មណ៍ជាថ្មីម្តងទៀតកាលពីពេលថ្មីៗនេះ ដោយសារ Tweet ដ៏គួរឱ្យចាប់អារម្មណ៍មួយ។
កាលពីថ្ងៃទី ២៨ ខែមេសា អ្នកប្រើគណនី Twitter @hayasino ចូលបណ្តាញសង្គមដើម្បីប្រកាសថា នៅទីបំផុតគាត់ទទួលបាននំ croquettes សាច់គោ Kobe ពី Meat & Delicatessen Asahiya រយៈពេល ៩ ឆ្នាំបន្ទាប់ពីបានបញ្ជាទិញ។
មនុស្សជាច្រើនចាប់អារម្មណ៍នឹងការចែករំលែករបស់ @hayasino ។ ផ្នែកខាងក្រោម comment អ្នកខ្លះបានចែករំលែកពួកគេនៅតែត្រូវរង់ចាំជាច្រើនឆ្នាំដើម្បីទទួលទានមុខម្ហូបនេះ។ មនុស្សម្នាបានអះអាងថាពួកគេនឹងទទួលបាននំបុ័ងសាច់គោនៅឆ្នាំ ២០២៥ ។
ថ្វីត្បិតតែស្តាប់ទៅហាក់ដូចជាបំផ្លើស ប៉ុន្តែគេហទំព័រ Asahiya ផ្លូវការបានបញ្ជាក់ថាពេលវេលារង់ចាំជាមធ្យមប្រហែល ៣០ ឆ្នាំ។
សាកស្រមៃមើលថាអ្នកជាមនុស្សវ័យកណ្តាលម្នាក់ ចូលចិត្តនំ croquettes ចាប់អារម្មណ៍នឹងរសជាតិសាច់ Kobe របស់ Asahiya ហើយមិនដឹងថាអ្នកអាចរស់នៅបានយូរប៉ុណ្ណាដើម្បីភ្លក់នោះទេ។
ដូច្នេះ តើនំ croquettes សាច់គោឆ្ងាញ់ជាងគេលើពិភពលោកមានតម្លៃប៉ុន្មាន? មុខម្ហូបនេះមិនថ្លៃបើធៀបនឹងម្ហូបទូទៅ ជាពិសេស ២,៧០០ យ៉េន មួយផ្នែកមាន ៥ នំ ប៉ុន្តែរយៈពេលរង់ចាំអាចធ្វើឱ្យអ្នកខកចិត្ត។
បើតាមគេហទំព័រ Meat & Delicatessen Asahiya ដំណើរការធ្វើនំ croquettes ចំណាយកម្លាំងច្រើន ហើយដោយសារតែប្រើសាច់គោល្អបំផុត ដូច្នេះធ្វើបានប្រហែល ២០០ ដុំក្នុងមួយថ្ងៃប៉ុណ្ណោះ។
ចំនួននេះប្រៀបមិនស្មើតម្រូវការទេ ដូច្នេះបញ្ជីរង់ចាំមានរយៈពេល ៣០ ឆ្នាំ។ ហើយប្រសិនបើមិនមានការពន្យារណាមួយកើតឡើង។
សំណាង Asahiya ផ្គត់ផ្គង់អាហារឆ្ងាញ់ជាច្រើនមុខ រួមទាំងនំប័ុងដែលអ្នករាល់គ្នានិយាយថាឆ្ងាញ់ស្រក់ទឹកមាត់។
ប៉ុន្តែប្រសិនបើអ្នកចង់បានម្ហូបប្រចាំហាង អ្នកត្រូវរង់ចាំរយៈពេលយូរ។
AD