ស្វែងយល់អំពីវប្បធម៌ប្រជាជន Ainu ក្នុងពិធីបុណ្យពន្លឺ Kamuy Lumina នៅឧទ្យានជាតិ Hokkaido

Akan Mashu គឺជាឧទ្យានដែលអាយុកាលយូរជាងគេនៅ Hokkaido ជាកន្លែងប្រារព្ធពិធីបុណ្យពន្លឺមានឈ្មោះថា “Kamuy Lumina” នា​ពេល​យប់។

ព្រឹត្តិការណ៍រួមបញ្ចូលការបង្ហាញពន្លឺតាមដងផ្លូវ ជាកន្លែងដែលអ្នកអាចស្វែងយល់អំពីវប្បធម៌របស់ជនជាតិដើម​ភាគ​តិច Ainu ដែល​រស់​នៅ Hokkaido ខណៈពេលធ្វើដំណើរកំសាន្តក្នុងឧទ្យាន។

“Kamuy Lumina” គឺជាកិច្ចសហការរវាងក្រុមហ៊ុនកម្សាន្តពហុព័ត៌មាន Moment Factory និងប្រជាជន Ainu រស់​នៅ​ជុំវិញបឹង Akan ។ នៅលើផ្លូវថ្មើជើងដែលមានប្រវែង ១,២ គីឡូម៉ែត្រនៃឧទ្យានជាតិ Akan Mashu ពួកគេបានសម្តែង​កម្មវិធី​ពន្លឺជាច្រើន ដើម្បីនិទានរឿងរបស់ទេវតា Kamuy របស់ប្រជាជន Ainu ។

នៅពេលចូលរួមក្នុងព្រឹត្តិការណ៍នេះ អ្នកទស្សនានឹងទទួលបានឈើច្រត់មួយអមដំណើរស្វែងយល់អំពីវប្បធម៌ Ainu ។ ជា​មួយ​នឹង​ឈើ​ច្រត់ អ្នកទស្សនាអាចប្រើសម្រាប់ភ្ជាប់ទំនាក់ទំនងជាមួយសម្លេង និងពន្លឺភ្លើងជុំវិញព្រៃ។

ចូរចាប់អារម្មណ៍ចំពោះបទចម្រៀង ព្រោះវាត្រូវបានសម្តែងដោយប្រជាជន Ainu ជាមួយនឹងភាសា និងឧបករណ៍ភ្លេងប្រពៃណី Mukkuri (ពិណរបស់ជនជាតិយូដា) និង Tonkori (Guquin) ។

អ្វីដែលពិសេសបំផុតគឺវត្តមានរបស់សត្វទីទុយនិម្មិតនាំផ្លូវអ្នកទស្សនាដើរឆ្លងកាត់ព្រៃ។ ហើយអ្នកត្រូវតែជួយសត្វទីទុយ​នេះ​ទប់ទល់​នឹងទេវតា Kamuy បង្កើតចង្វាក់ដោយប្រើឈើច្រត់ដែលយកតាម។

ក្នុងពិធីបុណ្យ “Kamuy Lumina” ភ្ញៀវទេសចរណ៍អាចគយគន់ដើមឈើក្រោមពន្លឺចម្រុះពណ៌ដូចជាក្រហម ខៀវ បៃតង និងពណ៌ស្វាយជុំវិញ រូបភាពសត្វដែលគេ​បញ្ចាំង​នៅ​លើ​ដើម​ឈើ ធ្វើ​ឱ្យ​អ្នក​ទស្សនា​មាន​អារម្មណ៍ដូចជាវង្វេងក្នុងពិភព​ទេវតា។

ព្រឹត្តិការណ៍ឆ្នាំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ឧសភា ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា និងដំណើរកំសាន្តចាប់​ផ្ដើមនៅ​ពេល​យប់​ចាប់​ពី​ម៉ោង ៥ៈ៣០ នាទីដល់ម៉ោង ៧ៈ៣៩ នាទីអាស្រ័យលើសប្តាហ៍នីមួយៗ។ ភ្ញៀវទេសចរណ៍ចំណាយពេល​ប្រហែល ៥០ នាទី​ដើរ​ទស្សនាឧទ្យាន។

តម្លៃសំបុត្រសម្រាប់មនុស្សពេញវ័យ ៣.៥០០ យ៉េន (ទិញមុនក្នុងតម្លៃ ៣០០០ យ៉េន) និងតម្លៃ ១.៧០០ យ៉េន (ទិញមុនក្នុងតម្លៃ ១.៥០០ យ៉េន) សម្រាប់កុមារ។ ប្រាក់ចំណូលមួយផ្នែកពីការលក់សំបុត្រនឹងត្រូវបរិច្ចាគទៅឱ្យអង្គការការ​ពារ​បរិស្ថាន។

ប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមអំពីវប្បធម៌ Ainu អ្នកអាចទិញសំបុត្របន្ថែម ៤.៧០០ យ៉េន (កុមារ ២.១០០ យ៉េន) ដើម្បី​រីក​រាយ​នឹងការសម្តែងនៅលើឆាកដែលមានឈ្មោះថា Lost Kamuy ជិតមហោស្រព Ainu ។

“Kamuy Lumina” មិនមែនជាស្នាដៃតែមួយគត់របស់ Moment Factory នោះទេ។ ក្រុមហ៊ុន​មាន​ការ​សម្ដែង​ស្រដៀង​​គ្នា​​នេះ​​នៅ​​ទូទាំង​​ប្រទេស​ជប៉ុន រួម​មាននៅ Osaka និង​កោះ Lojima នៅ Kagoshima ។

yuk

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: