ស្ត្រីជនជាតិជប៉ុនដាក់លក់ម៉ាសដែលប្រើរួចជាប់ក្រែមលាបមាត់ និងញើសតាមអុីនធឺណេត
ស្ត្រីជនជាតិជប៉ុនមួយចំនួនកំពុងប្រកាសលក់ម៉ាសជាប់ក្រែមលាបមាត់ដែលប្រើរួចរបស់ពួកគេតាមបណ្តាញអុីនធឺណេត។
ស្រ្តីម្នាក់មានអាយុប្រហែល ៣០ ឆ្នាំរស់នៅក្នុងទីក្រុងតូក្យូបានចាប់ផ្តើមលក់ម៉ាសដែលប្រើរួចតាំងពីខែសីហាឆ្នាំមុន។ យោងទៅតាមព័ត៌មានពី Mainichi នាងទទួលបានការបញ្ជាទិញពីរបីបន្ទាប់ពីបើកលក់ ២៤ ម៉ោង។ ម៉ាសដែលនាងលក់ជាប់ក្រែមលាបមាត់ និងញើស ព្រោះនាងមានចេតនាពាក់ម៉ាសពេញមួយថ្ងៃនៅកន្លែងធ្វើការ និងកន្លែងហាត់ប្រាណ។ ស្ត្រីរូបនេះបានអះអាងក្លែងបន្លំថាមានអាយុ ២០ ឆ្នាំក្នុងការពិពណ៌នា។
ក្នុងខែដំបូង តាមរយៈកម្មវិធីទីផ្សារទំនិញជជុះ Mercari នាងលក់ម៉ាសចំនួន ៤ ក្នុងតម្លៃ ៥០០ យ៉េន ហើយឥឡូវនេះរកប្រាក់បានច្រើនដោយគ្រាន់តែលក់ម៉ាសប្រើរួច។ ក្រៅពីម៉ាស អតិថិជនមួយចំនួនសួររកទិញខោអាវក្នុង និងស្រោមជើងដែលប្រើរួច ដូច្នេះស្ត្រីរូបនេះក៏លក់ទំនិញខាងលើក្នុងតម្លៃ ១៥០០ យ៉េនចំពោះខោអាវទ្រនាប់ និងតម្លៃពី ៣០០ ទៅ ៤០០ យ៉េនចំពោះស្រោមជើង។ តាមរយៈវិធីនេះ នាងរកបានប្រហែល ២០,០០០ យ៉េនរហូតមកដល់ពេលនេះ។ គោលការណ៍របស់កម្មវិធីហាមមិនឱ្យលក់ទំនិញអនាម័យដែលប្រើរួច ដូច្នេះស្ត្រីម្នាក់នេះសម្គាល់ផលិតផលអាវយឺតក្នុងប្រភេទទំនិញផ្សេង។
ទោះបីជាស្ត្រីរូបនេះបានទទួលសំណើមួយចំនួនអោយបង្ហាញមុខមាត់ ប៉ុន្តែនាងមិនទាន់យល់ព្រម។
សិស្សស្រីម្នាក់ បន្ទាប់ពីត្រូវបានមិត្តភក្តិរបស់នាង “បំផុសគំនិត” ក៏បានចាប់ផ្តើមលក់ម៉ាសដែលប្រើរួចក្នុងខែកុម្ភៈ។ អតីតប៉ូលីស និងមេធាវី Yasuo Sawai បង្ហាញការព្រួយបារម្ភនៅពេលដែលសិស្សវិទ្យាល័យចូលរួមទំនោរនេះ ដោយសារតែប្អូនៗអាចប្រឈមនឹងការគំរាមកំហែង បង្ខិតបង្ខំ អំពើហិង្សាផ្លូវភេទ បង្ខំឱ្យលក់រូបថតអាក្រាតកាយ។
សិស្សខាងលើលក់បានចំនួន ១៥ ម៉ាសក្នុងតម្លៃ ១៥០០ យ៉េន។ នាងក៏លក់រូបថតអណ្តាត និងខោអាវទ្រនាប់ដែលប្រើរួចរបស់ខ្លួន។ នាងបាននិយាយថា នាងមិនដែលផ្ញើរូបថតអាក្រាតកាយ ឬជួបអតិថិជនរបស់ខ្លួនផ្ទាល់នោះទេ។
“ខ្ញុំមិនចង់ធ្វើដូច្នេះទេ ប៉ុន្តែខ្ញុំមិនទាន់គ្រប់អាយុទៅធ្វើការ។ ខ្ញុំចង់បានប្រាក់ទិញ Manga ។ ខ្ញុំគ្រោងនឹងឈប់លក់ពេលចូលវិទ្យាល័យ” ។
Sawai ក៏បានពន្យល់បន្ថែមថា លក់ម៉ាសដែលប្រើរួចអាចចាត់ជាប្រភេទ “លក់ទឹកមាត់” ដែលផ្ទុយនឹងច្បាប់។
លើសពីនេះ ច្បាប់ក៏កំណត់លើការទិញខោអាវទ្រនាប់ដែលប្រើរួចពីបុគ្គលអាយុក្រោម ១៨ ឆ្នាំគឺខុសច្បាប់។ ម៉ាសដែលប្រើរួចមិនរាប់បញ្ចូលក្នុងមាត្រានេះទេ ហើយមិនអាចចាត់ទុកជា “បទល្មើស” ឡើយ។
Sacchan