ហេតុ​អ្វី​បាន​ជា​អត្រា​ធ្វើ​អត្តឃាត​នៅ​ជប៉ុន​ខ្ពស់​ម្ល៉េះ? បាតុភូតជំងឺខែមេសា និងឧសភា

ខែមេសា និងឧសភា គឺជាពេលវេលាដ៏ស្រស់ស្អាតបំផុតនៃនិទាឃរដូវនៅក្នុងប្រទេសជប៉ុន។ អាកាសធាតុកក់ក្តៅ ទេសភាពធម្មជាតិស្អាត ផ្ការីក ជាពិសេសផ្កាសាគូរ៉ា។ ទន្ទឹមនឹងចំណុចល្អទាំងនេះ អំឡុងពេលនេះប្រជាជនជប៉ុនត្រូវ​ប្រឈមមុខនឹងជំងឺធ្ងន់ធ្ងរ​ ជាពិសេស​និស្សិត​សាកលវិទ្យាល័យ។ ជនជាតិជប៉ុនហៅថា “Shigatsu-byo” (ជំងឺខែមេសា) និង “Gogatsu-byo” (ជំងឺ​ខែ​ឧសភា) ។ 

រូបភាព All About(オールアバウト)

តាមន័យចំវាមិនមែនជាជំងឺរាតត្បាតឡើយ គ្រាន់តែជារបៀបហៅ សំដៅលើរោគសញ្ញារំភើបហួសហេតុ មានមហិច្ឆតា​ចង់សាកល្បងអ្វីដែលថ្មី។ ឧទាហរណ៍​និស្សិត​ម្នាក់​មានជំងឺខែមេសានឹងរៀបចំផែនការជាច្រើន ចុះឈ្មោះចូលរួមវគ្គសិក្សាជាច្រើនដែលនិស្សិតរូបនោះមិនអាចតាមទាន់ផែនការរបស់ខ្លួន។

រូបភាព Fujinsei

មូលហេតុ​ជំងឺ​ខែមេសាមានប្រភពមកពីទំនៀមទម្លាប់ ទស្សនៈរបស់ជនជាតិជប៉ុននៅពេលនោះ។ ខែមេសាត្រូវគេចាត់ទុកដូចជាការចាប់ផ្តើមជីវិតមួយថ្មី ជាពេលដែលសិស្សរវល់នឹងការប្រឡងចូល ចាប់ផ្តើមឆមាសថ្មី ឬចំពោះ salary-man នោះជាពេលវេលាចាប់ផ្តើមរដូវកាលថ្មីរបស់ក្រុមហ៊ុន។ មនុស្សជាច្រើន ជាពិសេសនិស្សិតឆ្នាំទី ១ មាន​ការ​​រំពឹង​​ទុក​ និងកម្លាំងចិត្តខ្ពស់សម្រាប់ជីវិតជានិស្សិតដែលទើបតែចាប់ផ្តើមរបស់ពួកគេ។

រូបភាព Eugene Matusov’s Webs

ដូច្នេះ​ផលវិបាក​នៃ​ជំងឺ​ខែមេសា គឺ​ជាជំងឺខែឧសភា។ បន្ទាប់ពី “រំភើបហួសហេតុ” អ្នកនឹងធ្លាក់ចូលទៅក្នុងដំណាក់កាល “ខកចិត្ត” ឬ “ធ្លាក់ទឹកចិត្ត” ។ រោគសញ្ញាជំងឺខែឧសភាស្រដៀងនឹងជំងឺធ្លាក់ទឹកចិត្ត។ ប្រសិនបើអ្នកមានជំងឺ អ្នកតែងតែស្ថិតក្នុងស្ថានភាពថាមពលស្មើសូន្យ មានអារម្មណ៍ធុញទ្រាន់នឹងអ្វីដែលខ្លួនធ្លាប់ចាប់អារម្មណ៍ រហូត​ដល់​ថ្នាក់​គ្មានកម្លាំងចិត្តធ្វើការងារសម្អាត​ប្រចាំថ្ងៃ។

ឧទាហរណ៍និស្សិតមហាវិទ្យាល័យបន្ទាប់ពី “សកម្ម” ខ្លាំងពេកចុះឈ្មោះវគ្គបណ្តុះបណ្តាលជាច្រើន ចូលរួមសកម្មភាពជាច្រើនក្រោមឥទ្ធិពលនៃជំងឺខែមេសា យូរៗទៅនឹងប្រទះឃើញថាមិនអាចធ្វើរឿងច្រើនពេក។ មិនត្រឹម​តែប៉ុណ្ណឹង ជាក់ស្តែងមិនដូចបំណងអាច​ធ្វើ​ឱ្យនិស្សិតនោះធ្លាក់ក្នុងស្ថានភាព “មិនសប្បាយចិត្ត” នោះហើយជាពេលដែលជំងឺធ្លាក់ទឹកចិត្តចាប់ផ្តើមគ្របដណ្តប់។

រូបភាព 字媒體ZiMedia

មូលហេតុចម្បងនៃជំងឺខែឧសភាគឺជាការផ្លាស់ប្តូរបរិយាកាសដែលធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍មានសម្ពាធ មានអារម្មណ៍​រង​ទារុណកម្មរាងកាយ និងផ្លូវចិត្ត។ ជំងឺខែឧសភា​រីក​រាល​ដាល​នៅ​សប្តាហ៍​ទី ​២​ ក្នុង​ខែ​ឧសភា ចំណុចនេះទាក់ទង​នឹង​របប​ថ្ងៃ​ឈប់​សម្រាក​នៅ​ប្រទេស​ជប៉ុន។

ថ្ងៃឈប់សម្រាកធំចំនួន ៤ នៅចុងខែមេសា និងដើមខែឧសភា ដូច្នេះភាគច្រើននិស្សិតបានឈប់សម្រាក។ ក្រោយ​​​ពេល​​​សម្រាក និស្សិត​​មាន​​អារម្មណ៍​​​តក់​ស្លុត​​ព្រោះ​​ត្រូវ​​ត្រឡប់​ទៅ​សិក្សា​វិញ​ក្រោយពេល​ឈប់សម្រាក។

រូបភាព 【Beauty answers】ビューティアンサーズ

ដូចដែលអ្នកបានឃើញ ជំងឺ​នេះ​កើត​ឡើង​ស្ទើរតែគ្រប់គ្នានៅក្នុងប្រទេសជប៉ុន ហើយមូលហេតុទាក់ទងនឹងទំនៀម​ទម្លាប់ និងការរៀបចំថ្ងៃឈប់សម្រាកនៅជប៉ុន។ ជំងឺទាំងពីរស្ថិតក្នុងពេលវេលាជាប់គ្នាធ្វើ​ឱ្យ​មនុស្ស​ជាច្រើន​តានតឹង មនុស្សមួយចំនួនឆ្លងផុតរហូតដល់ខែឧសភា អ្នកខ្លះចំណាយពេលយូរសម្រាប់សម្រប​ខ្លួន។

ដើម្បីទប់ស្កាត់ជំងឺខែមេសា និងឧសភា ប្រជាជនជប៉ុនដាក់ចេញវិធានការមួយចំនួន ដែលភាគច្រើនទាក់ទងនឹង​ការ​កែ​តម្រូវផ្លូវចិត្ត។

រូបភាព Daily Onigiri

  • ដំបូង កុំរំពឹងទុកច្រើនពេកលើខ្លួនឯង។ អ្នកប្រហែលជាមានអារម្មណ៍រំភើបនៅពេលត្រៀមខ្លួនឈានចូលបរិយាកាសថ្មី ប៉ុន្តែកុំវង្វេងនឹងសមត្ថភាពបង្វែរសង្ឃឹមក្លាយទៅជាបន្ទុក។
  • ត្រូវរក្សាការប្រាស្រ័យទាក់ទងជាមួយអ្នករាល់គ្នា ជាពិសេសអ្នកដែលទៅមុនដើម្បីដកយកបទពិសោធន៍។ ពួក​គេ​នឹងជួយអ្នកឱ្យស៊ាំនឹងបរិយាកាស និងមានតុល្យភាពឡើងវិញ។
  • គេងឱ្យបានគ្រប់គ្រាន់ កុំធ្វើការ សិក្សាហួសកម្លាំង។
  • មុន​នឹង​ទទួល​យក​អ្វី​មួយ ត្រូវគិតដល់សមត្ថភាពខ្លួនឯង រៀបចំផែនការលម្អិត រយៈពេលយូរក្នុងការធ្វើ និង​មិន​ទទួលយករឿងផ្សេងទៀត។ មនុស្សមិនវាយតម្លៃអ្នកពេលអ្នកធ្វើការងារច្រើនឡើយ ពួកគេវាយតម្លៃ​អ្នកតាមរយៈលទ្ធផលដែលអ្នកធ្វើ។

ផ្កាសាគូរ៉ាកំពុងរីកនៅតំបន់មួយចំនួននៅក្នុងប្រទេសជប៉ុន រីករាយនឹងទេសភាពធម្មជាតិ និងរស់នៅប្រកប​ដោយ​សុខ​ភាព​ល្អ កុំធ្វើឱ្យខ្លួនឯងមានជំងឺ។

Sachiko

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: