នារីជនជាតិវៀតណាមម្នាក់ស្លាប់តាមដងផ្លូវក្នុងមាត់មានញាត់កន្សែង​ជូត​ដៃ​មួយ

នារីជនជាតិវៀតណាមម្នាក់ត្រូវ​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​តាម​ផ្លូវ​ក្បែរ​ Ueno ទីក្រុង​តូក្យូ។ បច្ចុប្បន្ននាយកដ្ឋានប៉ូលីសក្រុង​តូក្យូ​កំពុង​ស៊ើបអង្កេតមូលហេតុ​ករណីនេះ។

នៅ​ព្រឹក​ថ្ងៃ​ទី ​២ ឧសភា វេលា​ម៉ោង ​២​:៤០ ​នាទី ប៉ូលីសទទួលបានព័ត៌មាន “មានមនុស្សធ្លាក់ចុះ” នៅសង្កាត់ Bunkyo, Yushima ខាងក្រោយតំបន់កំសាន្ត។ នៅកន្លែងកើតហេតុ នារីវ័យ ២០ ឆ្នាំម្នាក់ដេកផ្ងារលើផ្លូវ ក្នុងមាត់ញាត់កន្សែង​ជូត​ដៃ​មួយ ក្រោយ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ត្រូវ​បាន​បញ្ជាក់​ថា​ស្លាប់​បាត់​ទៅ​ហើយ ។

នារី​នោះ​ត្រូវ​គេ​បញ្ជាក់​ថា​ជា​ជនជាតិ​វៀតណាមតាមរយៈប័ណ្ណ​ស្នាក់នៅ​ដែល​នាងយកតាម។ បុគ្គលិកភោជនីយដ្ឋាន​ម្នាក់​ដែលនៅក្បែរនោះបាន​និយាយ​ថា៖ “ខ្ញុំស្តាប់ឮ​សំឡេង​ស្រែកពីខាងក្រោយ ហើយសំឡេងក៏ចម្លែកខ្លាំងណាស់​ដែរ” ។ លើខ្លួនជនរងគ្រោះមិនមាន​របួស ឬស្លាកស្នាម​បំពានលើ​សម្លៀកបំពាក់នោះទេ។

នាយកដ្ឋានប៉ូលីសកំពុងប្រញាប់ប្រញាល់បញ្ជាក់អត្តសញ្ញាណរបស់ស្ត្រីនោះ ហើយទន្ទឹមនឹងនោះស៊ើបអង្កេតព័ត៌មាន​ពីបុរសជនជាតិវៀតណាមម្នាក់ដែលមានវត្តមាននៅកន្លែងកើតហេតុ ដែលអាចពាក់ព័ន្ធនឹងស្ថានភាពស្លាប់​របស់​នារី​នោះ។

រូបភាព https://www3.nhk.or.jp/news/html/20220502/k10013608491000.html

Chee

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: