សិល្បៈបត់ Origami បានផ្លាស់ប្តូរជីវិតរបស់ស្ត្រីជនជាតិជប៉ុនម្នាក់នៅលើទឹកដីអាមេរិក

នេះ​ជា​មេរៀនសម្រាប់ជម្នះភាពភ័យខ្លាច និងអាចផ្លាស់ប្តូរជោគវាសនារបស់អ្នក។

ការផ្លាស់ទៅរស់នៅប្រទេសមួយផ្សេងជាបទពិសោធន៍គួរអោយចាប់អារម្មណ៍ ហើយក៏មានភាពតានតឹងច្រើនដែរ ជាពិសេសពេលដែលអ្នកនៅឆ្ងាយពីមជ្ឈមណ្ឌល និងមិនចេះភាសា។ នេះ​ជា​ករណី​ស្ត្រី​ជនជាតិ​ជប៉ុន​ម្នាក់ នាងបានផ្លាស់ទៅតំបន់ជនបទនៅអាមេរិកខាងត្បូង Houston មិនមានឡាន ចំណែកហាងកាហ្វេក្បែរនោះចម្ងាយជាង ២ គីឡូម៉ែត្រ។

អ្នកប្រើប្រាស់ Twitter ឈ្មោះ Sumati (@sumati8) ជាអ្នក​គ្រប់​គ្រង​សហគមន៍​ជនជាតិ​ជប៉ុន​ដែល​រស់​នៅ​ Houston ថ្មីៗ​​នេះ​​បាន​ជួប​ជាមួយ​ស្ត្រី​ម្នាក់​នេះ។ ហើយ​យល់​ថា​រឿង​របស់​នាង​គួរ​ឱ្យ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង ដូច្នេះហើយ​បាន​សុំ​ការ​អនុញ្ញាត​ចែករំលែកទៅកាន់សាធារណៈជន។

ស្ត្រីនោះយល់ព្រមដោយភាពរីករាយ ដោយសង្ឃឹមថាបទពិសោធន៍របស់នាងអាចជួយដល់ស្ថានភាពស្រដៀងគ្នា។ នេះជារឿងរឿងតែមួយគត់និយាយពីការតស៊ូ ទាក់ទងនឹងចំណុចពីរដែលមនុស្សជាច្រើនចូលចិត្តគឺ Cafe និង Origami ។

នេះបើតាម Sumati តួអង្គនេះមកដល់ Houston មិនបានត្រៀមអ្វីទាំងអស់។ នៅពេលនាង និងប្តីទៅដល់កន្លែង នាង​មិន​មាន​ឡាន មិនចេះនិយាយភាសា​អង់គ្លេស ហើយ​ក៏​គ្មាន​មិត្តភក្តិ ឬ​អ្នក​ស្គាល់​គ្នា​នៅ​ក្បែរ​នោះ​ដែរ។

ប្រហែល ២ គីឡូម៉ែត្រពីកន្លែងដែលនាងរស់នៅមានហាងកាហ្វេមួយ។ នាងតែងតែដើរទៅទីនោះដើម្បីកុម្ម៉ង់ភេសជ្ជៈ អង្គុយលើកៅអី ហើយរីករាយនឹងបរិយាកាសខាងក្រៅ។ នៅថ្ងៃបន្ទាប់ នាងធ្វើដូចនេះជារៀងរាល់ថ្ងៃ រហូតដល់រយៈពេលកន្លះឆ្នាំ​បានកន្លងផុតទៅ។

ជារៀងរាល់ថ្ងៃនាងអង្គុយលើកៅអី ពាក់កាស រីករាយនឹងភេសជ្ជៈ ហើយបត់ Origami យ៉ាងស្ងៀមស្ងាត់។

រូបភាពនេះផ្ញើដោយម្ចាស់រូប នេះជាស្នាដៃ Origami ដែលនាងធ្វើនៅហាងកាហ្វេ។

នេះ​មិន​ត្រឹម​តែ​ជា​វិធី​បន្ធូរ​អារម្មណ៍​ប៉ុណ្ណោះ​ទេ ហើយក៏​ជា​ពេល​វេលាហាត់បត់ Origami ផង​ដែរ។ ទោះជាយ៉ាងណា ចំណុចវិជ្ជមានគឺថា ការដែលនាងទៅហាងកាហ្វេរាល់ថ្ងៃ ជួយអោយនាងអាចចូលរួមក្នុងសហគមន៍។ នៅទីបំផុតនាង​បានរកឃើញការងារបង្រៀនសិល្បៈ Origami នៅមហាវិទ្យាល័យសហគមន៍។

Sumati បានចែករំលែកថា រឿង​របស់​បុគ្គល​នេះ​បាន​រំឭក​នាង​អំពី​សុភាសិត​ជប៉ុន​ពីរ។ 芸は身を助く(Gei wa mi wo tasuku – សិល្បៈសង្គ្រោះខ្លួន ដែលអាច​យល់​បានថា​ជា​ការ​ប្រើ​សិល្បៈ​ដើម្បី​ចិញ្ចឹម​ជីវិត និង 継続は力なり(Keizoku wa chikara nari –  ការខិតខំប្រឹងប្រែង ដែកក៏អាចសំលៀងទៅជាម្ជុលដែរ) ។

https://twitter.com/sumati8/status/1508243012559724546?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1508243012559724546%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fvn.japo.news%2Fcontents%2Fdoi-song%2Fbon-mua%2F147928.html

ទោះបីជាអ្នកមិនមែនជាមនុស្សមានទេពកោសល្យ ប្រសិនបើអ្នកព្យាយាមបង្កើតទម្លាប់ អ្នកនឹងទទួលបានរង្វាន់ដ៏អស្ចារ្យ។

តួអង្គក្នុងរឿងមិនដែលគិតថានាងអាចក្លាយជាគ្រូបង្រៀន Origami នោះទេ ប៉ុន្តែឥឡូវនេះនាងមានកន្លែងនៅក្នុងសហគមន៍ មានមិត្តភ័ក្តិកាន់តែច្រើន រួមទាំងអ្នកសរសើរនៅពេលដែលឮរឿងរបស់នាង។

បង្កើតទំនាក់ទំនងជាមួយជនបរទេសនៅក្រៅប្រទេសមិនងាយស្រួលនោះទេ ប៉ុន្តែប្រសិនបើអ្នកមានចំណង់ចំណូល​ចិត្តមួយ ធ្វើជាខ្លួនឯង បង្កើតជាទម្លាប់ នោះ “ពិភពលោកនឹងគាំទ្រអ្នក” ។ មានរឿងជាច្រើននាំមកនូវ​កម្លាំង​ចិត្ត និងសុទិដ្ឋិនិយមដែលជាចំណុចសំខាន់បំផុត។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: