គូស្នេហ៍ស្រលាញ់ភេទដូចគ្នាបន្ទាប់ពីរៀបការកាលពី ១៣ ឆ្នាំមុននៅ DisneySea និងឧបសគ្គជាច្រើនដែលពួកគេត្រូវប្រឈមមុខ
ដើម្បីមានកូន គូស្នេហ៍នេះត្រូវឆ្លងកាត់បច្ចេកវិទ្យាបន្តពូជទទួលមេជីវិតឈ្មោលពីភាគីទីបី។ នៅប្រទេសជប៉ុនមិនអនុញ្ញាតអាពាហ៍ពិពាហ៍ភេទដូចគ្នាទេ ដូច្នេះគូស្នេហ៍បែបនេះពិបាកទទួលការព្យាបាលណាស់។
“កូនក្រមុំទាំងពីរ” បានរៀបចំពិធីមង្គលការភេទដូចគ្នានៅ DisneySea ក្នុងឆ្នាំ ២០១៧ ប៉ុន្តែអាពាហ៍ពិពាហ៍នោះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ នៅមានឧបសគ្គជាច្រើនដែលពួកគេត្រូវប្រឈមមុខជាមួយគ្នា។
“យើងអាចរៀបចំពិធីមង្គលការ ប៉ុន្តែមិនមានឯកសារផ្លូវច្បាប់បញ្ជាក់ពីអាពាហ៍ពិពាហ៍នេះទេ” ។ ទោះជាយ៉ាងណា Ryo និង Haru នៅតែសម្រេចចិត្តរៀបចំពិធីមង្គលការនៅ DisneySea ជាមួយនឹងការជូនពរជាច្រើន។
“ចំពោះបញ្ហាមានកូន ពួកយើងត្រូវពិភាក្សាគ្នាជាច្រើនដង។ យើងត្រូវចំណាយពេលវេលា និងប្រាក់ច្រើនលើបញ្ហានេះជាងគូស្នេហ៍ធម្មតា” ។
ជាការពិតគូស្នេហ៍ស្រឡាញ់ភេទដូចគ្នាស្រីចង់មានកូនត្រូវទទួលមេជីវិតឈ្មោលពីភាគីទីបី។ ទោះជាយ៉ាងណា នៅប្រទេសជប៉ុនមិនមានច្បាប់ជាក់លាក់ណាមួយឡើយ ដូច្នេះមណ្ឌលសុខភាពត្រូវធ្វើតាមការណែនាំរបស់សមាគមសម្ភព និងរោគស្ត្រីជប៉ុន។ កំណត់ចំពោះ “គូស្វាមីភរិយាស្របច្បាប់” ។
ដោយសារមិនអាចទទួលបានការព្យាបាល ដូច្នេះងាយនឹងជួបបញ្ហាដូចជាត្រូវបង់ថ្លៃឈ្មួញជើងសាបន្ថែម។ ការស្វែងរកអ្នកផ្តល់មេជីវិតឈ្មោលក៏ត្រូវចំណាយពេល ករណីខ្លះត្រូវរួមភេទ ប៉ុន្តែករណីនេះងាយនឹងឆ្លងជំងឺកាមរោគ ឬជាប់ពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋកម្ម។
“តើពួកយើងអាចទទួលបានអនាគតមួយផ្សេងដែរទេ?”
Ryo បាននិយាយថា “ខ្ញុំមានសំណាងទទួលបានការព្យាបាល ប៉ុន្តែនៅតែប្រឈមមុខនឹងឧបសគ្គ ដោយសារប្រទេសជប៉ុនមិនទទួលស្គាល់អាពាហ៍ពិពាហ៍ភេទដូចគ្នា” ។
ជាក់ស្តែងចំពោះបញ្ហាដូចជាថ្លៃព្យាបាលខ្ពស់ ព្រោះតែមិនស្ថិតក្នុងបុគ្គលទទួលការឧបត្ថម្ភធនសម្រាប់ការព្យាបាលបញ្ហាគ្មានកូន។ លើសពីនេះ បញ្ហាសុំឈប់នៅសហគ្រាសសម្រាប់ព្យបាលក៏ពិបាកដែរ។ ម្យ៉ាងទៀតពេលវេលាកំណត់ក្នុងការមានកូនខ្លី ព្រោះអាស្រ័យលើថ្លៃព្យាបាល។ ទោះបីជាខ្ញុំមិនសោកស្តាយចំពោះការព្យាបាល ប៉ុន្តែ Ryo នៅតែប្រាថ្នាថាមានជម្រើសផ្សេង អនាគតសម្រាប់កូនរបស់ពួកគេ។
ទោះជាយ៉ាងណា មិនមានអនាគតផ្សេងឡើយ ដោយសារសេចក្តីព្រាងច្បាប់នាពេលខាងមុខប្រឆាំងនឹងអ្វីដែលពួកគេកំពុងធ្វើ។
សភាកំពុងដាក់ចេញច្បាប់ដែលកំណត់បទដ្ឋានសម្រាប់បច្ចេកវិទ្យាជំនួយបន្តពូជ ក្នុងនោះបុគ្គលទទួលការព្យាបាលសម្រាប់តែគូស្វាមីភរិយាដែលរៀបការហើយ។ បុគ្គលទទួលការព្យាបាលនឹងត្រូវត្រួតពិនិត្យយ៉ាងតឹងរ៉ឹងក្នុងរយៈពេល ៥ ឆ្នាំ បន្ទាប់ពីអនុម័តច្បាប់ផ្លូវការ និងការកែតម្រូវកំពុងស្ថិតក្រោមការពិចារណានៅឡើយ។ ត្រង់ចំណុចនេះ គូស្នេហ៍បារម្ភមិនអាចបន្តការព្យាបាល។
“ពេលខ្ញុំមើលកូនរបស់មិត្តភក្តិ ខ្ញុំស្រក់ទឹកភ្នែក ជាពិសេសនៅពេលដែលអ្នកលួងលោមខ្ញុំថា អ្នកចង់ឃើញខ្ញុំចិញ្ចឹមក្មេង។ ឥឡូវនេះ ខ្ញុំកំពុងប្រឈមនឹងបញ្ហារអាក់រអួលក្នុងការព្យាបាល ទោះបីជាខ្ញុំខំប្រឹងអស់ពីសមត្ថភាពក៏ដោយ” ។
មានអង្គការជាច្រើនកំពុងពិភាក្សាអំពីសារៈសំខាន់នៃច្បាប់។ មនុស្សមួយចំនួនចោទជាសំណួរថា ការជជែកដេញដោលកំពុងតែបន្ត ដោយមិនស្តាប់ភាគីដែលចង់មានកូន។ Ryo ក៏មានអារម្មណ៍ដូចគ្នាដែរ។
“បំណងចង់មានកូន ស្រលាញ់កូន និងការចិញ្ចឹមបីបាច់ពួកគេឱ្យក្លាយជាមនុស្សល្អ គឺជាបំណងប្រាថ្នារបស់គូស្នេហ៍គ្រប់រូប មិនត្រឹមតែគូស្នេហ៍ស្រឡាញ់ភេទដូចគ្នាប៉ុណ្ណោះទេ។ លើសពីនេះទៅទៀត កុំនិយាយថា NO ចំពោះបំណងចង់មានកូនរបស់នរណាម្នាក់។ ខ្ញុំសង្ឃឹមថាពួកគេនឹងប្រឈមមុខនឹងវត្តមានរបស់អ្នកស្រឡាញ់ភេទដូចគ្នា និងកូនៗរបស់ពួកគេ” ។
Sacchan