តើប៉ូលីសជប៉ុនប្រើក្បាច់គុនប្រភេទណាសម្រាប់ចាប់ខ្លួនឧក្រិដ្ឋជន?
លក្ខណៈវប្បធម៌ដែលមិនមែនគ្រប់គ្នាសុទ្ធតែដឹងពេលរំលឹកដល់ជប៉ុនគឺសិល្បៈក្បាច់គុន។ យើងប្រាកដជាដឹងហើយថា Karate, Judo, Akido, Kendo មានប្រភពមកពីប្រទេសជប៉ុន។ មុនពេល Anime ល្បី ក្បាច់គុនជប៉ុនជាចំណុចដែលធ្វើឱ្យជនបរទេសជាច្រើននិយាយថា “ខ្ញុំចង់ទៅប្រទេសជប៉ុន” ។
ក្រៅពីផ្នត់គំនិតចំពោះសិល្បៈក្បាច់គុនជប៉ុនដូចជា “ផ្លូវទៅកាន់ការត្រាស់ដឹង” ក្បាច់គុនត្រូវបានប្រើយ៉ាងទូលំទូលាយ។ ប៉ូលីសជប៉ុនប្រើក្បាច់គុនក្នុងការងារប្រចាំថ្ងៃរបស់ពួកគេ។
ប៉ូលីសជប៉ុនធ្វើការក្នុងបរិយាកាស និងប្រើឧបករណ៍ខុសពីប៉ូលីសអាមេរិក។ ប្រសិនបើប៉ូលីសអាមេរិកប្រើកាំភ្លើងគំរាម និងបង្ក្រាបឧក្រិដ្ឋជន តើប៉ូលីសជប៉ុនប្រើអ្វី?
ការប្រើប្រាស់កាំភ្លើងនៅក្នុងប្រទេសជប៉ុន មិនថាអ្នកប្រើជាប៉ូលីស ក៏អាចបណ្តាលអោយមានផលប៉ះពាល់ដែលមិននឹកស្មាន ដូច្នេះប៉ូលីសជប៉ុនត្រូវមានវិធីសាស្រ្តមួយផ្សេង កាត់បន្ថយការបង្ករបួស ប៉ុន្តែនៅតែអាចបង្ក្រាបឧក្រិដ្ឋជនគ្រោះថ្នាក់។
មានក្បាច់គុនមួយប្រភេទហៅថា taiho-jutsu 逮捕術 បកប្រែតាមន័យចំគឺ “ក្បាច់ចាប់ខ្លួន” ។ ប៉ូលីសជប៉ុន អ្នកការពាររាជរង្ស កងកម្លាំងស្វ័យការពារ ជាដើម។ សរុបទៅអង្គភាពអនុវត្តច្បាប់បែបយោធានៅក្នុងប្រទេសជប៉ុន (រួមទាំង Kamen Rider) ប្រើ taiho-jutsu ។
ទីភ្នាក់ងារអនុវត្តច្បាប់ជប៉ុនប្រើក្បាច់គុនក្នុងរយៈពេលយូរ ប៉ុន្តែក្បាច់ taiho សម័យទំនើបមិនត្រូវបានបង្កើតឡើងរហូតដល់ក្រោយសង្គ្រាមលោកលើកទីពីរ ប្រហែលឆ្នាំ ១៩៤៧ ។ ក្រោយសង្រ្គាម ជប៉ុនត្រូវគ្រប់គ្រងទាំងស្រុងដោយកងកម្លាំងអាមេរិក ចំណុចនេះបានដាក់កម្រិតមួយចំនួនលើរបៀបធ្វើការរបស់ប៉ូលីសជប៉ុន រួមទាំងរឹតបន្តឹងការប្រើកម្លាំង និងក្បាច់គុនបុរាណ។
នេះជាបញ្ហាធំមួយ នៅពេលដែលប្រទេសស្ថិតក្នុងភាពចលាចល ការដាក់កម្រិតលើសមត្ថភាពរបស់ប៉ូលីសមានន័យថាពួកគេពិបាកក្នុងការរក្សាសណ្តាប់ធ្នាប់។ សំណាង មន្រ្តីប៉ូលីសជប៉ុនដឹងពីរបៀបសម្របខ្លួនទៅនឹងស្ថានភាព ហើយ taiho-jutsu ចាប់កំណើតក្នុងពេលវេលាពិសេសបែបនេះ។
ប្រសិនបើអ្នកស្គាល់ Krav Maga ក្បាច់គុនដែលបង្កើតឡើងដោយប៉ូលីស និងយោធាអុីស្រាអែល នោះអ្នកនឹងយល់ច្បាស់អំពី Taiho jutsu ។ ទាំងពីរនេះត្រូវបានបង្កើតឡើងសម្រាប់យោធា និងកម្លាំងអនុវត្តច្បាប់ ហើយទាំងពីរនេះត្រូវបានបង្កើតឡើងដោយផ្អែកលើសិល្បៈក្បាច់គុនខុសៗគ្នា។ Taiho jutsu មិនដូច Krav Maga ទេ ទទួលបានអត្ថប្រយោជន៍ដោយសារបង្កើតឡើងនៅក្នុងប្រទេសទំនៀមទម្លាប់ប្រពៃណីក្បាច់គុនរឹងមាំ។ នៅពេលដែលការិយាល័យប៉ូលីសក្រុងតូក្យូកំពុងដំណើរការបង្កើត Taiho jutsu ពួកគេបានប្រមូលផ្តុំគ្រូបង្រៀនគ្បាច់គុនខុសៗគ្នារួមមាន Judo និងក្បាច់ដាវ ជាមួយនឹងអ្នកជំនាញក្នុងការប្រយុទ្ធប្រដាប់អាវុធ។
ក្បាច់គុនដែលបង្កើតឡើងក្នុងសម័យក្រោយសង្គ្រាមមានតាំងពីពេលនោះមក ជាមួយនឹងការកែប្រែបន្តិចបន្តួចលើដំណើរការអភិវឌ្ឍន៍។ វារួមបញ្ចូលវិធីជាច្រើនក្នុងកាដណ្តើមអាវុធរបស់គូប្រកួត ក្រៅពីប្រើដំបង និងកាំភ្លើង។
ជាការពិតណាស់ Taiho jutsu ខុសពីការសម្ដែងក្បាច់គុន នៅពេលអ្នកប្រយុទ្ធពាក់ឧបករណ៍ការពារ និងត្រូវបានបណ្តុះបណ្តាលដូចគ្នា ទោះជាយ៉ាងណាការប្រយុទ្ធតាមបែបពិព័រណ៍ទាំងនេះក៏គួរឱ្យចាប់អារម្មណ៍ណាស់ដែរ។
មិនមែនមន្ត្រីប៉ូលីសទាំងអស់ទទួលបានការបណ្តុះបណ្តាលដូចគ្នានោះទេ។ ក្នុងប្រទេសតំបន់មួយចំនួនសង្កត់ធ្ងន់លើរចនាប័ទ្មជាក់លាក់ មិនថា Judo, Kendo ឬ Aikido ឡើយ។
Sacchan