ការប្រកួត “ដាក់ឈ្មោះ” ម៉ាស្កូតក្នុងពិព័រណ៍ Osaka Expo ២០២៥ អ្នកឈ្នះនឹងទទួលបាន ៣០០,០០០ យ៉េន
កាលពីថ្ងៃទី ២៦ ខែមេសា គណៈកម្មាធិការរៀបចំសមាគមពិព័រណ៍អន្តរជាតិជប៉ុន អង្គភាពគ្រប់គ្រងពិព័រណ៍ Osaka Expo ២០២៥ កំពុងអំពាវនាវឱ្យសាធារណៈជនដាក់ឈ្មោះម៉ាស្កូតជាផ្លូវការ។
អ្នកឈ្នះនឹងទទួលបានប្រាក់ ៣០០,០០០ យ៉េន។
សមាគមជប៉ុនសម្រាប់ពិព័រណ៍ពិភពលោកឆ្នាំ ២០២៥ ដែលរៀបចំពិព័រណ៍សកល បានចាប់ផ្តើមប្រមូលគំនិតដាក់ឈ្មោះម៉ាស្កូតពីថ្ងៃទី ២៦ ខែមេសាដល់ថ្ងៃទី ១៦ ខែឧសភា ក្នុងគោលបំណងប្រើសម្រាប់ទំនិញ និងសកម្មភាពផ្សាយពាណិជ្ជកម្ម។
គ្រប់គ្នាអាចចុះឈ្មោះដោយគ្មានដែនកំណត់ ហើយម្នាក់ៗអាចដាក់ឈ្មោះយ៉ាងច្រើន ២ ។ ឈ្មោះត្រូវតែជាអក្សរ Hiragana ឬ Katakana ។
ឈ្មោះដែលធ្វើឱ្យអ្នកស្តាប់ទាយដឹងភេទនឹងត្រូវដកចេញ ពីព្រោះតួអង្គផ្លូវការមិនមានភេទនោះទេ។
ម៉ាស្កូតផ្លូវការត្រូវបានជ្រើសរើសពីចំនួនប្រហែល ១,៩០០ ក្នុងខែមីនា ឆ្នាំ ២០២២ មានការរចនាពិសេសដែលរួមមានរង្វង់ពណ៌ក្រហមជាមួយនឹងភ្នែក googly ស្រដៀងទៅនឹងចិញ្ចៀនមួយ។
yuk