គ្រាប់ឡុកឡាក់ជប៉ុនបង្កើតឡើងក្នុងគោលបំណងដោះស្រាយសំណួរ “តើថ្ងៃនេះហូបអ្វី?”

គ្រាប់ឡុកឡាក់ផ្សារភ្ជាប់នឹងផ្នត់គំនិតផ្សងសំណាង មិនសំខាន់ទេបើគ្រាប់ឡុកឡាក់ណែនាំអំពីមុខម្ហូបឆ្ងាញ់ៗ។

ប្រសិនបើអ្នកជាប្រភេទមនុស្សពិបាកក្នុងការសម្រេចចិត្ត ជាពិសេសចំពោះប្រភេទសំណួរដែលពិបាកដូចជា “តើថ្ងៃនេះ​ហូប​អ្វី?” នេះជាផលិតផលសម្រាប់អ្នក។

គ្រាប់ឡុកឡាក់នេះជាស្នាដៃរបស់វិចិត្រករជនជាតិជប៉ុន អ្នកប្រើគណនី Twitter Kanaiga (@shiragaigarashi) ដែលមានឈ្មោះថា Six Noodles Dice ។

ប្រសិនបើអ្នកចេះភាសាជប៉ុន ចំណុចដែលគួរឱ្យចាប់អារម្មណ៍របស់គ្រាប់ឡុកឡាក់ស្ថិតលើការលេងពាក្យ។ ក្នុងភាសា​ជប៉ុន 麺 (men) មានន័យថាមី (នំបញ្ចុក គុយទាវកាត់ សរុបទៅជាប្រភេទសរសៃ) និង 面 (ក៏អានថា men ដែរ) មាន​ន័យ​ថា​មុខ (ត្រង់ចំណុចនេះសំដៅលើផ្នែកខាងមុខគ្រាប់​ឡុក​ឡាក់) ។

https://twitter.com/shiragaigarashi/status/1496802662045851650?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1496802662045851650%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fvn.japo.news%2Fcontents%2Fgiai-tri%2Fyeu-thich%2F148057.html

តើគ្រាប់ឡុកឡាក់នេះដំណើរការយ៉ាងដូចម្តេច? ដំបូងផ្ទៃម្ខាងគ្រាប់ឡុកឡាក់មានអក្សរ 麺 (men – មុខម្ហូបបែបសរសៃ) និងផ្ទៃទាំង ៥ ផ្សេងទៀតបង្ហាញរូបភាពប្រភេទមីដូចជា Ramen, Soba, Udon, Yakisoba, និង Spaghetti ។ មិនត្រឹម​តែប៉ុណ្ណឹង ចំពោះប្រភេទមីនីមួយៗដែលបានរៀបរាប់ខាងលើ ផ្ទៃ​ទាំង ៥ បង្ហាញ​ពី​របៀប​រៀប​ចំ និង​ចម្អិន​អាហារ​ខុសៗ​គ្នា។

ឧទាហរណ៍អ្នកក្រឡុកគ្រាប់ឡុកឡាក់ដើម្បីជ្រើសរើសប្រភេទមី។ ប្រសិនបើចម្លើយ Ramen បន្ទាប់មកអ្នកក្រឡុកគ្រាប់​ឡុក​ឡាក់ Ramen ហើយប្រសិនបើលទ្ធផលអ្នកទទួលបាន Tonkotsu អញ្ចឹងថ្ងៃនឹងអ្នកហូប Tonkotsu Ramen ។ អ្នកក៏អាចទទួលបានលទ្ធផលផ្សេងទៀតដូចជា Tsukimi Soba ឬ Niku Udon និង pepperoncino spaghetti ជា​ដើម។

យោងទៅតាមរូបភាពមុខម្ហូបថ្ងៃនេះគឺ Tarako Spaghetti (Tarako is cod roe) ។

ប្រសិនបើអ្នកដឹងថាខ្លួនចង់ញ៉ាំ Soba តាំងពីដំបូង អ្នកមិនចាំបាច់បង្វិលគ្រាប់ឡុកឡាក់ដំបូងទេ គ្រាន់​តែបង្វិល​គ្រាប់ឡុកឡាក់ Soba ក្នុងករណីអ្នកមិនដឹងថាត្រូវហូប Soba ប្រភេទណា។

ជាការពិតណាស់ នេះគ្រាន់តែជាប្រភេទមីប៉ុណ្ណោះ ប្រសិនបើអ្នកមិនដឹងថាត្រូវជ្រើសរើសអ្វីដូចជានំបញ្ចុក គុយ​ទាវ​កាត់ អ្នកនៅតែអាចបង្កើតគ្រាប់ឡុកឡាក់សម្រាប់ខ្លួនឯង។

លែងនឿយហត់ក្នុងការជ្រើសរើសទៀតហើយ សូមអនុញ្ញាតអោយជោគវាសនាជាអ្នកសម្រេចអាហាររបស់អ្នក។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: