ការស្រាវជ្រាវបង្ហាញថាយុវជនជប៉ុនមានគំនិតទុទិដ្ឋិនិយមជាងយុវជននៅបណ្តា​ប្រទេស​ផ្សេង​ទៀត

មូលនិធិ Nippon បានធ្វើការស្ទង់មតិនាពេលថ្មីៗនេះលើយុវជន ៦០០០ នាក់ មានអាយុពី ១៧ ដល់ ១៩ ឆ្នាំ មកពីប្រទេសចំនួន ៦ រួមមាន​ប្រទេស​ជប៉ុន អាមេរិក អង់គ្លេស ចិន កូរ៉េ និងឥណ្ឌា ជាមួយនឹងសំណួរ តើអ្នកចូលរួមគិតថាប្រទេសរបស់ពួកគេនឹងប្រសើរឡើងនា​ពេល​អនាគតដែរឬទេ? ក្នុងចំណោមអ្នកដែលជឿថានឹងកើតឡើង យុវជនជប៉ុនមានភាគរយទាបបំផុត ១៣,៩% ខណៈដែលភាគរយខ្ពស់បំផុត ៣៥,១% យុវជនជប៉ុនភាគច្រើនគិត​ថាគ្រប់​យ៉ាងនឹងកាន់តែអាក្រក់ទៅ។

នៅប្រទេសចិន ៩៥,៧% យុវជនមានសង្ឃឹមខ្ពស់ចំពោះអនាគតប្រទេសជាតិរបស់ពួកគេ ខណៈដែលមានតែ ១,២% គិតផ្ទុយពីនេះ។

នៅ​អង់គ្លេស និង​អាមេរិកយុវជនមិនច្រើនទេដែលអះអាងថា ពួកគេគិតថាអ្វីៗនឹងប្រសើរឡើង តាមទំនោរសុទិដ្ឋិនិយម​ទាបជាងប្រទេសក្រុម G7 ប៉ុន្តែ​ការ​ឆ្លើយ​តប​របស់​ជប៉ុន​រហូត​មក​ដល់​ពេល​នេះទុទិដ្ឋិនិយមបំផុត។ ទោះ​បី​ជា​ប្រទេសនេះមានសេដ្ឋកិច្ចធំជាងគេទី ៣ លើពិភពលោក ប៉ុន្តែ​យុវជន​ជប៉ុន​កំពុង​រស់នៅយ៉ាង​អស់​សង្ឃឹម។

អ្នកចូលរួមការស្ទង់មតិទទួលបានសំណួរ តើពួកគេគិតថាចំណុចខ្លាំងក្នុងការប្រកួតប្រជែងនៃប្រទេសរបស់ខ្លួននឹងផ្លាស់ប្តូរយ៉ាងណាក្នុងរយៈពេល ១០ ឆ្នាំចាប់ពីពេលនេះតទៅក្នុងវិស័យចំនួនបួន៖ សេដ្ឋកិច្ច វិទ្យាសាស្ត្រ និង​​បច្ចេក​វិទ្យា យោធា និងការពារជាតិ វប្បធម៌ និងសិល្បៈ។ ចំនួនអ្នកឆ្លើយបាននិយាយថា “នឹង​ប្រសើរ​ឡើង” ក្នុង​វិស័យ​ទាំង​បួន ក្រុមយុវជនជប៉ុនមានកម្រិតទាបជាងគេក្នុងចំណោមក្រុមប្រទេសផ្សេងទៀត។

ប្រទេសជប៉ុនកំពុងស្ថិតក្នុងយុគសម័យចំនួនប្រជាជនធ្លាក់ចុះ កំណើនសេដ្ឋកិច្ចទាប ទស្សនៈរបស់យុវជនជប៉ុនចំពោះអំណាចសេដ្ឋកិច្ចគ្រាន់តែជារឿងអតីតកាល ហើយហាក់ដូចជាមិនមានសក្តានុពលខ្លាំងជាងនេះឡើយ។ ក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ប្រជាជនជប៉ុន ៤៥,៥% នៅតែមានជំនឿលើសក្តានុពលអភិវឌ្ឍន៍របស់ប្រទេសជាតិ។

ម៉្យាងវិញទៀត ដោយសារតែវប្បធម៌រងដូចជា Manga, Anime, J-pop ។ល។ ត្រូវគេចាត់ទុកដូចជា “យុទ្ធសាស្ត្រទំនិញ​នាំ​ចេញ” របស់ជប៉ុនកំពុងត្រូវបានច្រានទៅកន្លែងមួយផ្សេង ដោយសាររលកវប្បធម៌កូរ៉េ និងចិន ត្រឹម​ ២៩,៥% គិត​ថា​ជប៉ុន​ប្រហែល​ជាខ្លាំងក្នុងវិស័យវប្បធម៌ និងសិល្បៈ។

សម្រាប់ព័ត៌មានលម្អិតសូមមើលរូបភាពខាងក្រោម។

ការស្ទង់មតិនេះត្រូវបានធ្វើឡើងតាមអុីនធឺណេតចាប់ពីចុងខែមករាដល់ដើមខែកុម្ភៈឆ្នាំ ២០២២ ផ្តោតលើយុវជន​​ចំនួន ១០០០ នាក់​ដែលមានអាយុពី ១៧ ទៅ ១៩ ឆ្នាំនៅក្នុងប្រទេសនីមួយៗ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: