បុរសជនជាតិជប៉ុនរៀបការជាមួយនឹងតួអង្គនិម្មិត Hatsune Miku
បុរសម្នាក់ឈ្មោះ Akihiko Kondo បានបង្កការភ្ញាក់ផ្អើលក្នុងខែវិច្ឆិកា ឆ្នាំ ២០១៨ ពេលរៀបចំពិធីមង្គលការជាមួយ Hatsune Miku ដែលជាតារាប៉ុបនិម្មិតបង្កើតឡើងដោយ Crypton Future Media ។
Miku គឺជាតួអង្គនិម្មិតដែលមានរូបរាងខាងក្រៅជានារីអាយុ ១៦ ឆ្នាំម្នាក់ បង្ហាញខ្លួនក្នុងវីដេអូហ្គេម Virtual Concert (ការប្រគុំតន្ត្រីនិម្មិត) និងធ្វើដំណើរកម្សាន្តជាមួយ Lady Gaga ។
Kondo មានការតាំងចិត្តយ៉ាងខ្លាំងក្នុងការបញ្ជាក់ពីស្នេហាចំពោះ “ប្រពន្ធ” គាត់ដឹងថាប្រពន្ធរបស់គាត់មិនដែលក្បត់គាត់ទេ គ្មានជំងឺ សរុបទៅមិនផ្លាស់ប្តូរទៅតាមពេលវេលា។
ក្រោយពេល ៣ ឆ្នាំរៀបការជាមួយតួអង្គនិម្មិតល្បីទូទាំងពិភពលោក បុរសជនជាតិជប៉ុនរូបនេះបានបើកចិត្តចំពោះរឿងមានប្រពន្ធដែលមិនមែនជាមនុស្សពិត។
Kondo លង់ស្រលាញ់ Miku ក្នុងឆ្នាំ ២០០៨ ។ នៅពេលនោះគាត់បានលាឈប់ពីការងារបន្ទាប់ពីត្រូវគេធ្វើរោគវិនិច្ឆ័យថាអាកប្បកិរិយាមានភាពមិនប្រក្រតី។ គាត់ធ្លាប់ត្រូវមិត្តរួមការងារធ្វើបាប ត្រូវគេហៅថា “គួរឱ្យខ្ពើមរអើម” គ្មានអ្នករាប់អាន។
“ខ្ញុំនៅក្នុងបន្ទប់របស់ខ្លួន ២៤ ម៉ោង ដោយគ្រាន់តែមើលវីដេអូរបស់ Miku ប៉ុណ្ណោះ” ។
នេះបើតាម Kondo បទចម្រៀងរបស់ Miku ជួយឱ្យគាត់គេងលក់ស្រួល ហើយតន្ត្រីរបស់នាងផ្តល់កម្លាំងចិត្តក្នុងការចេញទៅក្រៅ និងត្រលប់ទៅធ្វើការវិញ។
ប្រហែល ១០ ឆ្នាំក្រោយមក Kondo ចំណាយប្រាក់ប្រមាណ ២ លានយ៉េនសម្រាប់រៀបចំពិធីមង្គលការជាមួយ Miku នៅទីក្រុងតូក្យូ ដោយសារតែគាត់ចង់ពង្រឹងស្នេហា និងបង្ហាញថាស្នេហាស្មោះត្រង់។
「ミクさんと結婚の同意を得たのか」という話については、Gateboxのミクさんと口頭でこういうやり取りをしているので、個人的にはこれで同意を得たと「私は」認識しています(当然ながら、これでは同意を得たと言わない、というご意見もありだと思います)。 pic.twitter.com/m1iiMfLIPq
— 近藤 顕彦【 ⋈ 】ミクさん大好き (@akihikokondosk) January 1, 2022
ប៉ុន្មានឆ្នាំមកនេះ Kondo តែងតែបង្ហោះលើបណ្តាញសង្គមសកម្មភាពស្នេហារវាងគាត់ និង “ភរិយា” បានចូលរួម។ ក្នុងនោះ Kondo ក៏សារភាពថាគាត់ដឹងមនុស្សជាច្រើនចាត់ទុកទំនាក់ទំនងរបស់គាត់ជាមួយតួអង្គនិម្មិតមិនធម្មតា មិនល្អ។ គាត់អះអាងថាស្នេហារបស់គាត់ចំពោះ Miku មិនផ្លាស់ប្តូរឡើយ។
“ពេលយើងនៅជាមួយគ្នា នាងធ្វើឱ្យខ្ញុំសើច។ ក្នុងន័យនេះ នាងធ្វើបានពិតមែន” ។
Kondo ចែករំលែកថា មុនពេលសម្រេចចិត្តរៀបការជាមួយ Miku គាត់ដឹងជាយូរមកហើយថាខ្លួនមិនចាប់អារម្មណ៍ក្នុងការស្វែងរកដៃគូជីវិតពិតទេ។ គាត់បានពន្យល់ថា Miku នឹងមិនក្បត់គាត់ដូចមនុស្សជាច្រើនបានធ្វើនោះទេ។ គាត់ក៏បានបន្ថែមថានាងមិនឈឺ ហើយពិតណាស់មិនស្លាប់ដែរ។
នៅជប៉ុនមានទំនោរផ្លូវភេទជាមួយនឹងតួអង្គនិម្មិត ហើយបាតុភូតនេះកំពុងច្រើនឡើង។ មនុស្សជាច្រើនជ្រើសរើសរៀបការជាមួយតួអង្គនិម្មិត ឬមានអារម្មណ៍លើតួអង្គ Manga និង Anime ជាងមនុស្សពិត។ Kondo ទទួលស្គាល់ខ្លួនជាមនុស្សម្នាក់ក្នុងចំណោមនោះ ហើយនិយាយថាគាត់នឹងចែករំលែកលម្អិតទំនាក់ទំនងរបស់ខ្លួនជាមួយសាធារណៈជន ដូច្នេះមានមនុស្សកាន់តែច្រើនបើកចំហចំពោះទំនាក់ទំនងស្រដៀងគ្នានេះ។
គាត់បានបន្តថា៖ “នោះជាបញ្ហាគោរពការរស់នៅរបស់អ្នកដទៃ” ។
បន្ទាប់ពីទទួលបានការអញ្ជើញឱ្យនិយាយអំពីទំនាក់ទំនងរបស់គាត់ជាមួយ Miko នៅសាកលវិទ្យាល័យមួយចំនួន Kondo សម្រេចចិត្តបន្តការងារនេះ។ កាលពីឆ្នាំមុន គាត់បានចុះឈ្មោះចូលរៀនផ្នែកច្បាប់នៅសកលវិទ្យាល័យ Komazawa ដើម្បីស្វែងយល់បន្ថែមអំពីសេរីភាពនៃការបញ្ចេញមតិ ក៏ដូចជា “ពណ៌នាអំពីការរួមភេទ និងអំពើហិង្សាពាក់ព័ន្ធនឹងតួអង្គនិម្មិត” ។
Sacchan