តើប្រជាជនជប៉ុនវ័យកណ្តាលចំណាយជាប្រចាំប៉ុន្មាន?

យើងទាំងអស់គ្នាប្រហែលជាទម្លាប់នឹង​ខ្សែ​ជីវិត​ស្ដង់ដារ ជា​រៀងរាល់​ខែ​ត្រូវ​ប្រឹងប្រែង​ធ្វើការ​រង់ចាំ​ថ្ងៃ​ទទួល​ប្រាក់​ខែ។ ប៉ុន្តែ​បន្ទាប់​ពី​ទទួល​បាន​ប្រាក់​ខែ តើ​យើង​នឹង​ធ្វើ​អ្វី? តើការចំណាយប្រចាំខែរបស់អ្នកប៉ុន្មាន?

លើសពីនេះ មនុស្សជាច្រើនក៏ខ្លាចរៀបការព្រោះចំណាយប្រាក់ច្រើន ហើយសំណួរជាច្រើនត្រូវបានលើកឡើង ដូចជាចំណូល​ប៉ុន្មាន​ទើបអាចរៀបការ?

នៅជប៉ុនមានការស្ទង់មតិលើបុរស និងស្ត្រីចំនួន ១០០ នាក់ដែលមានអាយុចន្លោះពី ៣០ ទៅ ៤៩ ឆ្នាំចំពោះបញ្ហានេះ។

នេះ​បើ​តាម​ទិន្នន័យ ប្រាក់ចំណាយប្រចាំខែជាមធ្យមរបស់អ្នកចូលរួមស្ទង់មតិគឺ ៣៣២៦៥ យ៉េន កើន ៣.៣៧៨ យ៉េនបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រហែលដោយសារតែមិនអាចចេញក្រៅក្នុងរដូវកាលកូវីដ មនុស្ស​ជាច្រើនកំណត់លើការចំណាយចម្បង ដូច្នេះប្រាក់ចំណាយជាប្រ​ចាំ​កើន​ឡើង។

និយាយអញ្ចឹង ៧% ក្នុងវ័យ ៣០ ឆ្នាំ ៦% ក្នុងវ័យ ៤០% គ្មានប្រាក់ចំណាយជាប្រចាំទាល់តែសោះ។

ម្យ៉ាងវិញទៀត ក្នុងចំណោមអ្នកដែលចំណាយ ១០០,០០០ យ៉េនឡើងទៅក្នុងមួយខែមាន ៣,៤% ក្នុងវ័យ ៣០ និង ២,៨% ក្នុងវ័យ ៤០ ឆ្នាំ។

លើសពីនេះទៅទៀតចំនួនទឹកប្រាក់ដែលចំណាយលើសេវាកម្មទូរស័ព្ទគឺ ១៥២៨ យ៉េន។ សម័យកាលខ្សែភាពយន្ត និងតន្ត្រីជាកញ្ចប់។ នេះ​ក៏​ប្រហែល​ជា​ឥទ្ធិពល​ដែលបណ្តាលមកពីជំងឺកូវីដ ១៩ ។

ប្រសិនបើមានបំណងចង់រៀបការ ប្រាក់ចំណូលប្រចាំឆ្នាំត្រូវតែមាន ៥ លានយ៉េន។ នោះជាមូលហេតុដែលចំនួនយុវជនមិនចង់រៀបនៅក្នុងប្រទេស​ជប៉ុន​កើន។ យុវវ័យ​នៅ​ជប៉ុន​ព្រួយបារម្ភ​ថា​ពួកគេ​មិន​អាច​ទទួលបាន​ជីវិត​អាពាហ៍​ពិពាហ៍​​មាន​សុភមង្គល ដូច្នេះ​ពួកគេ​មិន​គិត​រក​មិត្ត​ប្រុស ឬ​មិត្ត​ស្រី​ឡើយ។

ចំពោះព័ត៌មានមួយចំនួន ប្រហែល ១៧,២% អ្នកចូលរួមឆ្លើយតបការស្ទង់មតិជួបបញ្ហាឆបោក។ អ្នកណាថាជប៉ុនជា​ប្រទេស​ដែលមានសុវត្ថិភាព សន្តិសុខ ខ្ញុំគិតថាវាមិនពិតទេ។

មិនថានៅប្រទេសណាសុទ្ធតែមានមនុស្សអាក្រក់ ជប៉ុនក៏មិនលើកលែងដែរ។

ប្រជាជនជប៉ុនជាច្រើនរងទុក្ខដោយសារបញ្ហាឆបោកលើអុីនធឺណេត ដូចជាដេញថ្លៃតាមអុីនធឺណេត។ អ្នកអាចនឹងខាតបង់ដោយគ្រាន់តែចុច Click ដូច្នេះ​​ត្រូវ​​ប្រុង​​ប្រយ័ត្ន ទោះ​បី​នៅ​ប្រទេស​ជប៉ុន​ក៏​ដោយ។

យូរណាស់មកហើយដែលជំងឺរាតត្បាតបានផ្លាស់ប្តូររបៀបរស់នៅរបស់យើងទាំងស្រុង។ នៅប្រទេសជប៉ុន វិបត្តិសេដ្ឋកិច្ចអូសបន្លាយ មនុស្សជាច្រើនបោះបង់ការរៀបការ មិនអាចបង្កើនប្រាក់ចំណូល បញ្ហាឆបោកផ្ទុះឡើង។ល។

តើអនាគតភ្លឺស្វាងនឹងមកដល់ដែរទេ?

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: